ទីតាំងមេដឹកនាំកូរ៉េជួបគ្នាកំពុងក្លាយជាកន្លែងទេសចរណ៍ពេញនិយម

រូបភាព៖ វេបសាយ ប៊ីប៊ីស៊ី (BBC News)

ប្រជា​ពលរដ្ឋ​កូរ៉េទាំងពីរ​កំពុង​តែ​ពេញ​និយម​ធ្វើ​ដំណើរ​ទៅ​កាន់​​ទី​តាំង ដែល​មេដឹក​នាំ​របស់​ពួក​គេ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មេសា ដោយ​ពួក​គេ​សម្តែង​កាយ​វិការ​ដូច​ដែល​​មេដឹក​នាំ​ធ្វើ​និង​សម្តែង​ការ​ចង់​បាន​សន្តិភាព​។​​

តាម​វីឌីអូ​ដែល​BBC បាន​ចុះ​ផ្សាយ​បង្ហាញ​ពី​រូប​ភាពវីឌីអូ​ដំបូង​គឺ​​កាយ​វិការ​នៃ​ជំនួបរវាង​លោក​គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង​និង លោក មូន​ ជែអ៊ីន​ មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃ​ទី​២៧​ខែ​មេសា​។ មេដឹកនាំ​បាន​ដើរ​សំដៅ​ទៅ​រក​គ្នា​យ៉ាង​ស្វា​ហាប់ ហើយ​ចាប់​ដៃ​គ្នា​ទាំង​ទឹក​មុខ​ញញឹម​ញញែម រស់​រាយ​រាក់​ទាក់​គ្នា​ ប៉ុន្តែ​នៅ​ផ្នែក​កណ្តាល​នៃ​ជើង​របស់​ពួក​គេ​ខណ្ឌ​ដោយ​របារទាបមួយ​។​

មេដឹកនាំ​ទាំង​ពីរ​បាន​កាន់​ដៃគ្នា​ឆ្លង​​កាត់​របារនោះ​ទៅ​ទីតាំង​ដែល​ខ្លួន​បាន​ឈរ​ម្តង​ម្នាក់​ហើយ​បាន​ដើរ​ទៅកាន់​ទី​តាំង​កន្លែង​ពិភាក្សា​ការងារ​ដែលផ្តោត​លើសន្តិភាព​និង​ដោះស្រាយ​ជម្លោះ រវាង​ប្រទេស​បងប្អូន​កូរ៉េទាំង​ពីរ​។​

វីឌីអូ​បន្ទាប់​ដែល​BBC ដាក់​ភ្ជាប់​គ្នា​នោះ​គឺ​ប្រជាពលរដ្ឋ​ទាំង​កូរ៉េ​ខាង​ជើង​និង​កូរ៉េខាង​ត្បូង បានទៅ​​ទីតាំង​នោះ ហើយពួក​គេ​ថត​រូប​អនុស្សាវរី៍យ៍​មានគ្នា​២ៗនាក់​ ដោយ​ធ្វើ​ដំណើរ​ ទឹក​មុខ និង​ការចាប់​ដៃ​គ្នា​ ដូច​សកម្មភាព​របស់​លោក​ គីម ជុងអ៊ុន​ និង លោក​មូន ជែអ៊ីន​ជួប​ ដូច្នោះដែរ។

អ្នក​ខ្លះ​ទៅ​ទីនោះ​បង្ហាញ​ភាព​សប្បាយ​រីក​រាយ ដោយ​ពួក​បង្ហាញ​ក្តី​សង្ឃឹម​ថា មេដឹកនាំ​ទាំង​ពីរ​នឹងបន្ត​រក្សា​សន្តិភាព​បង្រួប​បង្រួម​ជាតិ​។ អ្នកខ្លះ​យ​ក​កូន​របស់​ពួក​គេ​តូច​ៗទៅ​ថតនៅ​ទីនោះ ហើយបង្ហាញ​ក្តីសង្ឃឹម​ថា ពេល​ដែល​កូន​គេធំ​ឡើង​ពេល​នោះ កូរ៉េ​ទាំង​ពីរ​និង​ឈប់​ឈ្លោះ​គ្នា​ ត្រូវ​រ៉ូវ​គ្នាវិញ។​

អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ទីតាំង​នោះ បង្ហាញ​ទឹក​មុខ​ស្រងូត​ស្រងាត់​ ដោយ​បញ្ជាក់​ថា តាំង​ពី​កូរ៉េបែង​ចែក​ជា​ពីរ​កាលពី​ឆ្នាំ​១៩៥៣មក ពួក​គេ​មិន​ដែល​បាន​ឆ្លង​កាត់​ព្រំដែន​ទៅ​លេង​ស្រុក​កំណើត​ នៅក្នុង​កូរ៉េ​ម្ខាង​ទៀត​នោះ​ឡើយ។​

​កូរ៉េ​ធ្លាប់​ស្ថិតនៅ​ក្រោម​ការគ្រប់​គ្រង​របស់​ជប៉ុន​៣៥ឆ្នាំ​ ហើយបញ្ចប់​នៅឆ្នាំ​១៩៤៥ បន្ទាប់មក​​កូរ៉េត្រូ​វ​បាន​អាមេរិក​និង​រុស្ស៊ី បែង​ចែក​ទីតាំង​ចំនួន​២គ្រប់​គ្រង​ដាច់​ដោយ​ឡែក​ពីរគ្នា។ រហូតដល់​ឆ្នាំ​១៩៥០ កូរ៉េ​ទទួល​បាន​ឯ​ក​រាជ្យ​ ក៏​ផ្ទុះសង្គ្រាម​៣ឆ្នាំ​បន្ទាប់​មកទៀត​កូរ៉េបែង​ចែក​ជាពីរ​ដល់​បច្ចុប្បន្ន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ