គ.ជ.ប. ​ថាទទួលបានបណ្ដឹង​តវ៉ា​​៤២​ករណី​​នៅ​ទូទាំង​ប្រទេស​ក្រោយ​បិទ​ការ​តវ៉ា

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានឲ្យដឹងថា បណ្ដឹង​តវ៉ា​ចំនួន ៤២ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ដាក់​ទៅ​ស្ថាប័ន​មួយ​នេះ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ៥ និង​នៅ​រាជ​ធានី​ភ្នំពេញ។

គ.ជ.ប. ចោទ​​វិទ្យុ​អាស៊ី​សេរី​ថា ចុះ​ផ្សាយ​គ្មាន​មូលដ្ឋាន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បានប្រតិកម្មទៅនឹង​ប្រតិកម្ម​ទៅ​នឹង​វិទ្យុ​អាស៊ីសេរី ដោយ​ចាត់​ទុក​វិទ្យុ​អនឡាញ​មួយ​នេះ​ថា យក​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ធ្វើ​ជា​ចំណាប់​ខ្មាំង​របស់​ខ្លួន។

អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមត្រូវតែងតាំងជាអ្នកនាំពាក្យ គ.ជ.ប.

អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមម្នាក់ ត្រូវបានតែងតាំងជាអ្នកនាំពាក្យ​នៃ​គ​ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បន្ថែម​ជា​មួយនឹង​អ្នកនាំពាក្យបច្ចុប្បន្ន ​លោក ហង្ស ពុទ្ធា។

គ.ជ.ប ថា​​​​​​​​​​​​​​ការបោះឆ្នោតឆ្នាំ២០១៨ នឹងធ្វើឡើងតាមការគ្រោងទុកនិងគ្មានការរំាងស្ទះ​

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)​ បានអះអាងជាថ្មីថា ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី៦ នឹងធ្វើឡើងតាមការគ្រោងទុក នៅចុង​ខែកក្កដា ឆ្នាំ២០១៨ ទោះអតីតគណ​បក្ស​​ប្រឆំាងមិនបាន​ចូលរួម​ប្រកួតប្រជែង​​។

គណបក្សចំនួន៤បាន​​ចុះឈ្មោះ​ប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា

គណបក្សចំនួន​៤បានចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដោយមិនមានការចូលរួមពីគណបក្សភ្លើងទៀននោះទេ។​

គ.ជ.ប. ប្រាប់​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ភ្ជាប់​បញ្ហា​នយោបាយ​ជាមួយ​ការងារ​បច្ចេកទេស​របស់​ខ្លួន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​និយាយ​ថា សហភាព​អឺរ៉ុប មិន​ត្រូវ​យក​រឿង​របស់​តុលាការ និង​បញ្ហា​នយោបាយ ទៅ​ដោះ​ស្រាយ​ជាមួយ​នឹង​ការងារ​បច្ចេកទេស​របស់ គ.ជ.ប. នោះ​ឡើយ ដែល​នេះ​គឺ​ជា​ប្រតិកម្ម​របស់ គ.ជ.ប. ទៅ​នឹង​សហភាព​អឺរ៉ុប ដែល​បាន​ប្រកាស​ផ្អាក​ជំនួយ​ទៅ​ស្ថាប័ន​រៀបចំ​ការបោះ​ឆ្នោត​មួយ​នេះ។

គ.ជ.ប.​ទុកពេល​១០ថ្ងៃឲ្យពលរដ្ឋប្តឹង ក្រោយ​បិទ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បាន​ទុក​ពេល ១០​ថ្ងៃ​ទៀត សម្រាប់​ពលរដ្ឋ​ប្ដឹង​ជំទាស់​ បន្ទាប់​ពី​ស្ថាប័ន​បោះ​ឆ្នោត​មួយ​នេះ បាន​បិទ​បញ្ចប់​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​នេះ។

លោក ហ៊ុន សែន ថាការបោះឆ្នោតនឹងដំណើរការទៅតាមច្បាប់របស់កម្ពុជា

ដ្ឋមន្ត្រី ហ៊ុន សែន បានអះ​អាង​នៅ​ថ្ងៃ​នេះ​ថា ការបោះ​ឆ្នោតជ្រើស​តាំងតំណា​ងរាស្ត្រ​ឆ្នាំ​២​០១៨​ខាង​មុខ​ នឹងនៅ​តែ​ប្រព្រឹ​ត្តិទៅ​តាម​ការ​​​​​​គ្រោង​ទុក បើទោះ​​បី​​គ្មានការទទួលស្គាល់​ពីតំ​ណា​ងអង្គ​ការស​ហ​​ប្រជា​ជាតិ​ក៏ដោ​យ​។

គ.ជ.ប ថាបក្សកាន់អំណាចអាច​ទទួលបានអាសនៈឃុំសង្កាត់ប្រមាណជា៩០ភាគរយ

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ​ឲ្យដឹងថា ស្ថាប័ននេះ បាន​បែង​ចែអាសនៈ​ក្រុមប្រឹក្សា​ឃុំសង្កាត់ របស់អតីតគណបក្សសង្គ្រោះជាតិ ជាង៥ពាន់អាសនៈ ឲ្យទៅបក្សចំនួន៧ ដោយថា​ គណបក្ស ​ដែល​​​ទទួល​​​បានច្រើនជាងគេ គឺ​បក្សកាន់អំណាច ខណៈបក្ស៤ទៀត ប្រកាសមិនទទួលយក​​។

រដ្ឋសភា (គឹម ហុង)

សភាជ្រើសរើស​សមាជិក គ.ជ.ប. ថ្មី​បីរូប​ ជំនួសអ្នកលាលែងពីតំណែង​

អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​ឲ្យដឹងថា ស្ថាប័ននេះបានម្រេច​ជ្រើសរើសបេក្ខជនចំនួន ៣រូប ដើម្បីជំនួសតំណែងសមាជិក គ.ជ.ប.​ ៣រូប ដែលបានលាលែងពីតំណែង កាល​ពីថ្ងៃ​ទី​២០​ ខែវិច្ឆកា ក្រោយពីតុលាការសម្រេច​រំលាយ​គណបក្សប្រឆំាង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ