លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថា ភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី បានលុបចោលគម្រោងចូលរួមពិធីបញ្ចុះឬសសីមាព្រះវិហារ នៅខេត្តកណ្តាលនៅថ្ងៃនេះ ដោយសារលោកស្រីកំពុងមានជំងឺ។
លោកហ៊ុន សែន បានថ្លែងនៅក្នុងពិធីបញ្ចុះឫសសីមាព្រះវិហារធម្មយុត្តិនិកាយមួយក្នុងខេត្តកណ្តាលនៅថ្ងៃអង្គារ៍ ទី២៦ មិថុនានេះថា លោកស្រីប៊ុនរ៉ានី ដែលនឹងគ្រោងមកជាមួយលោកក្នុងពិធីនេះបានផ្លាស់ប្តូរវិញដោយសារបញ្ហាសុខភាពរបស់លោកស្រី ដែលមិនអាចឲ្យលោកស្រីចេញមកជាមួយលោកបាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ថាភរិយារបស់លោកកំពុងមានជំងឺអ្វីនោះទេ។
លោកស្រីប៊ុនរ៉ានី ហ៊ុនសែន ដែលបច្ចុប្បន្នមានអាយុ៦៤ឆ្នាំ កាលពីចុងឆ្នាំ២០១៧ ត្រូវបានលោកនាយករដ្ឋមន្ត្រី ថ្លែងថាបានធ្លាក់ខ្លួនឈឺម្តងរួចមកហើយ តែមិនធ្ងន់ធ្ងរនោះទេ៕