ក្រសួង៖ កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើននៅសប្ដាហ៏នេះ

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

​​ក្រសួងធនធានទឹកនិងឧតុនិយម ឲ្យដឹងកាលថ្ងៃទី២៩ខែមិថុនា ថា កម្ពុជានិងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរនៅតំនន់វាលទំនាប និងតំបន់ខ្ពង់រាប តែមិនរាយប៉ាយគ្រប់ទិសទីទេ រីឯតំបន់មាត់សមុទ្រវិញ ក្រសួងថា ភ្លៀងអាចនឹងធ្លាក់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃទី២៩​ មិថុនាដល់ថ្ងៃទី០២កក្កដានេះដោយសា​ខ្យល់​មូសុងនិរតីនិងជ្រលងសម្ពាធទាប។

ក្រសួងបន្តថា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយពេញផ្ទៃប្រទេស ពីមធ្យមទៅច្រើន តំបន់ទំនាបកណ្ដាលភាគពាយ័ព្យនិង តំបន់មាត់សមុទ្រ ​មាន​ភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដោយសា ជ្រលងសម្ពាធទាបនិងបង្កើនឥទ្ធិពល លើកម្ពុជាវិញចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ​២០១៧នេះ។

សរសេរមកកាន់ លោក ហូរ តុងហាន់ tonghann2015@gmail.com

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។