យក់ ឋិតរដ្ឋា ស្លាប់រស់នឹងសិល្បៈ បែរជាប្រកាសថា​​កូនច្បង​គ្មានចំណូលចិត្ត ​

លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា រួមទាំងកូនប្រុសច្បង

ការ​​សម្ង៉ែងកូន​ប្រុស​​​​​​​​ដ៏សង្ហារ​ក្នុងវ័យ​​១០ឆ្នាំ ​​នៅក្នុងពិធី​​សម្ពោធរឿង​​​«​​​​​ចិញ្ចៀន​ខ្មោច» កាលពីថ្ងៃទី​​២៨ ឧសភា ​មុននេះ ​​តារា​ចម្រៀង និងជាតារាសម្ដែង​​ផង អ្នកនាង យក់ ឋិតរដ្ឋា បានអះអាងថា ​​​មិនមែន​​​​បង្ហាញ​កូនប្រុស​​​អោយ​ក្រុម​តារា​សិល្បៈ និង​​ក្រុម​ផលិតករ​បានឃើញ​​ ដើម្បី​ស្វែង​រក​​ឱកាសអោយកូនប្រុស​បាន​​ក្លាយជាតារា​សិល្បៈទាំងវ័យក្មេងនោះទេ។

ការ​​សម្ង៉ែងកូន​ប្រុស​​​​​​​​ដ៏សង្ហារ​ក្នុងវ័យ​​១០ឆ្នាំ ​​នៅក្នុងពិធី​​សម្ពោធរឿង​​​«​​​​​ចិញ្ចៀន​ខ្មោច» កាលពីថ្ងៃទី​​២៨ ឧសភា ​មុននេះ ​​តារា​ចម្រៀង និងជាតារាសម្ដែង​​ផង អ្នកនាង យក់ ឋិតរដ្ឋា បានអះអាងថា ​​​មិនមែន​​​​បង្ហាញ​កូនប្រុស​​​អោយ​ក្រុម​តារា​សិល្បៈ និង​​ក្រុម​ផលិតករ​បានឃើញ​​ ដើម្បី​ស្វែង​រក​​ឱកាសអោយកូនប្រុស​បាន​​ក្លាយជាតារា​សិល្បៈទាំងវ័យក្មេងនោះទេ។ ​អ្នកនាង​បានទាំង​អះអាងថា​​​មិនអោយកូនប្រុស​​​បន្ត​វេនរបស់ខ្លួន ក្នុងពេលដែល​អ្នកនាង និង​ស្វាមី ​ប្រកាស​ស្លាប់​រស់មិនចោល​​​​សិល្បៈ​ ទោះជាមាន​ជីវភាព​​​​​​ហ៊ឹកហ៊ាក់​ឡូយ​ឆាយ​នា​ពេលនេះ​ហើយក៏ដោយ។

​អ្នកនាង​​ យក់ ឋិតរដ្ឋា និយាយថា ​​​ខុស​ពីកូនអ្នកសិល្បៈទូទៅ ​កូនប្រុសច្បងរបស់អ្នកនាង ​​​​​​​​​​​​​ឃុំ ​​រដ្ឋាណាលីដូ ​​​​​​​មិនមានចំណូលចិត្ត​​​​​​​​​​​ក្នុងរឿង​សិល្បៈនោះ​ទេ។ អ្នកនាង​កូនប្រុស​​កុំថា​​​ឡើងសម្ដែង សូម្បីតែ​ច្រៀង​ក៏គ្មាន​ដុង ឬ​​​ទេពកោលស្យ​នោះដែរ ទើបអ្នកនាង​​យល់ថា​​​​កូនច្បង​របស់ខ្លួនមនាក់នេះ បើ​​ចង់​​បណ្ដុះ​អោយក្លាយជាអ្នកចម្រៀង ឬជាអ្នកសម្ដែងក៏​មិន​អាចនោះដែរ។ អ្នកនាង​ថា​ប្អូនប្រុស​មាន​ដុង​​​​ខ្លះ​​ៗ ក្នុងការ​​​បង្ហាញម៉ូដ ​​​​​​ប៉ុន្តែអ្នកនាង​ប្រហែលមិនអោយចូល​​ប្រឡូកនោះទេ ដើម្បីកុំអោយកូនខូចអារម្មណ៍ ហើយ​​​​​​​​​​​​​​​សិក្សាមិនបានដិត​ដល់ដូចខ្លួន។

អ្នកនាង យក់ ថិតរដ្ឋា និងស្វាមី ឈុតមួយក្នុងរឿង ចិញ្ចៀនខ្មោច (រូបភាព៖ ប្រជាប្រិយ)

អ្នកនាង​ចង់ឃើញកូនប្រុស​សិក្សា​បានខ្ពស់ និង​​​មានការងារ​​ល្អប្រសើរ​​​​ក្រៅពី​ការប្រឡូកសិល្បៈច្រើនជាង ​​​​​ដោយសារអ្នកនាង​យល់ថា​​​​​​ខ្លួន និងស្វាមីមានលទ្ធភាព​អោយ​​​កូនសិក្សាបាន​ល្អ ​​​​​​​​ដែលមិនគួរ​មក​​​​ឆ្លេរឆ្លារ​ក្នុងសិល្បៈដូច​អ្នកនាង និង​ស្វាមី​​កាលពីក្មេង​ទៀត​ទេ។ ​អ្នកនាង​បញ្ជាក់ថា ​​​​​​​ការបណ្ដើរកូនប្រុស​​មក​​កាន់ពិធី​សម្ពោធរឿង​​​​«​ចិញ្ចៀនខ្មោច» គឺ​ដោយសារតែភាពយន្តខ្នាតធំនោះ ជា​​រឿងដែល​​​ផលិតកម្ម LD Picture អោយ​អ្នកនាង និងស្វាមី បានសម្ដែងជា​តួ​ឯក​ធំមួយនៅ​ក្នុងរឿងនោះ ហើយ​មានបំណង​នាំ​កូនប្រុស​ច្បង​​អោយមក​​ទស្សនា​ការសម្ដែងរបស់ខ្លួន​ ទុកជាអនុស្សាវរីយ៍ ​តែ​​​​បើ​​ក្នុងបំណង​​ដើម្បីអោយកូនប្រុសច្បង​​ត្រងត្រាប់​​តាម​​​​ ​​​​​​​​​​​​​​ហើយ​​​អោយ​ហក់ចូលសិល្បៈ​​​គឺ​មិន​មែនទេ។

យ៉ាងណាមិញ អ្នកនាងថា ​ស្ថានការណ៍​នឹង​អាចប្រែប្រួល​ប្រសិន​បើកូន​ប្រុស​ក្នុងពេលធំ​ឡើងស្រាប់តែមានបំណង​ចង់​ប្រឡូ​ក​សិល្បៈ​​ណាមួយ ដែលផ្ទុយ​ពីអ្វីដែលអ្នកនាងសម្គាល់​ឃើញនៅក្នុងពេល​នេះ។

កូនខ្ញុំ​មើលទៅ​​អត់មានដុង​តែម្ដង ទាំង​ច្រៀង និងសម្ដែង បើ​ដើរបង្ហាញម៉ូដ​មានខ្លះ តែ​​​​​​មើលទៅ​​​​​អត់ចូល​សិល្បៈ​​ទេ កុំអោយ​​​​​​ម៉ាក់ប៉ា​ប៉ុណ្ណឹងដែរ កូន​​​​​​​​ស្ទើរ​​ៗខ្មាស់គេ!

អ្នកនាង យក់ ថិតរដ្ឋា តារាចម្រៀង

​អ្នកនាង យក់ ឋិត​រដ្ឋា ​​​បញ្ជាក់ថា ​​​​​​​តាំងពី​កូនប្រុសរបស់​ខ្លួនឈានដល់វ័យ​​​១០ឆ្នាំ​​​គិត​មកដល់ពេលនេះ កូនប្រុស​អត់ចាប់អារម្មណ៍​នឹង​ការងារ​សិល្បៈរបស់ខ្លួន​​​​​តែម្ដង ​​​​​​​​​ដែលខុសពី​កូន​​​​​​​អ្នកសិល្បៈទូទៅ ដែលចង់​​​តាម​ម្ដាយ​ឪពុក​ទៅ​មើល​​ការ​ច្រៀង មើលការ​​សម្ដែង ​ហើយ​​ខំត្រាប់​តាម អ៊ីចឹង​ហើយទើបអ្នកនាង​យល់ថា​កូនប្រុស​អស់មាន​​ចំណូលចិត្ត ហើយ​​​​​អ្នកនាង​ក៏មានបំណង​​​មិនជំរុញ​​បន្ថែម​​ដើម្បី​អោយកូន​ឈោងចាប់​​រឿងនេះ។ អ្នកនាងថា​​​បើកុំតែរឿង​​«ចិញ្ចៀនខ្មោច»ជាស្នាដៃដែលអ្នកនាង និងស្វាមី សម្ដែង​​រួមគ្នា​​​​​​​ធ្វើជា​​ឪពុក​ម្ដាយក្នុងរឿង ហើយ​​បើ​មិនចូលរួមក្នុងកម្មវិធី​​សម្ពោធគឺត្រូវរង់ចាំ​រហូតដល់ថ្ងៃទី៣១ ​ឧសភា ទើបអាច​​ទិញ​សំបុត្រ​​ចូល​ទស្សនា​​ជាលក្ខណៈគ្រួសារ​​បាន កុំអីអ្នកនាង​មិន​បណ្ដើរកូនប្រុស​​​អោយអ្នក​​​សិល្បៈ និង​​​អ្នកសារព័ត៌មានបានឃើញនោះទេ ដោយសារតែនោះមិនមែនជាចំណូលចិត្ត​កូនប្រុស​​៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។