លោក ហ៊ុន​ សែន ហៅ​កា​រ​អំពាវ​នាវ​កុំ​ឲ្យ​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោតថា​នឹ​ង​ប​រា​ជ័យ​

លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ជួបជាមួយកម្មករមកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ (២៣ ឧសភា ២០១៨) រូបភាព៖ FreshNews

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ហៅការអំពាវនាវ របស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កុំឲ្យព​លរដ្ឋ​ចេ​ញ​ទៅ​​បោះ​​ឆ្នោតនោះ ថានឹងបរាជ័យ ដោយថាខ្លួនមានសមាជិកជាង៦០ភាគរយនៅក្នុងដៃរួចទៅហើយ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

លោក សម រង្ស៊ី មួយរយៈចុងក្រោយនេះ បានអំពាវនាវតាមគេហទំព័រហ្វេសប៊ុក កុំឲ្យពលរដ្ឋ​ទៅបោះឆ្នោ​តបើ​គ្មាន​វត្តមា​​ន​​បក្ស​ប្រ​​​ឆាំ​ងចូ​លរួ​ម​ដោយថាការចេញទៅបោះឆ្នោតទាំងគ្មានបក្សប្រឆាំង ប្រៀបបាននឹងគាំទ្រ​រ​​ប​ប​ផ្តាច់ការ ​ឲ្យបន្តដឹកនាំ​ប្រទេ​ស​ច។

ប៉ុន្តែលោក ហ៊ុន សែន ថា ការអំពាវនាវនេះ នឹងបរាជ័យ ព្រោះថា គណបក្សប្រជាជនកម្ពុជាមានសមាជិក ជាង៥លាន​នាក់ ​ក្នុងចំណោ​មនាក់ដែលបានចុះឈ្មោះ៨លាននាក់។

លោក ហ៊ុន សែន ថ្លែងទៀតថា អំឡុងឆ្នាំ២០១៣ លោកសម រង្ស៊ីប្រមូលមនុស្សមកធ្វើបាតុកម្ម បានតែប៉ុន្មាន​ម៉ឺននាក់​ប៉ុ​ណ្ណោះ​​ ក្នុងចំណោមពលរដ្ឋខ្មែរ១៥លាននាក់ ​។​ លោកបន្ត​ថា ពេលនេះ លោកសម រង្ស៊ី និរទេសខ្លួន ហើយមធ្យោបា​យអូសទាញមានតែហ្វេ​ស​ប៊ុ​​​​​ក​​មួ​យទេ។​

ឆ្អឹងខ្នងរបស់អ្នកត្រូវវាយបំបាក់ កប់ទៅជាខ្មោចហើយ អ្នកទៅនៅក្រៅប្រទេស អ្នកមិនអាចធ្វើរឿងនេះបា​នទេ។​អ្នកត្រូ​វ​ចាំ​​មេ​​បញ្ជាការទ័ព គេនៅក្បែរទ័ពទើបបញ្ហាការប្រយុទ្ធទៅរួច អ្នកទៅតាមអាហ្វេសប៊ុកហ្នឹងទៅវាមិនរួចទេ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

លោក ហ៊ុន សែន ធ្លាប់អះអាងម្តងហើយអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កា​ត់ឆ្នាំ​២០១៧ ថាគណបក្សប្រជាជនកម្ពុជាមានសមាជិកជាង៥លាននាក់ដែរ ប៉ុន្តែលទ្ធផលផ្លូវការ រប​ស់គជប ប​ង្ហា​​​​​ញ​ថាអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមានតែជាង៣លាន៥សែននាក់ប៉ុណ្ណោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ