តំណាងពលរដ្ឋមកពីខេត្តកោះកុងដាក់ញ្ញត្តិស្នើសុំដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន

គ្រួសារមួយដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ញូញៀន ខេត្តកោះកុង (រូបភាព បញ្ដាញសង្គម)

តំណាងពលរដ្ឋ១៥នាក់ដែលមានជម្លោះដីធ្លីមកខេត្តកោះកុងនៅថ្ងៃនេះ បានដាក់ញ្ញត្តិនៅក្រសួងបរិស្ថាននិង ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីស្នើសុំឲ្យអោយមានការដោះស្រាយទំនាស់ដីធ្លីរវាងពួកគាត់និងក្រុមហ៊ុនចិន។

តំណាងបណ្ដាញសហគមន៍ដែលមានជម្លោះដីធ្លី អ្នកស្រីច្រាយ នីម ប្រាប់វីអូឌីនៅថ្ងៃនេះ ថាពលរដ្ឋចំនួន១៥ នាក់នោះ ជាតំណាងពលរដ្ឋ២១០គ្រួសារដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនយូញៀនឌីវេលឡុប មែនគ្រុប។ អ្នកស្រីបន្ត ថាពលរដ្ឋដែលមកពីឃុំកោះសេ្ដច ស្រុកគីរីសាគរ ខេត្តកោះកុងទាំងនោះចង់អោយភាគី ពាក់ព័ន្ធ កាត់ដីចំនួន៦០១៩ហិចតាពីក្រុមហ៊ុនចិននេះមកឲ្យពួកគាត់បានកាន់កាប់វិញ។

តំណាងប្រជាពលរដ្ឋបញ្ជាក់ប្រាប់ថាក្រសួងបរិស្ថាននិងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានទទួលយកញ្ញត្តិរបស់ពួកគាត់ហើយ ដោយឲ្យពួកគាត់រងចាំដំណោះស្រាយរយៈពេលមួយ សប្ដាហ៍។ តំណាងពលរដ្ឋទាំងនោះថាបើរយៈពេលមួយសប្ដាហ៍ក្រោយគាត់មិនទទួលបានដំណោះស្រាយទេ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីទាំងអស់នឹងលើកគ្នាមកម្ដងទៀត។

រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ញូញៀន ឌិវេលឡុបមែន គ្រុប កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ មានផ្ទៃដី ៣ម៉ឺន ៦ពាន់ហិកតារ នៅស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ដើម្បីធ្វើការអភិវឌ្ឍពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ស្របតាមស្តង់ដារអន្តរជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ