ពលរដ្ឋនៅខេត្តក្រចេះជិត១០០នាក់ពុលនំបុ័ងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ​

រូបភាព៖ ជនរងគ្រោះដែលពុលនំបុ័ង (អគ្គស្នងការនគរបាលជាតិ)

ប្រជាពលរដ្ឋក្មេងចាស់ប្រមាណជិត១០០ នាក់​ នៅខេត្តក្រចេះបាន​ពុលនំបុ័ងបណ្ដាលឲ្យមាន​អាកា​រៈ​ពុល​ ក្អួត​ ច​ង្កោ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បា​នប​ញ្ជូ​នទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​ មាន​ករណីពលរដ្ឋ​​រួមទាំងកុមារសរុបចំនួន ៧៥​នាក់បានមានអាការៈ ពុល​ ក្អួត​ ចង្អោ​ នៅ​ចំនុច​ត្រពាំង​ត្រាំ​ង​ ភូមិ​កសាង​ ឃុំ​ចង្ក្រង់​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ ហើយត្រូវបានប​ញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​៤០នាក់ ​និង ​​៣៥​នាក់​ ទៀតត្រូវបានបញ្ជូនទៅមណ្ឌល​សុខភាព ។​

​តាមប្រភពដដែលឲ្យដឹងទៀតថា​កាលពី​ថ្ងៃ​សុក្រម្សិលមិញមាន​ក្រុមហ៊ុន​របស់​កូរ៉េ​ដែលទទួល​ទិញ​ដំឡូង​មី​បាន​ចុះទៅ​ផ្សព្វផ្សាយ​នៅ​ទីតាំង​ខាងលើ​ហើយបានទិញ​នំប៉័ង​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ រហូត​ដល់​ពេល​ល្ងាច​​​ស្រាប់​តែ​មាន​អាកា​រៈ​ពុល​ ក្អួត​ ច​ង្កោរនេះកើតឡើង​​។​​ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុពិតនៃការពុលនេះ។

ទាក់ទងនឹងករណីពុលនេះកាលពីថ្ងៃទី៧ ខែ ឧសភា ពលរដ្ឋនៅស្រុ​ក​ចិត្របុរី ក្រចេះចំនួន ២៣៤នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងនោះ១៣នាក់បានស្លាប់។ ក្រោយ​ម​ក​​រដ្ឋ​​​បា​​​ល​ខេត្តក្រចេះបានសន្និដ្ឋានថា ម​​កពីស្រាសមានជាតិមេតាណុលខ្ពស់ និងទឹកព្រែកទេរដែលពលរដ្ឋប្រើ​ប្រាស់មា​នជា​តិ​ក្រូ​​ម។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ