យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ៣៧នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃម្សិលមិញនេះ ដែលជំរុញឲ្យចំនួនមនុស្សស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរយៈពេល ២៥ថ្ងៃខែមីនានេះ កើនឡើងដល់ចំនួន ១២២នាក់។
របាយការណ៍នគរបាលចរាចរណ៍ ដែលផ្សាយនៅលើវេបសាយនគរបាលជាតិកម្ពុជា បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥ករណី បានកើតឡើងនៅទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញនេះ ដោយបានសម្លាប់មនុស្ស ៤នាក់ ខណៈមនុស្ស ១៥នាក់រងរបួសធ្ងន់ ហើយ ២២នាក់ទៀតរងរបួសស្រាល។
របាយការណ៍នេះ បានបន្ថែមទៀតថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២៥២លើក បានកើតឡើងពីចន្លោះថ្ងៃទី ១ដល់ថ្ងៃ២៥ ខែមីនានេះ ដោយសម្លាប់មនុស្សដល់ទៅ ១២២នាក់ ហើយបណ្ដាលឲ្យមនុស្ស ៣៦៧នាក់ទៀតរងរបួសធ្ងន់ស្រាល៕