ការ​ប្រមូលពន្ធ​កើនឡើង​ជិត៧០លានដុល្លារក្នុង​ត្រីមាសទី១​ឆ្នាំ២០១៨

អគ្គនាយកដ្ឋានពន្ធដានៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

របាយការណ៍​បង្ហាញថា ការ​ប្រមូល​ពន្ធ​រយៈ​ពេល​បីខែ​ដើម​ឆ្នាំ២០១៨កើនឡើង​ជាង៦៧លានដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​កាលពី​ឆ្នាំ២០១៧។​

របាយការណ៍​បង្ហាញថា ការ​ប្រមូល​ពន្ធ​រយៈ​ពេល​បីខែ​ដើម​ឆ្នាំ២០១៨កើនឡើង​ជាង៦៧លានដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​កាលពី​ឆ្នាំ២០១៧។​

យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ ចេញកាលពី​ថ្ងៃពុធម្សិល​មិញ ដែល​ស្រង់​សំដី​របស់​លោក​គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​និងជាអគ្គនាយក​នៃ​អគ្គនាយក​ដ្ឋានពន្ធ​ដារ បង្ហាញថាអគ្គនាយក​ដ្ឋាន​ពន្ធ​ដារប្រមូល​ចំណូល​ពីពន្ធ​គ្រប់​ប្រភេទ​បានជាង​៧៦១លានដុល្លារ​អាមេរិក​ក្នុង​ត្រីមាសទី១ឆ្នាំ២០១៨។ បើ​តាម​សេចក្តី​ប្រកាសព័ត៌មាននេះ ចំនួនសរុបនៃការ​ប្រមូល​ពន្ធស្មើនឹង ៣៩,៦% នៃផែនការកំណត់ដោយច្បាប់។

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​ចំនួនប្រមាណជា​៦ពាន់លានដុល្លារ​អាមេរិក សម្រាប់​គម្រោង​ចំណាយ​ឆ្នាំ២០១៨។ ចំណាយ​នេះ​ត្រូវ​បាន​បង្កើន​សម្រាប់​វិស័យអប់រំ ការពារ​ជាតិ និង​សិល្បៈ៕​​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។