គ.ជ.ប.ប្រកាសថា លទ្ធផលចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោតល្អប្រសើរនៅឆ្នាំនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំនេះ ដោយនិយាយថា ពលរដ្ឋគ្រប់អាយុបោះឆ្នោតថ្មីដល់ទៅជាង៨៩ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។