គ្រឿងញៀន

លោក ស ខេង ថាការលុបបំបាត់បញ្ហាគ្រឿងញៀននឹងបរាជ័យបើមន្ត្រីនៅពីក្រោយបទល្មើស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភថា ទិសដៅលុបបំបាត់គ្រឿងញៀននឹងបរាជ័យ បើសិនមន្ត្រីជំនាញនៅតែជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

អ៊ាវ ចំរើន

​មេ​នគរបាល​ខេត្ត​កណ្ដាល​រង​ការ​ចោទ​ថា ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ប្រើ​អំណាច​ផ្ដាច់ការ

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​លោក​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា មាន​ចេតនា​បង្ខូច​កិត្តិយស​រូប​លោក​តែ​ប៉ុណ្ណោះ។

គឹម រស្មី និង ស្រេង សុខា

សង្គម​ស៊ីវិល​ទទូច​ជា​ថ្មី​ទៅ ACU បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​លើ​​មន្ត្រី​ខេត្ត​​រតនគិរី​ និង​កណ្តាល​​

មន្ត្រីអង្គការសង្គមស៊ីវិលជំរុញជាថ្មីទៀតទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឱ្យបង្ហាញលទ្ធផលនៃការស៊ើបអង្កេតលើសំណុំរឿងអតីតមេកងរាជអាវុធហត្ថខេត្តរតនគិរី និងស្នងការរងនគរបាលខេត្តកណ្តាល ឱ្យសាធារណជនបានដឹង។

លោក​ ហ៊ុន​ សែន​ លើក​យក​​វិធា​នកា​រ​ប្រ​ឆាំង​​អំពើ​ពុក​រលួយ​​បញ្ចូល​​ក្នុង​​សារ​​ជូន​ពរ​​ឆ្នាំ​​ថ្មី​​

នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ផ្ញើ​សារ​អបអរឆ្នាំថ្មីដោយ​ភ្ជាប់​ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី​កម្រា​ស់៥ទំព័រដែល​ចេញ​កាលពីថ្ងៃទី​៣ ខែមេសា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ ក្រៅពី​បង្ហាញ​ពី​សមិ​ទ្ធិ​ផល​របស់​រដ្ឋាភិបាល​ កំណើន​សេដ្ឋកិច្ច​ វិធានការ​នានា​ ដែល​លោក​ហៅថា ​ដើម្បី​រក្សា​ស្ថេរ​ភាព​នយោបាយ​ មេដឹកនាំ​រូប​នេះ​ក៏បាន​ប្តេជ្ញា​ថា​ រដ្ឋាភិបាល​នឹង​បន្ត​វះ​កាត់​លើ​យន្ត​ការ​ធ្វើ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ​ ក្នុង​នោះ​មាន​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ផង​ដែរ​។ការ​ប្តេជ្ញាចិត្តរបស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើពុករលួយផងដែរ​​។

សង្គម​ស៊ីវិល​ជំរុញ ACU បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​លើ​មន្ត្រី​ខេត្ត​កណ្តាល​និង​រតនគិរី​

សង្គមស៊ីវិលទទូចឱ្យមានការកំណត់ពេលវេលាជាក់លាក់ណាមួយ ដើម្បីឈានទៅសន្និដ្ឋានឬ ចាត់វិធានការ​ផ្លូវច្បាប់ និងបង្ហាញដល់សាធារណជនឱ្យបានដឹងលម្អិត ជុំវិញការស៊ើបអង្កេតទៅលើសំណុំរឿងអតីត​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តរតនគិរី និង​ស្នងការរងនគរបាលខេត្តកណ្តាល។

ACU ប្រកាស​បើក​ការស៊ើបអង្កេត​លើ​ទ្រព្យសម្បត្តិស្នងការរង​នគរបាល​ខេត្តកណ្ដាល

អង្គភាពប្រឆាំងអំពើពុករលួយ បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​​ទៅ​លើ​ទ្រព្យ​សម្បត្តិ​​របស់​មន្ត្រី​នគរបាល​ម្នាក់​ដែល​បម្រើការងារ​នៅ​ឯ​ក្នុង​ខេត្ត​កណ្ដាល បន្ទាប់​ពី​រូបថត​ដែល​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​​​លើក​ឡើង​ថា មន្ត្រី​នគរបាល​រូប​នោះ​ជូន​បណ្ណាការ​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​ដល់​គូ​ដណ្ដឹង​។

សំណង់អគារនៅភ្នំពេញ

អង្គការឃ្លាំមើលការលាងលុយកខ្វក់ នឹងដាក់កម្ពុជាក្នុងបញ្ជីតាមដាន

​យោងតាម​ការចុះផ្សាយរបស់ទីភ្នាក់​សារព័ត៌មានរ៉យទ័រ អង្គការ​ក្រុមការងារសកម្មភាព​ហិរញ្ញវត្ថុ (Financial Action Task Force) ហៅកាត់ថា​ FATF នឹង​ដាក់កម្ពុជាក្នុងបញ្ជីពណ៌ប្រផេះរបស់ខ្លួន ដោយអាចនឹង​ត្រួតពិនិត្យ​លំហូរហិរញ្ញវត្ថុ វិនិយោគ និង ពាណិជ្ជកម្ម​ ចេញ​និងចូលប្រទេស​កម្ពុជា។

មេបញ្ជាការ

លោក ហ៊ុន សែន ​ដក​តំណែង​​មេ​​ប៉េអឹម​​ខេត្ត​រតនគិរីក្រោយ​ប្រកាស​ចែក​លុយ​រាប់​ម៉ឺន​ដុល្លារ​ដល់​​កូនៗ

មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មី ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​ដក​ហូត​តួនាទី និង​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​ថែម​ទៀត បន្ទាប់​ពី​សារព័ត៌មាន​ចុះ​ផ្សាយ​ថា លោក​បាន​ប្រកាស​ចែក​លុយ​ដល់​កូនៗ​របស់​លោក​ជា​សាធារណៈ។

សង្គ​មស៊ី​វិល ថា​បើប្រជា​ធិប​តេយ្យធ្លា​ក់ចុះ​ អំពើ​ពុក​រលួ​យនឹ​ងកើ​ន​ឡើង​

​អង្គការតម្លាភាពកម្ពុជា កាលពីម្សិលមិ​ញបានចេញរបាយការណ៍ស្រាវ​ជ្រាវ​មួយ​រក​ឃើញថា ប្រទេ​សកម្ពុជា​នៅតែ​មាន​​អំពើពុករលួយខ្ពស់ជាង​គេដដែល បើប្រៀបធៀបទៅនឹងប្រទេសជាសមាជិកអាស៊ាន​ផ្សេង​ទៀត​។ របាយការណ៍ដដែល បង្ហាញថា មូលហេតុចំបងមួយដែល​ធ្វើឲ្យ​កម្ពុជានៅតែមាន​បញ្ហាកើតឡើងនេះ ដោយសារ ​ដំ​ណើរ​កា​រ​​ប្រជាធិ​បតេ​​យ្យធ្លាក់ចុះ។

របាយការណ៍៖ ​អំពើពុករលួយកម្ពុជា នៅតែខ្ពស់​ជាងគេក្នុងតំបន់​អាស៊ាននា​ឆ្នាំ២០១៨

អង្គការតម្លាភាពហៅកាត់ថា (TI) រកឃើញថាកម្ពុជា ធ្លាក់ចុះ១ពិន្ទុសម្រាប់សន្ទស្សន៍អំពើពុករលួយក្នុងឆ្នាំ២០១៨ បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ហើយ​​​​ពិន្ទុនោះក៏​ទាប​​បំផុតក្នុង​ចំណោម​ប្រទេស​ជា​សមា​ជិក​អាស៊ានផងដែរ​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ