នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ​ថាការទាមទារឲ្យបោះឆ្នោតមុនអាណត្តិមិនមែនជារឿងល្អទេ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា វាមិនមានសារៈសំខាន់អ្វី ក្នុងការរៀបចំការបោះឆ្នោតមុនចប់អាណត្តិដែល គ្រោងរៀបចំឡើងនៅឆ្នាំក្រោយតាមការទាមទាររបស់ គណបក្សប្រឆាំងក្នុងបំណងបណ្តេញលោកចេញពីតំណែង។

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានចម្រុះជាតិសាសន៍ច្រើនជាងគេមួយនេះ តាមការកំណត់អាណត្តិ នឹងត្រូវបោះឆ្នោតនៅខែសីហាឆ្នាំ២០១៨ ប៉ុន្តែពលរដ្ឋនិងបក្សប្រឆាំងទាមទារឲ្យបោះឆ្នោតមុនអាណត្តិ នៅឆ្នាំ២០១៧ ដោយសារនាយករដ្ឋមន្ត្រីរូបនោះ មានកំហុសពុករលួយកេងបន្លំលុយជាតិ។

ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ស្តារដេលី កាលពីថ្ងៃអាទិត្យម្សិលមិញ លោក ណាជីប ដែលកាន់តំណែង តាំងពីឆ្នាំ២០០៩ បានស្នើឡើងថា មិនចាំបាច់ប្រញាប់ក្នុងការបោះឆ្នោតទេ ខណៈពលរដ្ឋម៉ាឡេស៊ីបច្ចុប្បន្នមានអារម្មណ៍មិនសូវល្អផង។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ រងការចោទថា បានកេងបន្លំយកលុយអភិវឌ្ឍន៍របស់ជាតិអស់ជាង៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។  មូលហេតុនេះ ទើបពលរដ្ឋម៉ាឡេស៊ីទាមទារឲ្យមានការបោះឆ្នោតដូរនាយករដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ