បក្សមួយប្រកាសមិនចូលរួមការបោះឆ្នោតដោយថាស្ថានការណ៍នយោបាយគ្មានស្ថិរភាព

រូបភាព៖ ហ្វេសប៊ុកគណបក្សអំណាចខ្មែរ

គណបក្សអំណាចខ្មែរ បានប្រកាសថាខ្លួនមិនចូលរួមក្នុងការបោះឆ្នោតនៅខែ កក្ដដាខាងមុខទេ​ដោយថាស្ថាន​ការណ៍​​នយោយនៅកម្ពុជាគ្មានស្ថិរភាព ហើយសមាសភាពចាត់តាំងរបស់ គ.ជ.ប គ្មានសុក្រិត្យភាពលំអៀងទៅ​ខាង​រដ្ឋាភិបាល។

គណបក្សអំណាចខ្មែរបានចេញសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២៧ ខែមេសា ស្ដីពីជំហរមិនចូលរួមការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ដោយគណបក្សមួយនេះបានប្រកាសមិនចូលរួមដាច់ខាត ព្រោះ​ថាការបោះឆ្នោតនេះមានអាជ្ញាកណ្ដាល (គ.ជ.ប) មិនឯករាជ្យ។

គណបក្សអំណាចខ្មែរក៏បានលើកឡើងបន្តថាបញ្ហានយោបាយនៅកម្ពុជាគ្មាន​ស្ថិរភាព ការជ្រើសតាំង​សមាស​ភាព គ.ជ.ប គ្មានសុក្រិតភាព បន្ទាប់ពីរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ដកហូត​អាសនៈ បញ្ចូលអាសនៈដែលផ្ទុយពី​ខ្លឹម​សារដើមនៃច្បាប់ និង ឆន្ទៈប្រជាពលរដ្ឋ។

គណបក្សមួយនេះបានចាត់ទុកស្ថានការណ៍នយោបាយនៅកម្ពុជាគ្មានស្ថិរភាពបន្ទាប់ពីរដ្ឋាភិបាលចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងការ​រំលាយបក្សប្រឆាំងដ៏ធំមួយនេះ ហើយបែងចែកអសនៈ​ទាំង​៥៥​ ទៅឲ្យបក្សតូចៗដែលមិនទទួលបានការបោះឆ្នាំគាំទ្រពីពលរដ្ឋកាលពីបោះឆ្នោតជាតិឆ្នាំ ២០១៣។

ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស កាលពីខែវិច្ឆិកាឆ្នាំមុន​នោះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានទទួលថ្កោលទោសយ៉ាងខ្លាំងពី​សហគមន៍អន្ដរជាតិ។ ក្នុងនោះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានដាក់ទណ្ឌកម្មទាំងផ្នែកសេដ្ឋកិច្ច និងការទូត ដោយថា កម្ពុជា បានដើរចេញពីគន្លងប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៕

បច្ចប្បន្នអតីតប្រធានគណបក្សចំនួនបីកំពុងជាប់ពន្ធនាគារគឺលោក លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិនិង លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ