ឈិន ម៉ានិច្ច ធ្លាក់​ The Voice កាន់ពាន​​​ Cambodian Idol រដូវកាលទី​​២

កញ្ញា ឈិន ម៉ានិច្ច ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី២

នៅ​ទី​បំផុត​​​ការប្រលងចម្រៀង​​ដ៏​មាន​ប្រជាប្រិយភាព​​​​​ Cambodian Idol រដូវ​កាលទី​២​ ត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពី​យប់​ថ្ងៃ​​អាទិត្យ​ទី​​២៥ខែធ្នូឆ្នាំ​​២០១៦​​​​​ ដោយ​​បេក្ខនារី ឈិន ម៉ានិច្ច មកពីខេត្ត​កំពង់ស្ពឺ​​​​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ពី​ការ​ប្រកួត​នេះ​។ ជ័យ​ជម្នះ​​របស់នាង ​មានការភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង ដោយសារតែ​នាង​​​ប្រកាស​ខ្លួនទើបតែ​ធ្លាក់​​​​ពីការប្រលង​ The Voice រដូវកាលទី​១ ហើយមិននឹកស្មានថា​ខ្លួនកាន់ពាននេះ។

​​​មាន​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ទេ ដែល​​​​​​​​​​បេក្ខរូប​នេះ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី ​Cambodian Idol សម្រាប់រដូវ​កាលទី​២។ ក្នុង​ចំណោម​បេក្ខជន​​​បេក្ខនារី​៣​នាក់​ចុង​ក្រោយ ​​​​​​​នាង​​​គឺ​ជា​បេក្ខនារី​​ដែល​មានទឹកដមសំឡេង​មិនធម្មតា ហើយ​ក៏​​ជា​​​​​​​​បេក្ខ​នារី​លើកទី​១ ​ដែល​​បាន​​​​ក្លាយជា​​ជា​ម្ចាស់​លំដាប់ថ្នាក់ពិភព​លោកចំ​ថ្ងៃ​បុណ្យ​ណូអែល​តែ​ម្ដង បន្ទាប់ពីការ​ប្រលង​ចម្រៀងកម្មវិធី​លំដាប់ថ្នាក់ពិភពលោកដែល​រៀប​ចំ​​​នៅ​ទូរទស្សន៍ហង្សមាស​​​​៣​លើក​មកហើយសុទ្ធតែ​បាន​ពាន​​​ទៅលើ​​​​​​​​​​បុរស។ ​

មុន​បោះ​ជំហាន​​​​​​​​ចូល​ក្នុង​កម្មវិធី​​ Cambodian Idol ​នាង​គ្រាន់តែធ្លាប់​ទទួល​បានចំណាត់ថ្នាក់​លេខ​​១​ពីការ​ប្រលង​​នៅ​ក្នុងកម្មវិធីមួយ និង​​គ្រាន់តែ​ជា​​​​​​​​​​អ្នក​ចម្រៀងប្រចាំវង់តន្ត្រីមួយ។ នាង​បាន​​​​ឆ្លង​កាត់​ការ​ប្រកួត​ប្រចាំ​ខេត្ត​​ ហើយក៏បាន​​ឆ្លង​​​​ផុត​​​ការ​ជម្រុះ​​​​​​ច្រើន​​​វគ្គ​ច្រើន​លើក មុន​នឹង​ក្លាយ​ជា​​​​​​​​​​ម្ចាស់​ពាន​​​​​​​​នៅ​វគ្គ​ចុង​ក្រោយ​​​​​​ក្នុង​កម្មវិធី​​ Cambodian Idol ។ ​គ្រាន់តែប្រកាសភ្លាមៗ​​​ ម៉ានិច្ច​បង្ហូរទឹកភ្នែក​​​​​​នៅលើឆាកតែម្ដង ​ដោយនា​ងប្រកាសថា​​នាង​ធ្លាប់​បាន​ប្រលងធ្លាក់​នៅ​ក្នុងវេទិកាប្រលងចម្រៀង​ The Voice ម្ដងហើយ តែ​នាង​​​​នៅតែ​​មិន​បាក់ទឹកចិត្ត​ទើប​​សម្រេច​ចិត្ត​​ចូលប្រលងកម្មវិធី​នេះ​ម្ដងទៀត​។ នាង​ថា​ក្នុងការប្រលង​​ The Voice វគ្គ១ ​​​​អត់មានគណកម្មការណាមួយ​​​ពេញចិត្ត​សមត្ថភាពរបស់នាង​ទេ ​​​​​​​​​​​​​​ដោយសារតែ​ក្នុងពេលនោះ​​នា​ងមានកំហុស​ក្នុងការ​បកស្រាយ​បទ​ចម្រៀង។

ក្នុង​កា​រប្រឡ​ង​​ចុង​​បញ្ចប់ដែល​តម្រូវ​​ឲ្យ​បេក្ខជន​បេក្ខនារី​​នីមួយ​ៗ​លើកយកបទ​​​ដែល​តម្រូវ​ទឹកដមសំឡេងរៀងខ្លួន ដោយនាង​បកស្រាយ​​​​បទ​ប្រភេទ​ញាក់ផង និង ​​​​​​​​​បទ​​​​​​​​មនោសញ្ចេតនា​ផង ដោយបទដែលនាង​ជ្រើស​មកច្រៀង​គឺសុទ្ធតែ​មាន​​​ការ​កោតសរសើរ។ ​គណៈ​កម្មការ​​​ទាំង​​​៤ បាន​​​​​​​សរសើរ​ថា​នាង​មិនសម​​ជា​​​បេក្ខភាព​​​​សម្រាប់ការប្រលង​​នោះទេ គឺសមតែ​ជា​អ្នកចម្រៀងអាជីព និងជាទឹក​ដមចេញពី​​​តារា​ចម្រៀងដែល​មាន​កេរ្តិ៍ឈ្មោះ​​​​​​​​​បោះសំឡេង​ម្នាក់។

កញ្ញា ​ឈិន ម៉ានិច្ច ទទួល​បាន​​​​​​​ប្រាក់​រង្វាន់​ចំនួន​​​​​១០០​លាន​រៀល ប្រហាក់​ប្រហែល​នឹង​​២៥.០០០​ដុល្លារ ព្រម​ជា​មួយ​​កិត្តិយ​ស​ក្នុង​នាម​ជា​​​​​ម្ចាស់​ពាន Cambodian Idol ក្នុង​រដូវ​កាល​ទី​២។ ​ក្រៅ​ពី​នោះ​ក៏​បាន​​​​ទទួល​​ទឹក​ប្រាក់​​ឧមត្ថម្ភពី​ក្រុម​​​​​​​ហ៊ុនរហូត​ដល់​៥០លាន​រៀល​​​​ផ្សេងទៀត​ផងដែរពី​ក្រុម​ហ៊ុន​​​​ដែល​ជ្រោមជ្រែងកម្មវិធីនេះ។ អ៊ីចឹង​ហើយទើប​នាង​ទទួលបាន​ទឹកប្រាក់​១៥០លានរៀល​គឺ​ច្រើនជាង​បេក្ខជន​ដែល​កាន់ពាន​​​កាលរដូវកាលទី​​១។ ​​នាង​ក៏នឹង​ក្លាយ​ជា​តារាចម្រៀង​កុង​ត្រា​ប្រចាំ​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​​​​​​​​ ​ព្រម​ជា​មួយ​តំណែង​​​​​​​​​​​​​​ជា​​​​​​​​​​សមាជិក​មួយ​រូប​​របស់​កម្មវិធី ​Idol របស់ពិភព​​លោក​​​ផងដែរ​។ ​

ជ័យ​ជម្នះ​របស់​​​​​នាង​បាន​រុញ​ច្រាន ឲ្យ​បេក្ខជនបេក្ខនារី​​​​២​រូប​ផ្សេង​ទៀត គឺ​លោក នួន សុធារក្ស មក​ពី​ខេត្ត​​​​​​​ពោធិសាត់ ​​និង​បេក្ខនារី ​​ហ៊ិន លីដា ម្ចាស់ពាន​ផ្កាយរះក្នុងសួនរដូវកាលទី​១របស់ទូរទស្សន៍អប្សរា ​​​មកពីខេត្តកំពង់ឆ្នាំង​ ​​​របូត​​តំណែង​​ជា​ម្ចាស់​ពាន​ និង​ឱកាសទទួល​បាន​​ទឹក​​​​​​​​​​១៥០​លាន​រៀលដែល​ជា​ក្ដី​ស្រម៉ៃ​របស់ពួកគេ។ ​​​បេក្ខជន​​​ទំាង​ពីរ​នេះក៏​ជា​អ្នក​ចម្រៀង​ប្រចាំ​ក្នុង​​រង្គសាល​​ដូច​គ្នា​​នឹង ​​​ម្ចាស់ពាន​​​​​​​​មុន​​​​​ហក់​ចូល​មក​ប្រឡ​ង​​ក្នុង​កម្មវិធី ​​​​Cambodian Idol នេះ​ផងដែរ។ យ៉ាង​ណា​មិញ ទាំង​​​ម្ចាស់​ជ័យ​លាភី និង​​បេក្ខភាព​​​​២​រូប​ដែល​​មិន​បាន​ទទួល​ចំណាត់​ថ្នាក់ ​​ ក៏នឹងត្រូវ​​ក្លាយ​ជា​តារា​ចម្រៀង​កុង​ត្រា​​របស់​ផលិតកម្ម​ហង្ស​មាស​​​​​​​​មិន​ខុស​គ្នា​នឹង​​​​​បេក្ខភាព​ដែល​ជាប់​​​​​ផងដែរ ​​បើទោះជា​ពួកគេមិនមានឈ្មោះជាម្ចាស់ពាន​​​​​​​ Cambodian Idol រដូវកាលទី​​២​។ ​អ្នក​​​ធ្លាក់​ទាំង​ពីរ​ទទួល​បាន​​​ទឹក​ប្រាក់ឧបត្ថម្ភ​​ អមដោយ​​​​​​រង្វាន់លើកទឹកចិត្ត​យ៉ាងសន្ធាប់ពីក្រុមហ៊ុន​ភេសជ្ជៈផងដែរ។ ​

លោក​​​​​​​​ អ៊ឹង សុខលី​ ​អគ្គនាយក​រង​ទូរទស្សន៍​ហង្ស​មាស និង​​​ជា​​​​​​ទទួល​បន្ទុក​កម្មវិធី​​ដ៏​ធំនេះ បាន​អះ​អាង​ថា Cambodian Idol គឺ​ជា​កម្មវិធី​ដែល​ទូរទស្សន៍​ហង្ស​មាស​​​ទិញ​សិទ្ធិ​ផ្ដាច់​មុខ​ពី​ប្រទេស​អង់គ្លេស​​​​​។ នេះក៏ជា​​​​កម្មវិធីដែល​លោក​ចាត់​ទុក​ថា​បាន​ទទួល​ជោគជ័យ​​​​​ ​នៅ​គ្រប់​ស្រទាប់​វណ្ណៈ​​​​​ ​​បន្ទាប់​ពី​​​​កម្មវិធី​ក៏​បាន​ទទួល​ការ​​​​​​ចាប់​អារម្មណ៍​ពី​​​ថ្នាក់ដឹកនាំ​​​​នាពេលកន្លងមក។

ជា​មួយ​គ្នា​នោះ លោក​​​​ក៏​អះ​អាង​ថា ​​បេក្ខភាព​​​​នៅ​វគ្គ​ចុង​ក្រោយ មិន​ថា​​​​​តែ​​​​​ម្ចាស់​ជ័យ​លាភី​​​គឺ​ នី រតនា ឬ​​ ​​បេក្ខភាព​​​​​​​​​​២រូប​​ផ្សេង​ទៀត នឹង​ក្លាយ​ជា​​​​តារា​ចម្រៀង​​​​ប្រចាំ​នៅ​​​​​ផលិតកម្ម​ហង្សមាស​ក្នុង​ពេល​បន្ទាប់​។ លោក​​បាន​​​​​កោតសរសើរ​ចំពោះ​​​មហាជន​​​​​​​​​​​​​នៅ​ទូទាំង​ប្រទេស ដែល​បាន​គាំទ្រ​​កម្មវិធី​មួយ​នេះ​យ៉ាង​ពេញ​ទំហឹង​​តាំង​ពី​វិនាទី​ចាប់​ផ្ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ