រដ្ឋាភិបាលចាត់ឲ្យស្ថាប័នរដ្ឋរៀបចំទិវាកុមារអន្តរជាតិ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ

រដ្ឋាភិបាលបានចាត់ឲ្យក្រសួង ស្ថាប័ន និង​ភាគីពាក់ព័ន្ធឲ្យរៀបចំប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិមូលដ្ឋានរបស់កុមារ។

បើតាមសារាចរណរបស់រដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី ២៤ ខែ ឧសភា ស្ដីពីការចាត់តាំងខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី ១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និង ទិវាកម្ពុជាកម្ពុជា ២០១៨ ក្រោមប្រធានបទ«រួមគ្នាការពារកុមារដើម្បីអភិវឌ្ឍគ្រួសារ និង សង្គមជាតិ» និង​​«ប្រធានបទទប់ស្កាត់គ្រោះថ្នាក់ការងារ និង​ភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេងដើម្បីលុបបំបាត់ពលកម្មកុមារ»។

ក្នុងសារាចរនោះរដ្ឋាភិបាលកម្ពុជាបានលើកឡើងថាការចាត់ឲ្យរៀបចំនឹង ប្រារព្ធទិវាទាំងនោះគឺដើម្បីរំលឹកដល់ការអនុវត្តន៍សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញការយកចិត្តទុកដាក់ចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញ អនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិស្ដីពីការហាមប្រាម និង សកម្មភាពបន្ទាន់សម្រាប់​លុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។

តាមសារាចរដដែលនោះ រដ្ឋាភិបាលបានឲ្យក្រុមប្រឹក្សាជាតិដើម្បីកុមារ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមជាមួយគណកម្មការរៀបចំបុណ្យជាតិ អន្តរជាតិ និងសាលារាជធានីភ្នំពេញសហការគ្នារៀបចំមីទ្ទិញថ្នាក់ជាតិ និង រៀបចំកម្មវិធីកម្សាន្តផ្សេងៗសម្រាប់កុមារនៅភ្នំពេញ។

ជាមួយគ្នានោះរដ្ឋាភិបាលក៏បានចាត់ឲ្យក្រសួងព័ត៌មានសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ​ណែនាំឲ្យប្រព័ន្ធឃោសនារដ្ឋ និង ឯកជនធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សង្គមជាតិទាំងមូលជ្រួតជ្រាបពីប្រវត្តិនៃទិវាកុមារអន្តរជាតិ ទិវាកុមារកម្ពុជា និង​ទិវាពិភពលោកប្រឆាំងពលកម្មកុមារផងដែរ។

បន្ថែមលើនោះរដ្ឋាភិបាលក៏ចាត់ឲ្យគ្រប់ក្រសួង  ស្ថាប័ន រាជធានី ខេត្តរៀបចំពិធីជួបសំណេះសំណាលជាមួយកុមារ រៀបចំកម្មវិធីកម្សាន្តសប្បាយរបស់កុមារ នៅតាមស្ថប័ន គ្រឹស្ថានសិក្សារដ្ឋ ឯកជន អង្គការ មិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលកុមារកំព្រា នៅមូលដ្ឋានរៀងៗខ្លួនផងដែរ។

លើសពីនោះរដ្ឋាភិបាលក៏ចាត់ឲ្យក្រសួង ស្ថាប័ន រាជធានីខេត្ត ឬគ្រឹះស្ថានពាក់ព័ន្ធទាំងអស់រៀបចំចងបដា ពាក្យស្លោក ដែលមានខ្លឹមសារទាក់ទងនឹងការលើកកម្ពស់សិទ្ធិកុមារ និង ឧត្ដមប្រយោជន៍សម្រាប់កុមារ ដើម្បីអបអរសាទរ​ទិវានេះកុមារអន្តរជាតិ ទិវាកុមារកម្ពុជា និង ទិវាពិភពលោកប្រឆាំងពលកម្មកុមារនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ