រដ្ឋាភិបាលព្រមាន​ចាត់វិធាន​ការលើ​ក្រុម​ហ៊ុន​ទូរសព្ទ​​ដែល​កាត់​លុយ​អ្នក​ប្រើ​ប្រាស់​ខុស​ប្រក្រតី

រដ្ឋាភិបាល​ ព្រមាន​ចាត់​វិធាន​ការ​ទៅ​លើ​ក្រុម​ហ៊ុន​ទូរសព្ទទាំង​ឡាយ​ណា ​ដែល​កាត់​ទឹក​ប្រាក់​អ្នក​ប្រើ​ប្រាស់​ខុស​ពី​ធម្មតា ដោយ​ពុំបាន​ជូន​ដំណឹង​ពី​មូល​ហេតុ​នៃ​ការ​កាត់​នោះទៅ​អ្នក​ប្រើ​ប្រាស់។

ក្នុង​លិខិត​មួយ​​ចុះ​ថ្ងៃ​ទី២៧មិថុនា ជម្រាបទៅ​កាន់​ម្ចាស់​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​ទាំង​អស់ ទូរគមនាគមន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​បច្ចុប្បន្ន​មានអ្នក​ប្រើប្រាស់​ទូរសព្ទ​ចល័ត​ជា​ច្រើន​បាន​រអ៊ូរទាំនិង​ខឹង​សម្បា ទៅ​លើ​ក្រុម​ហ៊ុន​ទូ​រសព្ទ ដែល​បាន​កាត់​ទឹកប្រាក់​ពួក​គាត់​ខុសពីធម្មតា ដោយ​ពុំ​មាន​សារ​ SMS ជូន​ដំណឹងឬ​មិនផ្តល់​កូដ ឬ​ព័ត៌មាន​ពី​ការផ្តាច់​គម្រោងសេវា។

ទូរ​គមនាគមន៍​បាន​ណែ​នាំ​ថា ដើម្បី​ជៀសវាង​បញ្ហា​នេះ ​ក្រុម​ហ៊ុន​ទូរសព្ទ​ចល័ត​នៅ​កម្ពុជា​ទាំង​អស់គួរ​ផ្តល់​ព័ត៌មានឬ​ទទួល​ការ​បាន​ការ​ឯក​ភាព​ពី​អ្នក​ប្រើ​ប្រាស់​ជា​មុន ក្នុង​ការ​ផ្តល់​គម្រោង​ខ្ចី​លុយ ក្រុម​ហ៊ុន​គួរ​ជូនដំណឹង​​ពី​ការ​កា​រណែ​នាំ​លំ​អិត ស្តីពី​ការ​ភ្ជាប់​សេវា និង​ការ​ផ្តាច់​សេវានានា ដូច​ជា Call tune, Miss call Alert ជាដើម និង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​វិធី​ភ្ជាប់ និង​វិធី​ផ្តាច់​សេវាឲ្យ​បាន​ច្បាស់លាស់​ដល់​អតិថិជន។

ទូ​រគមនាគមន៍ បាន​ស្នើ​ឲ្យ​ម្ចាស់​ក្រុម​ហ៊ុ​ន​ទូរសព្ទ​ចល័ត​ទាំង​អស់​ ពិនិត្យ​ឡើង​វិញ​រាល់​សេវាពាក់​ព័ន្ធ​ នឹង​ការ​កាត់​ប្រាក់​នេះ ហើយ​អនុវត្តន៍​តាម​ការ​ណែ​នាំ​របស់​ខ្លួន​ ដោយ​ថា ​នឹង​ចាត់​វិធាន​ការ​ប្រសិន​ជា​ក្រុម​ហ៊ុន​ណា​មួយ​មិន​អនុវត្តតាម​ការ​ណែ​នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ