អាជ្ញាធរជាតិអប្សរាគ្រោងសង់ស្ពានបណ្ដែតទឹកចូលទស្សនាអង្គរវត្ដ

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្ថាប័ននេះ នឹងសង់ស្ពានបណ្ដែតទឹកលើក​ស្សិ​ណខាង​ត្បូង​ស្ពា​ន​​​រានហាលខាងមុខអង្គរវត្ដ នៅចុង​ខែ​វិច្ឆិកានេះ ដើម្បីឲ្យភ្ញៀវទេសចរណ៍ចូលទ្ស​នាអង្គរវត្ដ​ ជំនួសស្ពានរានហាលខាងមុខអង្គរ ដែលនឹងត្រូវផ្អាកបណ្ដោះ​អា​សន្ន ដើម្បីត្រូវជួសជុល។

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្ថាប័ននេះ នឹងសង់ស្ពានបណ្ដែតទឹកលើកស្សិណខាងត្បូងស្ពានរានហាលខាងមុខអង្គរវត្ដ នៅចុងខែវិច្ឆិកានេះ ដើម្បីឲ្យភ្ញៀវទេសចរណ៍ចូលទ្សនាអង្គរវត្ដ ជំនួសស្ពានរានហាលខាងមុខអង្គរ ដែលនឹងត្រូវផ្អាកបណ្ដោះអាសន្ន ដើម្បីត្រូវជួសជុល។

សេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចុះថ្ងៃទី២៣ខែវិច្ឆិកានេះ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា និងត្រូវបិទស្ពានរានហាលនៅខាងមុខអង្គរវត្ដបណ្ដោះអាសន្ន ដើម្បីឲ្យអ្នកជំនាញធ្វើការជួលជុលដំណាក់កាលទី២ឲ្យបានល្អប្រសើរនាពេលឆាប់ៗខាងមុខ។

លិខិតដដែលបានបន្ដថា ការបិទចរាចរស្ពានរានហាលបុរាណនេះ អាជ្ញាធរនិងសាងសង់ស្ពានបណ្ដែតទឹកជំនួស ដោយសង់ខាងលើទឹកកស្សិណខាងត្បូងរានហាន ដើម្បីឲ្យភ្ញៀវទេសចរណ៍ឆ្លងចូលទស្សនាអង្គរវត្ដបណ្ដោះអាសន្ន ដោយថា ដើម្បីបញ្ជៀសហានិភ័យដែលកើតឡើងនៅពេលអ្នកជំនាញកំពុងជួសជុលស្ពានរានហាលនោះ។ លិខិតបញ្ជាក់ថា ការសាងសង់ស្ពានសិប្បនិមិត្ដនេះ នឹងចាប់ផ្ដើមនៅចុងខែវិច្ឆិកាឆ្នាំ២០១៦នេះ រហូតដល់ចុងខែឧសភាឆ្នាំ២០១៧។

ករណីនេះ បណ្ឌិត្យនរៈវិទ្យានៃរាជបណ្ឌិត្យសភាលោក ធុយ ចាន់ធួន បានសាទរចំពោះការសង់ស្ពានបណ្ដែតទឹកបណ្ដោះអាសន្ន ប៉ុន្ដែលោកថាអាជ្ញាធរជាតិអប្សរា ត្រូវជ្រើសរើសអ្នកបុរាណវិទ្យា ដែលមានបច្ចេកទេសច្បាស់លាស់ ដើម្បីជៀសវាងផល់ប៉ះពាល់ដល់បាតកស្សិណ។

លោកថា៖ «ជាការល្អ ធម្មតាអ្នកជំនាញ មុនជួសជុល គាត់ត្រូវការសិក្សាខាងបាតនៃជណ្ដើរចំភ្នែក ដែលជណ្ដើរចូលបាតកស្សិណ ត្រង់ចំណុចណាដែលមានលក្ខណអំណោយផល។ […] ខ្ញុំជឿថា អាជ្ញាធរជាតិអប្សរាមានអ្នកបច្ចេកទេសធនធានទឹក ដូចបណ្ឌិត ហង់ ពៅ គាត់ជំនាញ។ ខ្ញុំសង្ឃឹមថា មិនឲ្យក្រុមហ៊ុនឯកជនណាមួយដែលគ្មានជំនាញធ្វើការក្រៅពីជំនាញខ្ញុំគាំទ្រទាំងស្រុកការធ្វើផ្លូវចូល»

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។