រឿង«មុនដំបូង​​​ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»​​ឈ្នះ​ពាន​​​​​៣​​​ទៀត ​​​មុនដាច់​ឆ្នាំ

ក្នុងពិធីប្រកាសប័ណ្ណសរសើរ និងពាន​​​​​​ក្រោមការ​រៀបចំ​របស់​​​​ក្រុមហ៊ុន​ Legend Cinema កាលពី​ល្ងាច​ថ្ងៃទី២៩ ធ្នូ ​​នៅ​ផ្សារទំនើប​​​​​​​TK  ​​​បានបង្ហាញ​យ៉ាងច្បាស់ថា​ក្នុងចំណោមភាពយន្តដែលបានចរាចរណ៍​នៅគ្រប់បណ្ដា​រោងកុនរបស់​​​​Legend នៅទូទាំងប្រទេស គឺរឿងរបស់​​ផលិតករ​​​អ្នកស្រី អែនជេលីណា​ជូលី ​​ក្រោមចំណងជើងថា​​«​​​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ារបស់​ខ្ញុំ»

ក្នុងពិធីប្រកាសប័ណ្ណសរសើរ និងពាន​​​​​​ក្រោមការរៀបចំរបស់​​​​ក្រុមហ៊ុន​ Legend Cinema កាលពីល្ងាចថ្ងៃទី២៩ ធ្នូ ​​នៅផ្សារទំនើប​​​​​​​TK  ​​​បានបង្ហាញយ៉ាងច្បាស់ថាក្នុងចំណោមភាពយន្តដែលបានចរាចរណ៍នៅគ្រប់បណ្ដារោងកុនរបស់​​​​Legend នៅទូទាំងប្រទេស គឺរឿងរបស់​​ផលិតករ​​​អ្នកស្រី អែនជេលីណាជូលី ​​ក្រោមចំណងជើងថា​​«​​​មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»បានក្លាយជារឿងដែលជាប់ពានរហូតដល់ទៅ៣​​ បូករួមទាំងពាន​​​ជារឿងដែលមានតារាឆ្នើមប្រចាំឆ្នាំនៅក្នុងនោះ​​ផង នេះជាពាន​​​​​​ និងប័ណ្ណសរសើរ​​មួយថ្មីដែលភាពយន្តនេះទទួលបានបន្ទាប់ពី​​ពេលកន្លងមកទទួលបានពានកិត្តិយស​​រាប់មិនអស់រួចមកហើយ​ ​​នៅក្នុង​​​​​​​ព្រឹត្តិការណ៍​​ថ្នាក់ជាតិ និងអន្តរជាតិថាជារឿងដែលល្អ​​​​​ទាំងគុណភាព និងសាច់រឿងនោះ។

លោកស្រី គាវ ឆាវ៉េតអ្នកតំណាងរោងភាពយន្ត​​លីជេនទួលគោក ​​បានថ្លែងបញ្ជាក់ថា​​​​នេះជាឆ្នាំទី​​​​ហើយ ដែល​​​​​​ក្រុមហ៊ុនរោងកុនរបស់អ្នកស្រីបានរៀបចំពិធីប្រគល់ពាន និងប័ណ្ណសរសើរ ​​​ដើម្បីលើកទឹកចិត្តដល់ភាពយន្តខ្មែរ និងតារាសម្ដែងខ្មែរ ដែលមានស្នាដៃ ​​​​​​​តាមរយៈការ​​បញ្ចាំង​​រឿងនៅគ្រប់រោងកុនរបស់លីជេន នៅទូទាំងប្រទេស​​ ​​​​​​​​​តាមការបញ្ជាក់​​​​​​​​​​ក្នុងចំណោមភាពយន្តដែលមាន​​ចរាចរណ៍ដាក់បញ្ចាំងនៅក្នុង​​រោងកុនទាំំងអស់របស់​​​លីជេន គឺមានតែ១០រឿងប៉ុណ្ណោះ ដែល​​​ត្រូវបានជ្រើសរើសជារឿង​​​ដែលទទួលបានប្រាក់ចំណូលច្រើនជាងគេពីការបញ្ចាំង ខណៈដែលភាពយន្តទាំង​​​១០នោះ គឺមាន៥រឿងជាស្នាដៃរបស់ផលិតករខ្មែរ និង​​៥រឿងទៀតគឺជា​​ស្នាដៃរបស់​​បរទេស។

​​អ្នកស្រី​​ថា​​ភាពយន្តខ្មែរដែលមានប្រាក់ចំណូល​​ ឬមានប្រជាប្រិយភាពខ្លាំងនាំមុខគេ​​​​​សម្រាប់ឆ្នាំ​​២០១៧នេះ រួមមាន​​ភាពយន្តរឿង​«​មុនដំបូង​​​ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ​រឿង​«ទឹកចិត្តម្ដាយសម័យថ្មី» រឿង​«ហ្លួងព្រះស្ដេចកន» រឿង​​​«ជួបស៊យ» និងរឿង​«​Jailbreak ការពារឧក្រិដ្ឋជន» ដោយឡែកសម្រាប់ភាពយន្តបរទេស​​​​ចំនួន​​ដែលទទួលបានប្រាក់ចំណូលច្រើនជាងគេប្រចាំឆ្នាំ មានប្រជាប្រិយភាពជាងគេ​​ រួមមានភាពយន្តហូលីវូដរឿង​«Fast and Furious 8» រឿង​​«Anabelle Creation» និង រឿង«Thor-Ragnarok» ខណៈដែលភាពយន្តថៃមានចំនួន២រឿងគឺរឿង​«​ក្រុមតន្ត្រីស្រុកស្រែ Slum Boys» និងរឿង​«សិស្សឆ្នើមកំពូល​​ល្បិច​ Bad Genius »

អ្នកស្រីថាភាពយន្តទាំំង​​​​១០ដែលទទួលបានប្រាក់ចំណូលច្រើនជាង​​​​គេប្រចាំក្រុមហ៊ុន​​​លីជេន​​នេះ ត្រូវបានដាក់បង្ហោះអោយមានការ​​បោះឆ្នោត​​​​ជាសាធារណៈ ដោយ​​ក្នុងនោះតារាសម្ដែងលេចធ្លោប្រចាំភាពយន្តនីមួយៗ​​ ក៏ត្រូវបាន​​​ដាក់អោយបោះឆ្នោតផងដែរ ដើម្បី​​​​កំណត់ថាភាពយន្ត​​ណា ​​តារាសម្ដែងណាទទួលបាន​​​ប្រជាប្រិយភាពជាងគេ។លោកស្រីថាក្រោយបោះឆ្នោតពីសាធារណជន​​​​ភាពយន្តដែលទទួលបានប្រជាប្រិយភាព​​នាំមុខគេក្នុងចំណោមភាពយន្តទាំង​​១០ ដែលមានប្រាក់ចំណូលខ្ពស់ជាងគេបានទៅលើ​​​ភាពយន្តរឿង​​«​​​​មុនដំបូង​​​ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ​ដោយភាពយន្តនេះទទួលបាន​​ពានចំនួន​​គឺពានជាភាពយន្តដែលមានតារាសម្ដែងឆ្នើមជាងគេ​​ ដែល​​​​​​​​​​​​​បានទៅលើអ្នកនាងស្វែង សុជាតា និងពានចំនួន​​ទៀតគឺពានជាភាពយន្តខ្មែរដែលមាន​​​​​​​​​​ប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ ក្នុងចំណោមភាពយន្តខ្មែរទាំងអស់ដែលបានដំណើរការដាក់​​បញ្ចាំងនៅគ្រប់រោងកុន​​លីជេន និងជាភាពយន្ត​​ឆ្នើ​​​នាំគេ​​​ប្រចាំឆ្នាំក្នុងចំណោមភាពយន្តទាំងខ្មែរ និងបរទេស​​​​​​​​នៅ​​គ្រប់រោងកុនរបស់លីជេន។

លោកស្រីថា ​​​​​ក្រោយការបោះ​​ឆ្នោតគឺមានតែភាពយន្តនេះប៉ុណ្ណោះ ដែលឈ្នះបានសំលេងគាំទ្រ​​​​ពីការ​​​​​បោះឆ្នោតដោយ​​​លទ្ធផលនោះ​​​អ្នកស្រីថាមិនមែនជាការកំណត់របស់ក្រុមហ៊ុនលីជេនទេ ប៉ុន្តែជាការ​​សម្រេចរបស់មហាជន​​​​​ ​​​​​បន្ទាប់ពី​​ក្រុម​​ហ៊ុនបានសម្រេចអោយមានពិធីបោះឆ្នោតនោះឡើង។អ្នកស្រីបានបង្ហាញការអបអរយ៉ាងខ្លាំង ចំពោះភាពយន្ត​​ដ៏ល្បីល្បាញមួយនេះ បើទោះជាផលិតករ​​ពិត​​​ប្រាកដគឺ​​​អ្នកស្រីអែនជេលីណាជូលី ដែលមិនមែនជា​​​​​​ជនជាតិខ្មែរ​​​ក្ដី។ យ៉ាងណាមិញ អ្នកស្រីក៏បាន​​​កោតសរសើរផងដែរ ដល់ភាពយន្ត​​​​​ខ្មែរចំនួន​​​ទៀតដែល​​​​​​បានក្លាយជាភាពយន្តមានប្រាក់ចំណូលច្រើនជាងគេ​​ក្នុងចំណោម​​​​​៥រឿង​​​​ ហើយត្រូវបាន​​​​​​​អ្នក​​​លេងហ្វេសប៊ុកធ្វើការបោះឆ្នោត​​​​​​​ក្នុងសន្ទស្សន៍ច្រើនផងដែរ បើទោះជាមិនបានជាប់​​ពាន​​​​​ព្រោះតែរឿង​​​​«​មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»​​​ដណ្ដើមយកអស់​​​ពានទៅហើយ ក្នុងចំណោម​​ទាំង​​៣ពាន​​ដែលបានកំណត់ឡើងលោកស្រី​​​​​​​​​ថាក្នុងឆ្នាំបន្តបន្ទាប់កម្មវិធីនេះនឹង​​ធ្វើពិធីប្រគល់ពាន​​​អោយបានច្រើនផ្នែក ដើម្បី​​​​​ផ្ដល់ឱកាសអោយផលិតករកម្ពុជាទទួលបានពាន​​​​អោយបានច្រើន ​​ដើម្បីជាការលើកទឹកចិត្ត។

អ្នកនាង ស្វែង សុជាតា ដែល​​​​ត្រូវបានប្រកាសថាជា​​​តារាសម្ដែងឆ្នើមប្រចាឆ្នាំ​​​​​​​​​​​​​២០១៧ដោយក្រុមហ៊ុនលីជេន ​​​​​​​​​​​​តាមរយៈការសម្ដែងក្នុងរឿង​​«​​មុនដំបូង​​ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ​បានថ្លែងបញ្ជាក់ថានេះជាពានកិត្តិយសមួយថ្មីដែលអ្នកនាងបានទទួល បន្ទាប់ពីកាលពីមុនក៏ទទួលបានពានមួយនេះ​​ពីក្រុម​​​ផលិតករ​​​​ភាពយន្តផងដែរ។

យ៉ាងណាមិញ អ្នកនាងថា​​នេះជាពានដែលរំលឹកអោយមហាជនបានស្គាល់ពីការប្រឹងប្រែងរបស់អ្នកនាង ​​​​បន្ទាប់ពីភាពយន្ត​​មួយនេះ​​ត្រូវបានស្ងប់ស្ងាត់​​​​​ពី​​ការកញ្ជ្រោល​​​​​​ដោយ​​សំឡេងគាំទ្រ។អ្នកនាងថាសប្បាយចិត្ត​​ណាស់ដែលភាពយន្តមួយនេះ​​បានក្លាយជាភាពយន្ត​​​​​ដែលមានការ​​​​ពេញនិយមជាងគេ​​ក្នុងចំណោមភាពយន្តខ្មែរ និង​​ក្នុងចំណោមភាពយន្តបរទេសនៅគ្រប់រោងកុនលីជេន ដែល​​លទ្ធផលនេះបើទោះជាមិនឆ្លុះបញ្ចាំង​​​​​ពីការបោះឆ្នោត​​នៅទូទាំងប្រទេស ក៏មានន័យថាជាកិត្តិយស​​មិនធម្មតាផងដែរ ​​ព្រោះតែភាពយន្ត​​​​របស់លីជេនមានច្រើន ហើយទស្សនិកជន​​ក៏ច្រើននៅទូទាំងប្រទេស៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។