វិភាគ៖ តើ​ស្ថានភាព​នយោបាយ​កម្ពុជា​ជិត​បោះ​ឆ្នោត​​ប៉ះ​ពាល់​ដល់​​កំណើន​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ដូចម្ដេច?

កំណើន​​សេដ្ឋកិច្ច​កម្ពុជា​​នៅ​ឆ្នាំ​២០១៦​កន្លង​មក​ ត្រូវ​បានធនាគារ​ពិភព​លោក​​​ប្រកាស​ឲ្យ​ដឹង​ថា បាន​ធ្លាក់​ចុះ​បន្តិច​មក​នៅ​ត្រឹម​អត្រា ៦.៩​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ដែល​មាន​អត្រា​កំណើន ៧​ភាគរយ ប៉ុន្តែ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា នៅ​តែ​បន្ត​មាន​ភាព​រឹង​មាំ​ដដែល។

វិភាគ៖ តើការបោះឆ្នោតឃុំ-សង្កាត់ ឆ្លុះបញ្ចាំងអ្វីខ្លះដល់ការបោះឆ្នោតជាតិ២០១៨?

ថ្មីត្បិ​តតែគ្មានអ្នកតាមដានណាហ៊ានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាង​មុ​ខនេះ តើគណបក្សណាមួយនឹងនាំមុខគេក៏ដោយ ប៉ុន្តែមាន​សំនួរជាច្រើ​ន​ចោទ​សួរថា បើមានការប្រែ​ប្រួល​អា​ស​នៈ​ នៅ​ថ្នាក់មូលដ្ឋានខ្លាំង បញ្ហាពលរដ្ឋ និងសិទ្ធិមនុស្ស ត្រូវបានយកចិត្តទុកដាក់ទេ។
ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

វិភាគ៖ មូលហេតុអ្វីដែលនាំឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាថេរ៣ឆ្នាំជាប់គ្នា?

កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាត្រូវបានធនាគារពិភពលោកឲ្យដឹងថា បានថយចុះបន្តិចមកនៅត្រឹម ៦,៩ភាគរយក្នុងឆ្នាំ២០១៦ បើធៀបទៅឆ្នាំ២០១៥ គឺ៧,០ភាគរយ។ ការព្យាករណ៍នេះមានការខុសគ្នាបន្តិចជាមួយនឹងការព្យាករណ៍​របស់ធនាគារអភិវឌ្ឍអាស៊ី(ADB)ដែល​ធ្វើឡើងមុនការព្យាករណ៍របស់ធនាគារពិភពលោក។
ពួក​ខ្មែរក្រហម (រូបភាពដោយ Monatio)

វិភាគ៖ តើខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥ បានដោយរបៀបណា?

កាលណា​និយាយ​ពី​ថ្ងៃ​១៧មេសា គេ​ត្រូវ​និយាយ​ពី​ខ្មែរក្រហម​។ តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ របស់​អ្នកនិពន្ធ ​ឌី ខាំ​បូ​លី បោះពុម្ព​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០០៧ ថា “​ខ្មែរ​ក្រហម​” គឺជា​ឈ្មោះ ដែល​សម្ដេច​ព្រះ​នរោត្តម សីហនុ មាន​ព្រះរាជបន្ទូល​សំដៅ​ទៅលើ​ក្រុម​កុម្មុយនីស្ត​...

វិភាគ៖ អ្វីជាកត្តារារាំងដល់ការចេញច្បាប់គ្រប់គ្រងគ្រឿងស្រវឹង?

អ្នកតាមដានមួយចំនួន អះអាងថា ចាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង រដ្ឋាភិបាលបានតាក់​តែង​ឡើ​ង​តាំ​ងពីឆ្នាំ២០០៨ ដើម្បីការពារសុខភាពអ្នកប្រើប្រាស់និងបង្កាហានីភ័យនានាក្នុ​ងសង្គម ដែល​អាច​​បង្ក​ឡើ​ង​​ពី​ឥទ្ធិពលនៃគ្រឿងស្រវឹងនេះ។

វិភាគ៖ តើ​ការ​វាយ​ប្រហារ​របស់​អាមេរិក​លើ​ប្រទេស​ស៊ីរី​អាច​ជា​សារ​ព្រមាន​ដល់​កម្ពុជា​ដែរ​ឬ​ទេ?

កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មេសា​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក​បាន​​បាញ់​គ្រាប់​មីស៊ីល​ដល់​ទៅ ៥៩​គ្រាប់ ដាក់​ទៅ​លើ​មូលដ្ឋាន​កង​ទ័ព​អាកាស​​ស៊ីរី ស្ថិត​នៅ​ក្នុង​ទីក្រុង​ហូម ទៅ​តាម​បញ្ជា​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ គ្រាប់​មីស៊ីល​ទាំង​នោះ ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ធំៗ​នៅ​លើ​ពិភព​លោក​រាយការណ៍​ថា ត្រូវ​បាន​បាញ់​ចេញ​ពី​នាវា​ចម្បាំង​ ២​គ្រឿង​របស់​អាមេរិក ដែល​ឈរ​ជើង​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ានេ។
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

វិភាគ៖ តើសង្រ្គោះជាតិអាចបោះឆ្នោតបានទេ បើក្រសួងមហាផ្ទៃមិនទទួលស្គាល់ថ្នាក់​ដឹក​នាំ​ថ្មី?​

កាលពីដំបូងឡើយ ក្រសួងមហាផ្ទៃបានប្រកាសមិនទទួលស្គាល់ក្បាលម៉ាស៊ីន​ដឹកនាំថ្មីទាំងអស់​របស់​គណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា ជាប្រធានបក្ស និងមានអនុប្រធាន៣រូបទៀត រួមមាន លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខហួរ។

វិភាគ៖ បើគ្មានការចរចាមុនការបោះឆ្នោត នឹងមានអ្វីកើតឡើងក្រោយប្រកាសលទ្ធផល?

ថ្វីត្បិតតែការបោះឆ្នោតកាន់តែជិតមកដល់ ប៉ុន្តែគណបក្សធំៗពីរ ដែលមានអាសនៈក្នុងសភា មិនទាន់ប​ង្ហា​​​​​ញ​សញ្ញាណណាមួយ ថាពួកគេនឹងស្វែងរកការចរចានយោបាយ ធានាឲ្យ​​កា​របោះឆ្នោត ប្រព្រឹត្ត​ទៅ​​ដោ​យ​សេរី និងយុត្តិធម៌ អាច​ឲ្យសហគមន៍ជាតិ និងអន្តជាតិ ជឿបាននៅឡើយទេ។
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

វិភាគ៖ តើ​ការ​ដក​ថយ​មួយ​ជំហ៊ានទៀត​របស់​បក្ស​ប្រឆាំង​អាច​បញ្ឈប់​ការ​រុក​គួន​ពី​បក្ស​កាន់​អំណាច​ឬ​ទេ?

ទីបំផុត​ទៅ គណបក្ស​សង្គ្រោះ​ជាតិ បាន​​​សម្រេច​លុប​ចោល​សារ​នយោបាយ “ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ” ទៅ​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ​ហើយ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា​នេះ។ សារ​នយោបាយ​នេះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​អនុម័ត​ឡើង​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា​កន្លង​មក​នេះ នៅ​អំឡុង​ពេល​តែ​មួយ​នៃ​ការ​រៀបចំ​សមាជ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី។
All articles loaded
No more articles to load