អាឡិចប្តឹងទៅសិង្ហបុរីលើភាពមិនប្រក្រតីការនាំមាសចូលកម្ពុជា ៣៧០តោន
ដូចការគ្រោងទុក ស្ថាបនិកចលនាមាតាធម្មជាតិដែលត្រូវបានហាមមិនឲ្យចូលកម្ពុជា លោក អាឡិច ហ្គន់សាឡេស ដេវិតសុន បានដាក់ពាក្យប្តឹងតាមរយៈអ៊ីម៉ែលទៅអាជ្ញាធរសិង្ហបុរីពាក់ព័ន្ធនឹងរឿងកម្ពុជាទិញមាស ៣៧០តោន ដោយសង្ស័យថា ពាក់ព័ន្ធឧក្រិដ្ឋកម្មហិរញ្ញវត្ថុ បន្ទាប់ពីស្នើឲ្យភាគីកម្ពុជាធ្វើការបកស្រាយកាលពីពីរសប្តាហ៍កន្លងទៅ។