ក្រុមប្រជាពលរដ្ឋចំនួន ២៧នាក់ (ស្រ្តី ១៧នាក់) រួមទាំងសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមនៅក្នុងវគ្គរំលឹរយៈពេលពីរថ្ងៃ ពីថ្ងៃទី ២៣ដល់ ២៤ ខែមីនា ឆ្នាំ ២០១៧ នៅភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំស្តីពី ពង្រឹងសិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន។
លោក ប៉ែន ប៊ុនណា មន្រ្តីអង្កការសិទ្ធិមនុស្ស អាដហុក ដែលជាអ្នកសម្របសម្រួវគ្គនេះបានដឹកនាំវគ្គនិងពន្យល់ដល់ប្រជាពលរដ្ឋនិងក្រុមប្រឹក្សាឃុំ អំពី សិទ្ធីអំណាចរបស់សហគមន៍មូលដ្ឋាន ដើម្បីឲ្យពួកគាត់យល់ដឹងពីសិទ្ធិរបស់គាត់និងធានាបាននូវការចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ៕
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ សួន ប៊ន