លោក ណាត សុភាព

បក្សចាញ់ឆ្នោតថាកិច្ចប្រជុំ​ជាមួយនាយករដ្ឋមន្រ្តី​ព្រឹកមិញមិនទាន់សម្រេចផ្លែផ្កាអ្វីឡើយ

គណបក្សមួយចំនួនដែលមិនទទួលបានអាសនៈក្នុង​សភាបានអះអាងថា ការប្រជុំជាមួយនាយករដ្ឋ មន្ត្រី​ ដើម្បី​​បង្កើត«ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»មិនទាន់ទទួលបានលទ្ធផលណាមួយនៅឡើយទេ។

អតីតបក្សប្រឆាំងថា ការតែងតាំងលោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​រំលោភរដ្ឋធម្មនុញ្ញ

អតីតគណបក្សប្រឆាំងបានថ្កោលទោសគណបក្សកាន់អំណាច ដោយថា បាន​ប្រើប្រាស់ស្ថាប័នព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រី​​​ រំលោភបំពានលើច្បាប់រដ្ឋធម្មនុញ្ញ។
អ្វីទៅជាបុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​របស់​មន្ត្រីអង្គការសហប្រជាជាតិ?

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស​ជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស​ឲ្យបានពេញលេញ

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជំរុញទៅរដ្ឋាភិបាលគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ នឹង​ស្រប​តាមច្បាប់​ជាតិនិងអន្តរជាតិ ដោយថាការដឹកនាំរបស់រដ្ឋាភិបាលកន្លងមក ​ការរំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាន។

អ្នកច្បាប់និងមន្ត្រីសង្គមស៊ីវិលលើកឡើងកំហុសនីតិវិធីសំណុំរឿងលោក គឹម សុខ​

អ្នកច្បាប់និងមន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានលើកឡើងពីចំណុចខុសប្រក្រតីនៃនីតិវិធី ក្នុងការបំបែកសំណុំរឿងមួយផ្សេងទៀតរបស់លោក គឹម សុខ។​

បក្សកាន់អំណាចថា នឹងដឹកនាំសភាឯកបក្ស​ស្របតាមគោលការណ៍​ប្រជាធិបតេយ្យ​

គណបក្សកាន់អំណាច​ដែលទើបនឹងឈ្នះបាន​អាសនៈ​សភា​ទាំង​អស់​នៅ​ក្នុង​ការបោះឆ្នោតអាណត្តិនេះ អះអាងថា នឹងគ្រប់គ្រងសភាឯកបក្ស ហើយ​បម្រើ​ប្រជាពលរដ្ឋ​ស្រប​តាមគោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ។

ស៊ើបអង្កេត៖ វប្បធម៌និទណ្ឌភាពបណ្តោយឲ្យអំពើហិង្សាក្នុងគ្រួសារមានលក្ខណៈធ្ងន់ធ្ងរ

អំពើហិង្សាក្នុងគ្រួសារនៅតែ​ចាក់ស្រេះក្នុងសង្គមខ្មែរ ហើយអូសបន្លាយរាប់ខែ-ឆ្នាំ រហូត​បណ្តាលឲ្យស្ត្រីខ្លះធ្លាក់ខ្លួនឈឺ រងរបួសធ្ងន់ធ្ងរ ពិការ និងខ្លះទៀតស្លាប់បាត់បង់ជីវិត កត្តាទាំងនេះត្រូវ​បានជនរងគ្រោះ សង្គមស៊ីវិល និងអ្នកច្បាប់អះអាងថា ដោយ​​សារកង្វះទប់ស្តាត់ ឬមានវិធានការផ្លូវ ច្បាប់ឲ្យបាន ទាន់ពេល ដែលពួកគេចាត់ទុកថា ជាវប្បធម៌ និទណ្ឌភាព។​

តុលាការកោះហៅមន្ត្រីអាដហុកម្នាក់​​​ឲ្យ​ចូល​ឆ្លើយ​ដោះ​បន្ទុក​ក្នុង​សំណុំរឿង​សូកប៉ាន់សាក្សី

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា តុលាការបានចេញដីកាកោះហៅមន្ត្រីរបស់ខ្លួនម្នាក់ ឲ្យចូលទៅដោះបន្ទុកនៅក្នុងបន្ទប់សវនការនាចុងខែនេះ នៅក្នុងសំណុំរឿងសមគំនិតសូកប៉ាន់សាក្សី ខណៈមន្ត្រីសិទ្ធិមនុស្ស ៣រូបទៀត មិនទាន់ទទួលបានដីកាកោះនៅឡើយ។

លោក ហ៊ុន សែន ​ថាហ៊ាន​ស្បថឲ្យស្លាប់​បើតួលេខ​អ្នកចេញ​ទៅបោះឆ្នោតមានការក្លែងបន្លំ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា​លោកហ៊ានស្បថឲ្យស្លាប់​ ប្រសិនបើ​ដូចការចោទប្រកាន់របស់ក្រុមអតីតបក្ស​មួយចំនួន​​ដែលថាចំនួន​​អ្នកទៅបោះឆ្នោតអាណត្តិនេះមាន​ការក្លែងបន្លំ។​

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចព្រមានធ្វើបាតុកម្មបើមិនបោះឆ្នោតឡើងវិញ

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចជាគណបក្សមួយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិនេះ ស្នើឲ្យមានការបោះឆ្នោតឡើងវិញហើយថា បើមិនធ្វើតាមការស្នើសុំនោះទេនឹងធ្វើបាតុកម្មតវ៉ា។​

តុលាការកំពូលសវនាការពេទ្យរងការចោទ ថាចម្លងមេរោគអេដស៍នៅសប្តាហ៍ក្រោយ​

តុលាការកំពូល​នឹងបើកសវនាការជំរះក្តីនៅសប្តាហ៍ក្រោយ លើ​សំណុំរឿងបណ្តឹងសារទុក្ខរបស់គ្រូពេទ្យភូមិម្នាក់ឈ្មោះ យ៉ែម ជ្រិន ដែលរងការចោទថា បានចាក់ថ្នាំធ្វើឲ្យពលរដ្ឋឃុំរកាខេត្តបាត់ដំបងជាង​១០០នាក់ ឆ្លងមេរោគអេដស៍ ​។

រដ្ឋាភិបាលណែនាំមន្ត្រីពន្លឿនផ្តល់សេវារដ្ឋបាលឲ្យពលរដ្ឋ

រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនគ្រប់រាជធានី ខេត្តដាក់ឲ្យដំណើរការបន្ថែម​នូវអង្គភាពច្រក​ចេញ​ចូលតែមួយ ដោយថាដើម្បីធានានិរន្តរភាព​ផ្ដល់សេវារដ្ឋបាលជូន​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អ។

ពន្ធដារច្រានចោលព័ត៌មានថាខ្លួនជាអ្នកប្ដឹងប្រធានអង្គការអាដហុក​ ​

អគ្គនាយកដ្ឋានពន្ធដារ បានច្រានចោលព័ត៌មានដែលវិទ្យុមួយ​ផ្សាយ​ថា ស្ថាប័ននេះប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ករណីប្រធានសមាគមអាដហុក (ADHOC) ។
All articles loaded
No more articles to load