ក្រសួងមហាផ្ទៃយល់ព្រមឲ្យកូនប្រុសលោក គង់ គាំ បង្កើតបក្សនយោបាយ

លោក គង់ គាំ អតិតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ក្នុងពិធីរំលឹកខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ រូបថតដោយ៖ ជន ចាន់រ៉ែន

ក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះ អនុញ្ញាតឲ្យកូនប្រុសអតីតសមាជិកជាន់ខ្ពស់គណបក្សសង្គោះជាតិ បង្កើត​គណ​បក្សនយោបាយថ្មីមួយ ឈ្មោះថា «គណបក្សឆន្ទៈខ្មែរ» តបតាមសំណើរសុំ​បង្កើត​គណបក្ស​កាល​ពី​សប្តាហ៍​មុន។

បើតាមលិខិតចុះថ្ងៃទី៣០ខែមេសានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់ទៅលោក គង់ មុនីកា  ដែលជាកូនប្រុសពៅលោក គង់ គាំ និងជាស្ថានិក ដោយថា ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើត «គណបក្សឆន្ទៈខ្មែរ» ដែលមានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វីអូឌី នៅមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែម ពីលោក គង់ មុនីកា ស្ថាបនិកគណបក្សនេះបាននៅឡើយទេ។

អតីតមេដឹកនាំគណបក្ស សម រង្ស៊ី គឺលោក គង់ គាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានប្រាប់ VOD ថា ការបង្កើតបក្សថ្មីនេះ ជា​ផ្នែក​មួ​យ​ ដែលអាច​ជួយឲ្យគណបក្ស​សង្គ្រោះជាតិមានឱកាសចូលរួមប្រកួត​ប្រជែង​នយោបាយ​​ជាមួយ​បក្ស​កាន់​​​អំណាច​និងបក្សនយោបាយផ្សេងៗទៀត​។

ប៉ុន្តែ អ្នកវិភាគ​នយោបាយ​ លោក ឯម សុវណ្ណរ៉ា វិភាគថា ការបង្កើតបក្សថ្មីរបស់កូនប្រុសលោក គង់ គាំ នេះអាចគ្រាន់តែជាការលម្អប្រជាធិបតេយ្យនៅកម្ពុជា​តែប៉ុណ្ណោះ។

បើតាមក្រសួង​មហាផ្ទៃ​ ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខ​ជនឈ​រឈ្មោះបោះ​ឆ្នោតជ្រើ​ស​រើស​តំណាង​រាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹង​ចាប់ផ្តើមឡើងពី​ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨ ដល់ថ្ងៃទី១៤​ខែ​ឧសភា ឆ្នាំ២០១៨។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ