គ.ជ.ប ចាប់ផ្តើមចុះឈ្មោះគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះថ្ងៃនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ចាប់ផ្តើមទទួលការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ឆ្នាំ២០១៨ ចាប់ពីថ្ងៃនេះរហូតដល់ពាក់កណ្តាលខែឧសភា។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។