លោក ហ៊ុន សែន ថាលំហូរជនជាតិចិនមកកម្ពុជាជាតម្រូវការផ្នែកវិស័យសំណង់

រូបភាព៖ ជួបជាមួយសហជីពកម្មករនៅកោះពេជ្រ។

នាយករដ្ឋមន្ត្រីបន្តរំឭកកុំឲ្យសាធារណជន​ព្រួយបារម្ភពីលំហូរជនជាតិចិនមកកម្ពុជា ដោយថាវត្តមានអ្នកទាំងនោះ គ្រាន់តែម​ក​បំពេ​​​ញ​ត​ម្រូ​​​​វ​​កា​​​​រផ្នែកអភិវឌ្ឍ របស់កម្ពុជាតែប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រីបន្តរំឭកកុំឲ្យសាធារណជន​ព្រួយបារម្ភពីលំហូរជនជាតិចិនមកកម្ពុជា ដោយថាវត្តមានអ្នកទាំងនោះ គ្រាន់តែម​ក​បំពេ​​​ញ​ត​ម្រូ​​​​វ​​កា​​​​រផ្នែកអភិវឌ្ឍ របស់កម្ពុជាតែប៉ុណ្ណោះ។

លោក ហ៊ុន សែន ថ្លែងនៅខេត្តក្រចេះ នាថ្ងៃនេះថា មួយរយៈចុ​ងក្រោ​យ​នេះ ​មានជ​​​ន​​​អ​គ​តិ​មួ​យចំនួន បានរិះគន់ថាកំណើន វ​ត្តមា​ន​​ជន​ជា​តិ​ចិ​​ន​​លើទឹកដី​កម្ពុ​​ជា ជាការព្រួយបារម្ភ។

លោ​ក ហ៊ុន ថ្លែងទៀតថា វត្តមានជនជាតិចិនទាំងនោះគ្មានអ្វីត្រូវព្រួយបារម្ភទេ ដោយថាពួកគេភាគច្រើនជាភ្ញៀវទេសចរ បាន​​ប​ង្កើ​​​នប្រាក់ចំណូល និងមួ​យ​​​ចំនួ​​នទៀតជាវិស្វករ មកបំពេញតម្រូវការធនធានមនុស្ស ផ្នែកវិស័យសំណង់នៅនៅកម្ពុជា។

លោកថា៖អគារខ្លះៗរបស់ចិន មកវិនិយោគនៅកម្ពុជា៣០ ៤០៥០ជាន់ យើងអត់ទាន់មានកម្មករគ្រប់គ្រាន់ទេ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។ដូច្នេះហើយបានជាឃើញវត្តមានកម្មករ របស់ចិន ហើយកុំព្រួយរហូតថា ចិនចង់នៅស្រុកខ្មែរនោះ អ្នកទាំងនោះចង់ឲ្យតែរួចការងារ ដើម្បីបានប្រាក់ត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ ហើយបើយើងផ្គត់ផ្គង់ធនធានមនុស្សឲ្យបានគ្រប់ ហើ​​ប្រហែលជាគេមិនយកអ្នកបច្ចេកទេសពីស្រុកគេមកទេ»

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧​កុម្ភៈ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មានមួយ ជំរុញឲ្យអាជ្ញាធរកម្ពុជា ចាត់វិធានការទៅ​លើជន​ជា​​តិរបស់​ខ្លួ​ន ដែលរកឃើញថា បានរំលោភច្បាប់កម្ពុជា ដោយថា កម្ពុជាមិនត្រូវបារម្ភខ្លា​ចប៉ះពាល់ដល់ទំ​នាក់ទំនងនៃ​ប្រទេស​ទាំ​ង​​​ពី​រឡើយ ខណៈ​អា​​ជ្ញា​​ធរ​ និងពលរដ្ឋ​កម្ពុជា​ នៅខេត្តព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ជនជាតិចិនមួយចំនួន បាន​​បង្កកា​​រភ័យខ្លា​ចដល់​សន្តិ​​សុខ​ សណ្តាប់ធ្លាប់សង្គម។

ឯ​ក​​​​អគ្គ​រដ្ឋ​ទូត​ចិន​ លោក ស្យុង ប៉ូ ( Xiong Bo) ពេលនោះបាន​ទទួល​ស្គាល់​ថា កំណើន វិនិយោគិន​ចិន និង​ប្រជាជនចិន ក៏​បា​ន​​បង្ក​​ជា​​ក្តីបារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។

មន្ត្រីជាន់ខ្ពស់ចិនប្រចាំកម្ពុជារូបនេះឲ្យដឹងទៀតថា ដោយសារតែពលរដ្ឋ​ចិន​ភាគច្រើន បានគោរព​ច្បាប់ ប្រពៃណី ទំនៀម​ទម្លា​ប់​​​រ​បស់​កម្ពុជា និង​ប្រាស្រ័យ​ទាក់​ទង​ប្រជាជន​ក្នុង​តំបន់​ប្រកប​ដោយ​សន្តិភាព។ ប៉ុន្តែថា ប្រជាជន​ចិន​មួយ​ចំនួន​តូច បាន​ប្រព្រឹត្ត​អំ​​ពើ​​​ល្មើស​ច្បាប់ ដោយ​អ្នក​ខ្លះ​លេង​ល្បែង​ខុស​ច្បាប់ ចាប់​ជម្រិត​ទារ​ប្រាក់​តា​មទូ​រគម​​នាគមន៍ ខ្លះ​ទៀត​ផឹក​ស្រា​បង្ក​ជម្លោះ​ រំខា​ន​​​ស​ន្តិសុ​ខ​សណ្តាប់ធ្នាប់​សង្គម ហើយ​ខ្លះ​ទៀត​មើលរំលង​ច្បាប់​វិន័យ​ចរាច​​រណ៍។

មន្ត្រី​សម្របសម្រួល របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី លើកឡើងថា កា​រ​ប​​ង្កភា​ពភ័យខ្លាចដល់សណ្តាប់ធ្លាប់និងសន្តិសុខសង្គម ពីសំណាក់ជនជាតិចិនមួយចំនួននោះ លោកស្រីថា ហាក់មិន​ថម​ថ​យ​ទេ ប៉ុ​ន្តែលោកស្រីថា អាជ្ញាធរកម្ពុជាពេលនេះហាក់ចាត់វិធានការទប់ស្កាត់បានលឿនជាងមុន ។

លោកស្រីថា៖«យើងនៅតែទាមទារឲ្យអាជ្ញាធរ ហើយនិងសមត្ថកិច្ចហ្នឹង បន្ថែមកម្លាំង ដាក់នៅតាមគោលដៅសំខាន់ៗ ជាពិសេនៅតំបន់ដែលមានជនជាតិចិនចូលមកធ្វើការងារ»

បើតាមស្ថានទូតចិន កាល​ពី​ឆ្នាំ​២០១៧ ភ្ញៀវទេសចរ​ចិន​ប្រមាណ​ជា ១​លាន​២​សែន​នាក់ បាន​មក​ទស្សនានៅ​កម្ពុជា ហើយ​ចំ​នួ​​ន​​​​នេះចិនរំពឹង​ថា នឹង​កើន​ឡើង​ដល់​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​។

យ៉ា​ងណាក៏ដោយលោក ហ៊ុន សែន ព្យាករណ៍ថា នៅឆ្នាំ២០៣០ ឬ២០៥០ ធនធានមនុស្សនៅកម្ពុជា នឹងឆ្លើ​យតប​ទៅនឹ​​​​ង​តម្រូ​វការរបស់ខ្លួន។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។