ថៃស្ម័គ្រចិត្តរៀបចំកន្លែងជួបរវាងលោកត្រាំ និង គីម ជុងអ៊ុន

ថៃប្រកាសនៅថ្ងៃអង្គារនេះថា ស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាមេរិកលោក ដូណល ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលប្រព្រឹត្តទៅនៅដើមខែមិថុនាខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែ។​

រដ្ឋមន្ត្រីការបរទេសរបស់ថៃលោក Don Pramudwinai ថ្លែងថា ថៃបានត្រៀមខ្លួនរួចស្រេចហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនោះ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

ការបញ្ជាក់ជំហររបស់ថៃធ្វើឡើងបន្ទាប់ពីការថ្លែងរបស់លោក ត្រាំ កាលពីដើមខែនេះថា ទីតាំងដែលអាចជួបគ្នាមាន​ចំនួន៥ដែលកំពុងស្ថិតនៅក្នុងការពិចារណា រួម​មាន តំបន់គ្មានយោធាព្រំប្រទល់កូរ៉េទាំងពីរ នៅទីក្រុងព្យុងយ៉ាង នៅម៉ុងហ្គោលី នៅអឺរ៉ុប(ទីក្រុងStockholm និង Gevena) និងអាស៊ាន( ទីក្រុងបាងកក និងនៅសិង្ហបុរី)។​

ទោះជាមានការថ្លែង បញ្ជាក់ជំហរស្ម័គ្ររបស់ថៃក៏ដោយ ប៉ុន្តែស្ថានទូតរបស់អាមេរិកប្រចាំនៅថៃមិនទាន់បញ្ជាក់យ៉ាងណានៅឡើយថា តើជំនួបនោះជ្រើសរើសយកទីក្រុងប៉ាងកកឬ យ៉ាងណានោះទេ?។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។