កិច្ចប្រជុំផ្សព្វផ្សាយដល់ពលរដ្ឋអំពី ចំណូលចំណាយរបស់សាលាឃុំនឹងមណ្ឌលសុខភាព

នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៧ នៅភូមិបុស្សធំ ឃុំក្រយា ស្រុកប្រាសាទបល្លង្ក័ ខេត្តកំពង់ធំ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគណនេយ្យភាពសង្គមមួយ ដែលនិយាយពីចំណូលចំណាយរបស់សាលាឃុំនឹងមណ្ឌលសុខភាព។

ក្រុមគណនេយ្យភាពសហគម ចុះផ្សព្វផ្សាយ​ព័ត៌មានសេវារដ្ឋបាល ដល់ប្រជាពលរដ្ឋ

ក្រុមគណនេយ្យភាពសហគមន៏ ប្រចាំឃុំពន្លៃ មានគ្នា ៧ នាក់ (ស្រី ២ នាក់) បានចុះផ្សព្វផ្សាយព័ត៌មានរបស់ពលរដ្ឋ ស្ដីពីសេវារដ្ឋបាលទាំង ៣ រួមមាន÷ សេវារដ្ឋបាលឃុំ / សង្កាត់ សេវាអប់រំ សេវាមណ្ឌុលសុខភាព ( តម្លាភាពថវិការដ្ឋ ) នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៧។

គ្រួសារក្រីក្របានទទួលបច្ចេកទេសកសិកម្ម​​

មន្រ្តីកសិកម្ម​ហសការជាមួយអង្កកាអាដ្រា​ បានបើកវគ្គបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋនៅភូមិអារ៉ែន ​ឃុំស្នាមព្រះ ស្រុកបាកាន​ខេត្តពោធសាត់។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលបីថ្ងៃ ពីថ្ងៃទី ២០ ដល់ ២២ ខែមិថុនា​ ឆ្នាំ២០១៧។

ប្រជាកសិករងាកមកចាប់អារម្មណ៍ការប្រើប្រាស់ជីសេរីរាង្គសម្រាប់ដំណាំស្រូវ

ថ្ងៃទី ២៤ ខែមថុនា ឆ្នាំ ២០១៧ នៅសាលាឃុំ ទីពោស្រុកសន្ទុក ខេត្តកំពង់ធំ ក្រុមហ៊ុន(CPKK,IMPORT​EXPORT) បានផ្សព្វផ្សាយពីរបៀបប្រើប្រាស់ជីសេរីរាង្គ ដើម្បីកែប្រែគុណភាពស្រូវនិងគុណភាពដី ដែលរងកាប៉ះពាល់ដោយសារជីគីមីដែលកសិករយើងបានប្រើកន្លងមក។

អាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់រថយន្ត ដកហូតបានសត្វពស់ និងអណ្ដើក ជាច្រើនគីឡូក្រាម

មន្ត្រីអាវុធហត្ថ ខេត្តកំពង់ឆ្នាំង សហការជាមួយ និង អង្គភាពអភិរក្សសត្វព្រៃ នៅព្រឹកថ្ងៃទី ២៤មិថុនានេះ នៅចំណុចភូមិ ផ្សារត្រាច ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បានចុះឃាត់រថយន្ត ដឹកសត្វព្រៃ១គ្រឿង ម៉ាក ស្តារិច ពណ៏សំបកឪឡឹក ពាក់ស្លាកលេខ 2H 2191 ដោយដកហូតបានសត្វព្រៃមួយចំនួន ប៉ុន្តែអ្នកបើកបរបានរត់គេចខ្លួនបាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកជ្រូក

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៧ មានករណីយគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកជ្រូកម៉ាកស្តារិចមួយ នៅវេលាម៉ោង ៣ កន្លះរសៀល នៅចំណុចភូមិអង្រ្គង ឃុំកន្ទួត ស្រុកចិត្របុរីខេត្តក្រចេះ។

ពលរដ្ឋនៅស្រុកមួយក្នុងខេត្តបន្ទាយមានជ័យស្នើរដ្ឋាភិបាលធ្វើផ្លូវថ្មី

ពលរដ្ឋនៅស្រុកមួយ ក្នុងខេត្តបន្ទាយមានជ័យ អំពាវនាវឲ្យរដ្ឋាភិបាល ចាក់គ្រោះក្រហមក្រាលផ្លូវលំមួយខ្សែ ដោយពួកគាត់អះអាងថាបច្ចុប្បន្នផ្លូវនោះ ពិបាកធ្វើដំណើរនៅរដូវវស្សា​បង្កការលំបាកដល់សិស្សានុសិស្សនិងពលរដ្ឋមួយចំនួន។

វគ្គបណ្ដុះបណ្ដាលស្ដីពីឯកសារយុទ្ធសាស្រ្តយកសិទ្ធិមនុស្សជាមូលដ្ឋាន សម្រាប់អភិវឌ្ឍន៌សហគមន៌

លោក ចេង បញ្ញា មន្រ្តីគម្រោងអង្គការយុវជនខ្មែរ នឹងការអភិវឌ្ឍសង្គម (KYSD) បានសម្របសម្រួលវគ្គបណ្តុះណ្តាលពីឯកសារយុទ្ធសាស្រ្តយកសិទ្ធិមនុស្សជាមូលដ្ឋាន សម្រាប់អភិវឌ្ឍន៌សហគមន៌ ដែលធ្វើឡើង
នៅឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី ០៦-០៧ ខែកក្ដដា ឆ្នាំ ២០១៧។

ជិត៣%នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតនៅឃុំអញ្ចាញរូងមិនទាន់យល់ពីរបៀបគូសសន្លឹកឆ្នោត

យ៉ាងហោចណាស់ពលរដ្ឋឃុំអញ្វាញរូងបីនាក់ក្នុងចំណោម១០០នាក់ ដែលមានសិទ្ធិបោះឆ្នោត បានគូសមិន​ត្រឹម​ត្រូវ​លើ​សន្លឹក​ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃអាទិត្យទី៤ខែមិថុនា ឆ្នាំ២០១៧។

ក្រុមប្រជាពលរដ្ឋស្រុកស្ទឹងហាវ តស៊ូមកបោះឆ្នោតទោះត្រូវឆ្លងកាត់ភ្លៀងផ្គរ

នៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ នៅការិយាល័យបោះឆ្នោត ស្ថិតក្នុងភូមិកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានភ្លៀងផ្គរជាខ្លាំង ចំពេលដែលក្រុមប្រជាពលរដ្ឋត្រូវមកបោះឆ្នោតជ្រើសរើសសមជិកក្រុមប្រឹក្សាឃុំសង្កាត់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ