កម្មករ​៣៥នាក់​រង​របួសក្នុង​ហេតុការណ៍ក្រឡាប់​រថយន្ត​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ

ហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករនៅក្នុងសង្កាត់បាក់ខែង (រូបភាពពី FreshNews)

សមត្ថកិច្ចអះអាងថាកម្មករចំនួន៣៥នាក់បានរងបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារនៅព្រឹកនេះ។

អធិការរងនគរបាលខណ្ឌជ្រោយចង្វារ លោក មៀច ហុង បានឲ្យដឹងថា ហេតុការណ៍ក្រឡាប់រថយន្តនេះបានកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹក នៅក្នុងសង្កាត់បាក់ខែង ត្រង់ចំណុចស្ពានទី៩ ខណៈដែលរថយន្តនោះដឹកកម្មករចំនួន៦០នាក់ពីស្រុកមុខកំពូល ខេត្តកណ្តាល មកធ្វើការនៅរោងចក្រដេរខោខូវប៊ូយនៅក្នុងខណ្ឌជ្រោយចង្វារ។ លោកបានឲ្យដឹងថាអ្នករបួសទាំង៣៥នាក់នោះជាស្ត្រីទាំងអស់ ហើយរបូសធ្ងន់មាន២០នាក់ ក្នុងនោះមានស្ត្រីពោះធំ២នាក់ផងដែរ។

លោកថាមូលហេតុដែលបណ្តាលឲ្យរថយន្តក្រឡាប់នេះ គឺបណ្តាលមកពីម្ចាស់រថយន្តដឹកកម្មករបើកវ៉ាគេចម៉ូតូកង់បី។

បើតាមលោក មៀច ហុង នៅពេលនេះអ្នករបូសទាំង៣៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសម្រាកព្យាបាល ខណៈដែលសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនអ្នកបើកបរដែលបានរត់គេចខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ