រទេះលក់ដូរមួយចំនួនរបស់អ្នករកស៊ីលក់ដូរនៅពីមុខរោងចក្រមួយនៅក្រុងភ្នំពេញ អំឡុងខែកញ្ញា ឆ្នាំ២០២០។

បទ​​យក​ការណ៍​៖​ អ្នក​លក់​​ដូរ​​នៅ​មុខ​​រោង​ចក្រ​​ថយ​​ចំណូល​​ក្រោយ​​វិស័យ​​កាត់​ដេរ​​រង​​ផល​​ប៉ះពាល់​​ជា​បន្ត​បន្ទាប់​​

ក្នុងរយៈពេល​ចុងក្រោយ​នេះ រោងចក្រ​មួយចំនួន​បាន​ព្យួរការងារ​កម្មករឬបិទ ក្រោម​ហេតុផល​ថា​គ្មាន​អ្នកបញ្ជា​ទិញ​ ព្រោះតែ​ពិភពលោក​កំពុង​ជួប​វិបត្តិ​កូ​វីដ៩។ បញ្ហា​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​នេះ​ទេ តែ​អ្នក​ដែល​រកស៊ី​លក់ដូរ​មាន​ម្ហូបអាហារ ផ្លែឈើ និង​របស់របរ​ប្រើប្រាស់​ឱ្យ​ពួក​គេ​ ក៏​ទទួលរង​នូវ​ផល​ប៉ះពាល់​ដែរ។

សហ​រដ្ឋ​អាមេរិក​​ហាម​​នាំ​ចូល​​ផលិត​ផល​​ចិន​​ពី​​តំបន់​​ហ្សិន​​ជាំ​ង​ ដោយ​សារ​​ពាក់ព័ន្ធ​​នឹង​​ការ​រំលោភ​សិទ្ធិ​មនុស្ស​​

សហរដ្ឋអាមេរិក សម្រេច​ហាមឃាត់​ការនាំចូល​ផលិតផល​មួយចំនួន​ពី​តំបន់​ហ្សិន​ជាំ​ងប្រទេស​ចិន ដោយ​ថា ​ផលិតផល​ទាំងនោះបាន​មក​ពី​ការ​បង្ខិតបង្ខំ​ជន​មូស្លីម Uighur ជាង១លាន​នាក់​ក្នុង​ជំរំ​ប្រមូលផ្ដុំ ឱ្យ​ផលិត។

បទសម្ភាសន៍៖ តើ​អ្វី​ជា​ជីវិត​ជោគជ័យ​?

ពាក្យ​ថា ​ជីវិត​ជោគជ័យ គឺជា​ពាក្យ​ដែល​កំពុងពេញនិយម​នា​ពេល​បច្ចុប្បន្ន។ មានការ​បង្រៀន​ពី​របៀប​ធ្វើ​ឱ្យ​ជីវិត​ជោគជ័យ​ពីសំណាក់​គ្រូ​ល្បី​ៗនិង​អ្នកមាន​ជាច្រើន។

មតិ​ចម្រុះ​ពី​ការ​ស្លាប់​របស់​អតីត​មេគុក​ទួល​ស្លែង

អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម លោក កាំង ហ្កេចអ៊ាវ ហៅឌុច ទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅម៉ោង០០:៥១នាទី រំលងអធ្រាត្រយប់ថ្ងៃទី១ ឈានចូលថ្ងៃទី២ ខែកញ្ញា។​​ ការ​ស្លាប់នេះ​ គឺ​បន្ទាប់​ពី​លោក​អនុវត្តន៍​ទោស​​បាន​​ជាង​១០​ឆ្នាំ​។

លោក កាំង ហ្កេកអ៊ាវ ហៅឌុច

ឌុច ស្លាប់ក្នុងអាយុ៧៧ឆ្នាំដោយសារជំងឺរលាកទងសួត​

កាំងហ្គេកអ៊ាវហៅឌុចបានទទួលមរណភាពបន្ទាប់ពីលោកបាន​ប្រយុទ្ធជាមួយជំងឺផ្លូវដង្ហើមអស់ជាច្រើនឆ្នាំមកហើយ។ បើយោងតាមមន្ត្រីពន្ធនាគារ អតីតប្រធានមន្ទីរស -២១ រូបនេះ បានបោះបង់ចោលនូវជំនឿលើសាសនាគ្រឹស្តរួចទៅហើយមុនលោកទទួលអនិច្ចកម្ម។

ស៊ីរី​​ចោទ​​អ៊ីស្រាអែល​​ថា​​បាន​​វាយ​ប្រហារ​​ផ្លូវ​អាកាស​​ធ្វើ​​ឱ្យ​​ទាហាន​​ខ្លួន​​ជា​ច្រើន​​នាក់​​ស្លាប់​និង​​របួស​​

កងទ័ព​អ៊ីស្រាអែល កាលពី​យប់​ថ្ងៃចន្ទ​ម្សិលមិញ បាន​បាញ់​ម៉ី​សីល​ជាច្រើន​គ្រាប់​តម្រង់​ទីតាំង​ឈរជើង​របស់​ទាហាន​ស៊ីរី​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ដា​ម៉ាស ដោយ​បាន​សម្លាប់​ទាហាន២នាក់និង​បាន​ធ្វើ​ឱ្យ៧នាក់​ទៀត​​រង​របួស។

អ្នក​ស្នង​​មរតក​​ក្រុមហ៊ុន SamSung​ រង​​ការ​ចោទ​ប្រកាន់​​ថ្មី​​មួយ​ទៀត​​

ក្រុមហ៊ុន​សាំ​សុង (SamSung​) ត្រូវ​ប្រឈមមុខនឹង​ផ្លូវច្បាប់​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ម្ដងទៀត បន្ទាប់ពី​អ្នកស្នង​មរតក​ក្រុមហ៊ុន ​លោក លី ជេ​យ៉ុង (Lee Jae​-yong) ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​ចម្រូង​ចម្រាស​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន SamSung C&T និង ឧស្សាហកម្ម Cheil នៅ​ឆ្នាំ២០១៥។

បទសម្ភាសន៍៖ ក្រសួង​ស្នើពលរដ្ឋ​អនុវត្ត​វិធានសុវត្ថិភាព​ក្នុងពេល​ឈប់​សម្រាក​នាសប្ដាហ៍​ក្រោយ

រដ្ឋាភិបាល​បានសម្រេច​យកថ្ងៃទី១៧ ដល់២១ ខែសីហា​ ​សប្ដាហ៍​ក្រោយនេះ​ដើម្បី​ឈប់សង​ថ្ងៃចូល​ឆ្នាំ​​ខ្មែរ​ដែលពុំបាន​ឱ្យឈប់​សម្រាក​កន្លង​ទៅ​ដោយសារ​បញ្ហាវិបត្តិកូវីដ១៩។

អគារពន្ធនាគារព្រៃស ឬម១

សេចក្តី​​ព្រាង​ច្បាប់​​ពាក់​ព័ន្ធ​​នឹង​​ការ​​ប្រគល់​​អ្នក​ទោស​​រវាង​​កម្ពុជា​​-​បារាំង​ ត្រូវ​​បាន​​គណៈ​​រដ្ឋ​មន្ត្រី​​អនុម័ត​​

ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី បាន​អនុម័ត​យល់ព្រមលើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្ដីពី​បត្យាប័ន​រវាង​រដ្ឋាភិបាល​កម្ពុជានិង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង ខណៈ​អ្នក​តាមដាន​យល់ថា ​បត្យាប័ន​ធ្វើឡើង​សំដៅលើលោក សម រង្ស៊ី ដែល​កំពុង​រស់នៅប្រទេស​បារាំង។

ដំឡូងមី

រដ្ឋា​ភិបាល​​អនុម័ត​​គោល​នយោ​បាយ​​ជាតិ​​ដំឡូង​មី​​ឆ្នាំ​២០២០​​-​២០២៥​

​រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​គោលនយោបាយ​ជាតិ​ដំឡូងមី​ឆ្នាំ២០២០​-២០២៥ ដោយ​ថា ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ចនិង​កាត់បន្ថយ​ភាព​ក្រីក្រ។