គ.ជ.ប បញ្ជាក់ថាការបោះឆ្នោតឃុំ-សង្កាត់អាណត្តិនេះមានគណបក្សចំនួន៩ទទួលបានអាសនៈ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃអាទិត្យទី២៦ ខែមិថុនានេះ បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ដោយបញ្ជាក់ថា មានគណបក្សនយោបាយចំនួន៩ ដែលទទួលបានអាសនៈនៅក្នុងការបោះឆ្នោតនេះ។