រដ្ឋាភិបាលបានសម្រេចលើកលែងការចោទប្រកាន់នាយកអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា ដោយថា ដើម្បីធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការតាមនីតិវិធីតុលាការ ក្នុងការលើកលែងការចោទប្រកាន់ លោក មឿន តុលា ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៧៥០ ចុះថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៧ ពីទបរំលោភ លើទំនុបចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦កន្លងមក។
សេចក្តីប្រកាស ឲ្យដឹងបន្តថា ការលើកលែងការចោទប្រកាន់នេះ ដោយថា ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈ ស្របតាមច្បាប់នៃព្រះរាជណាចក្រកម្ពុជាជាធរមាន។
ទោះជាយ៉ាងណា វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយពីមេធាវីការពារក្ដីឲ្យលោក មឿន តុលា បាននៅឡើយ រហូតមកដល់ពេលនេះ ខណៈអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏មិនឆ្លើយតបនឹងសំណួរវីអូឌីនៅល្ងាចថ្ងៃនេះ។
កាលថ្ងៃទី៤ខែមករាឆ្នាំ២០១៨ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់និងឃុំខ្លួនបណ្តោះអាសន្ន គណៈកម្មការបុណ្យលោក កែម ឡី ៣អង្គនិងរូប ពីបទរំលោភទំនុកចិត្ត តាមបណ្តឹងរបស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ដែលប្តឹងពាក់ព័ន្ធនិងបច្ច័យបុណ្យសពលោក កែម ឡី៕