ត្រាំ ហៅ ហ៊ីលឡារី ថាជាមនុស្សពូកែកុហកលំដាប់ពិភពលោក​ ​

លោក ឌូណល ត្រាំ (រូបភាពពី Reuters)

បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណៈរដ្ឋបានវាយប្រហារបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យថាជាមនុស្សពូកែកុហកលំដាប់ពិភពលោកមិនសាកសមជាអ្នកទទួលតំណែងប្រធានាធិបតី។

លោក ឌូណល ត្រាំ បានហៅលោកស្រី ហ៊ីលឡារី ក្លីនតុន កាលពីម្សិលមិញថាជាអ្នកកំពូលអ្នកកុហកលំដាប់ពិភពលោកមិនសមកាន់តំណែងប្រធានាធិបតីកាន់ការងារសេដ្ឋកិច្ច គោលនយោបាយអន្តរជាតិ និងបញ្ហាជនអន្តោប្រវេសន៍ទេ។

លោក ត្រាំ ក៏បានវាយប្រហារថាលោកស្រី គ្លីនតុន មានលុយចំនួន៤២លានដុល្លារជាលុយបានមកពីការបញ្ឆេះសង្គ្រាមឬហៅលុយប្រលាក់ឈាម។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ ថ្លែងនៅក្នុងសណ្ឋាគារផ្កាយប្រាំនៅ Manhattan នៅចំពោះមុខអ្នកគាំទ្រថា លោកស្រី ហ៊ីលឡារីគ្លីនតុន នឹងក្លាយជាមនុស្សពុករលួយខ្លាំង ពេលក្លាយជាមេដឹកនាំ។

ការវាយប្រហាររបស់លោក ត្រាំ នេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកស្រី គ្លីនតុន បានវាយប្រហារលោក ត្រាំ ថាជាមនុស្សគ្រោះថ្នាក់ ជាអ្នកជំនួញខ្វះផែនការបង្កើតការងារ ហើយអាចនាំឲ្យអាមេរិកកើតមានវិបត្តិសេដ្ឋកិច្ចជាថ្មីទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ