រដ្ឋមន្ត្រីការបរទេសចិនទៅទស្សនកិច្ចកូរ៉េខាងជើងសប្តាហ៍នេះ

មន្ត្រីការទូតកំពូល និង ជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងអ៊ី

មន្ត្រីការទូតកំពូល និង ជារដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នឹងទៅបំពេញទស្សន​កិច្ចក្នុង​ប្រទេសកូរ៉េខាង​ជើង​ក្នុងសប្តាហ៍នេះ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលបាន​ស្រង់​សម្តី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិនលោក Lu Kan មកចុះផ្សាយនៅថ្ងៃចន្ទទី៣០មេសានេះ។

បើតាមរ៉យទ័រ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងនៅថ្ងៃពុធនិងថ្ងៃព្រហស្បត្តិ៍។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបន្តថា ដំណើរទស្សនកិច្ចរបស់មេដឹក​នាំ​កំពូល​​ចិន ធ្វើឡើងបន្ទាប់ពីក្តី​សង្ឃឹម​មួយ​​​បានរីក​​ចម្រើនកាលពីសប្តាហ៍មុន ដើម្បី​នាំ​​មកនូវសន្តិភាពដល់ឧបទ្វីបកូរ៉េ និងបន្ទាប់ពីជំនួប​កំពូល​ជា​ប្រវត្តិសា​ស្ត្រ​រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីន ដែល​អ្នក​ទាំង​ពីរ​បានប្តេជ្ញាថា នឹងបញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។

កាលពីថ្ងៃអាទិត្យ ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា លោក គីម ជុងអ៊ុន បាន​ប្រាប់​លោក ម៉ូន ថា លោកនឹងបិទកន្លែងធ្វើតេស្តនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង នៅខែឧសភា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ