រដ្ឋាភិបាលបញ្ជាឲ្យពង្រឹងការអប់រំពលរដ្ឋផលប៉ះពាល់ដោយសារមីន

រដ្ឋាភិបាលបញ្ជាទៅអាជ្ញាធរមីន និងស្ថាប័នពាក់ព័ន្ធពង្រឹងការ​អនុវត្តកម្មវិធី​អប់រំប្រជា​ពល​រដ្ឋ​ទូទៅ​ ដែល​រស់​​នៅ​ក្នុង​តំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយថាដើម្បី​ទប់ស្កាត់​និង​កាត់​​បន្ថយ​ចំនួន​អ្នកគ្រោះថ្នាក់​។

ក្នុង​សារលិខិតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាថ្ងៃប្រារព្វទិវាជាតិយល់ដឹងពីមីន លើកទី១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅអាជ្ញាធរមីន ត្រូវ​សហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិការ និងលើកទឹកចិត្តប្រតិបត្តិករសកម្ម​ភាពមីន និងអង្គការពាក់ព័ន្ធត្រូវ​គំាទ្រ និងអនុវត្តន៍កម្មវិធីអប់រំប្រជាពលរដ្ឋទូទៅ នៅតាម​ផ្ទះ សហគមន៍​ ដែល​ងាយ​រង​គ្រោះថ្នាក់ ​ឲ្យបានយល់​ពីហេតុផលដែលរងគ្រោះនិងផលវិបាកនៃគ្រោះថ្នាក់​ ព្រមទំាងមានវិធានការឲ្យបាន​តឹង​រឹង​ចំពោះ​អ្នកលេង ឬកែច្នៃគ្រាប់ដែលតែងតែបង្កឲ្យមានគ្រោះថ្នាក់​។

លើសពីនេះទៀត លោក ហ៊ុន សែន បានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធធ្វើ​ការផ្សព្វផ្សាយទូលាយតាមវិទ្យុ និងទូរទស្សន៍ ផ្ទំាងប៉ាណូ ខិត្តប័ណ្ណ ការបញ្ជូលសារអប់រំពីមីននៅក្នុងកម្មវិធីសិក្សារ ព្រមទំាងអនុវត្តច្បាប់​គ្រប់គ្រងអាវុធជាតិផ្ទុះ និងវិធានការរដ្ឋបាល​នានាថែមទៀត។

ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៦ សកម្មភាពបោសសំអាតមីន បាន​រំដោះ​ដី​មាន​មីនបានជាង១៥០០គីឡូម៉ែត្រក្រឡា ប៉ុន្តែអាជ្ញាធរមីន ថា កម្ពុជា​នៅមាន​ផ្ទៃដី​ដែល​សង្ស័យថាមានមីន និងគ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះប្រមាណជាង១៩៤៦គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវ​ធ្វើការ​បោសសំអាតពីឆ្នាំ២០១៧ ដល់២០២៥ និងត្រូវ​ការថវិកាប្រមាណ៤០៦លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ