លោកនាយករដ្ឋមន្ត្រីរំឭកថាមានសន្តិភាព​ទើបបានអុំទូក​អធិកអធម

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា ជាសំណាងរបស់កម្ពុជា ដែលមានសន្តិភាព ទើបមានការរៀបចំពិធីប្រណាំងទូក តាមប្រពៃណីវប្បធម៌ជាតិ និង ផ្តល់ឱកាសឲ្យពលរដ្ឋមានការសប្បាយរីករាយទៅបាន។

អាជ្ញាធរថាសំរាមនៅតែជាបញ្ហាដែលពលរដ្ឋចោលគ្រប់កន្លែង

អាជ្ញាធរបានលើកឡើងថា បញ្ហាសំរាមក្នុងពិធីបុណ្យអុំទូក នៅតែចោទជា បញ្ហាក្នុងការរៀបចំឲ្យទីក្រុងស្អាត ដោយសារតែពលរដ្ឋមួយចំនួន​ដែលមកចូលរួម​ បោះចោលគ្រប់ទីកន្លែង មិនបានដាក់ចូលក្នុងធុងឲ្យបានត្រឹមត្រូវ។

ថ្ងៃទី១ទូក«ង» ពីរបានលិចតែមិនមានគ្រោះថ្នាក់ដល់ជីវិតទេ

ថ្ងៃទី១គឺថ្ងៃអាទិត្យម្សិលមិញជា ការចាប់ផ្តើមពិធីប្រណាំងទូកគឺ ទូក«ង»ចំនួនពីរបានលិច ក្នុងទឹកទន្លេមុខវាំង តែមិនបានបណ្តាលឲ្យប៉ះពាល់ដល់ជីវិតកីឡាករ ឬ មានរបួសធ្ងន់ធ្ងរទេ។​

មិត្តសមាគម៖ ការដាក់ទូក”ង” ប្រណាំងជាការភ្ជាប់ប្រពៃណីខ្មែរក្រោមនិង​កម្ពុជា

​ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមថ្លែងថា ការដាក់ទូកចូលរួមប្រណាំងគឺជាផ្នែកមួយនៃការលើកស្ទួយប្រពៃណី វប្បធម៌ និង ជាការភ្ជាប់​ខ្មែរកម្ពុជាក្រោម​ និង ដែនដីកម្ពុជាបច្ចុប្បន្នឲ្យកាន់តែរឹងមាំ។​

ពិធីបុណ្យសមុទ្រឆាំ្ននេះត្រូវព្យាពេល

ពិធីបុណ្យសមុទ្រដែលគ្រោងធើ្វនៅថៃ្ងទី១៦ដល់១៨ ខែធ្នូឆាំ្ន២០១៦ខាងមុខនេះ នៅខេត្តព្រះសីហនុនោះត្រូវបានពន្យាពេលទៅធើ្វនៅថៃ្ងទី២៣ដល់២៥ខែធ្នូវិញ។ នេះបើយោងទៅតាមសេចកី្ដប្រកាសក្រសួងទេសចរណ៍។ ប៉ុន្តែ ក្នុងសេចក្តីប្រកាសនេះ ក្រសួងទេសចរណ៍មិនបានបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរកាលបរិច្ឆេទនៃការប្រារព្ធបុណ្យសមុទ្រនេះទេ។

ក្រសួងធម្មការកំពុង​ស្វែងរកព្រះសង្ឃមួយអង្គដែលច្រៀងបង្ហោះវីដេអូលើបណ្តាញសង្គម

ក្រសួងធម្មការ និងសាសនា បានឲ្យដឹង​ថា ស្ថាប័ននេះកំពុង​សហការជាមួយគណៈសង្ឃ ដើម្បីស្វែងរកព្រះសង្ឃមួយអង្គដែលច្រៀងចំរៀងបង្ហោះនៅលើហ្វេសប៊ុក ដោយថាបានធ្វើឲ្យប៉ះពាល់ដល់តម្លៃ​សាសនាព្រះពុទ្ធ។

អាជ្ញាធរជាតិអប្សរារំលឹកឲ្យអ្នកលេងល្បែង Pokemon Go បង្កើនការ​ប្រុងប្រយ័ត្ន

អាជ្ញាធរជាតិអប្សរារំលឹកឲ្យភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ដែលលេងល្បែង Pokemon Go នៅក្នុងតំបន់ប្រសាទ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ ផ្សេងៗ ដែលអាចកើតមានឡើង។​

៦សំនួរពីពិព័រណ៍​សិល្បៈ “មួយម៉ឺនអាល័យ”

កម្មវិធីពិព័រណ៍មួយម៉ឺនអាល័យជាកម្មវិធីមួយដែលធ្វើឡើងដោយយុវជនមួយក្រុមក្នុងគោលបំណងជួយផ្សព្វផ្សាយឡើងវិញនូវខ្សែភាពយន្ដខ្មែរនាទស្សវត៍ទី៦០និងមានការបង្ហាញខ្លួនពីសំណាក់តារាភាពយន្ដចាស់ៗនៅក្នុងទសវត្សនោះ។ កម្មវិធីនេះនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៩ ២០ ២១ សីហា នៅសាលមហោស្របចតុមុខ។
បាតុកម្មអហិង្សាមួយនៅមុខផ្សាស៊ីធីម៉ល ដែលដឹកនាំលោក សាន សេកសុខុម (រូបភាពពីហ្វេសប៊ុកលោក សាន សេកសុខុម)

ក្រសួងវប្បធម៌ថាមិនមានចំណាត់ការចំពោះម្ចាស់ផលិតកម្មលើការរក្សាឈ្មោះអ្នកនិពន្ធ

កាលពីថ្ងៃទី៤ ខែសីហា មានការផ្ទុះបាតុកម្មអហិង្សាមួយនៅមុខផ្សាស៊ីធីម៉ល ដែលដឹកនាំលោក សាន សេកសុ​ខុម ពាក់ព័ន្ធរឿងដែលថាមិនបានដាក់ឈ្មោះលោកជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធ៤រូបផ្សេងទៀត នៅក្នុងខ្សែភាពយន្តរឿង អមតៈ របស់ផលិតកម្មហ្សី (Z)។
All articles loaded
No more articles to load