​ព្រំ រដ្ឋា សម្រេច​ចិត្ត​​​​​ឈប់ប្ដឹង ពេជ្រ អាវីហ្សា

បន្ទាប់ពីមាន​ដំណឹងថា​ ពេជ្រ អាវីហ្សា សុខចិត្ត​ចូលគុក​ដោយសារតែ​​​​ភាគី​ខាង​​​​​ជន​រង​គ្រោះ​​​ក្នុងហេតុការ​ប៉ះ​​​គ្នា​រវាង​ម៉ូតូ និង​​រថយន្ត​របស់​​នា​ង​​​កាលពីយប់ថ្ងៃ​ទី​​២៣ មីនា មិន​ព្រមទម្លាក់តម្លៃ​​សំណង ​បានធ្វើអោយមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​​ដោយសារតែ​​​​​ពេជ្រ អាវីហ្សា គឺជាតារា​ល្បី​ហើយ​មិនគួរធ្លាក់ដល់​សភាព​​​​​មិន​មាន​ថវិកា​​បង់សំណង​ក្រោយពេល​កើត​ហេតុ។ ​

អ្នកនាង ​គង់ សុជាតិ (វង្ស សុម៉ាលីន)

គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជា វិបុល

​​​បន្ទាប់​ពីទទួល​បានកូន​​ស្រី​ម្នាក់​​​​​ជា​ដំណក់ឈាម​របស់​​​​​​​​​ស្វាមី​ក្រោយរបស់​អ្នកនាង​គឺ​លោក ​​​​ជា​ វិបុល អ្នកនាង ​គង់ សុជាតិ ដែល​សារភាពថា​​ក៏មានវ័យជ្រេ​​ពិបាកក្នុងការ​ពរ​ពោះ​ជាលើកទី​​២​អោយ​​លោក ​ជា វិបុល ដែរនោះ បានអះអាងថា ​​អ្នកនាង​មិនខ្វល់​រឿង​មាន​កូន​​ទី២​​​​សម្រាប់​​ស្វាមី​ក្រោយទៀត​ទេ ​​ដោយសារតែ​មាន​កូនស្រី​ម្នាក់​​ទុកជា​ចំណង​ដៃ​​​​រួមគ្នា​​ហើយ។

កីឡាករ ​ឡុង សុវណ្ណឌឿន (សុខ ឆាយ)

អ្នករៀបចំ​ការ​ប្រកួត​អន្តរជាតិ បកស្រាយរឿង ​ឡុង សុវណ្ណឌឿន​ ចាញ់ឡាវ

នៅទីបំផុតកីឡាករឡាវបានក្លាយជាម្ចាស់ជើងឯកខុសពីការគ្រោងទុកក្នុងការប្រកួតប្រភេទទម្ងន់៦៩គីឡូក្រាមសម្រាប់ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិដែលមានកីឡាករខ្មែរនិងបរទេសប្រជែងគ្នា​​​​​។

តារា​សម្ដែង​ជនជាតិ​ខ្មែរ​​ឥស្លាម​នាង ​ណាតាហ្សា (វង្ស សុម៉ាលីន)

ណាតាហ្សា ត្រូវមហាហង្ស​​ដាក់​​ជំនួស សុខ​ សោម៉ាវត្តី

​​​​​​​គ្មានអ្នកណាមិនចាប់​អារម្មណ៍​នោះទេ ​​ក្នុង​ពេល​​​​តារា​សម្ដែង​ជនជាតិ​ខ្មែរ​​ឥស្លាម​នាង ​ណាតាហ្សា​​​ ដែល​​ត្រូវគេស្គាល់ថា​​​​​​​បាន​ល្បីឈ្មោះ​​​​​ក្នុង​រឿង​ «​​​កំណត់​ហេតុ​នាង​នាថ» របស់​ផលិត​កម្ម​​​​ឥន្ទ្រា​និមិត្ត ​ស្រាប់តែ​មកបាន​​ទទួល​​តំណែង​​តួ​ឯកដល់ទៅ​ពីរ​រឿង​ជាប់​គ្នា​​ភ្លាមៗ ក្នុង​​រឿង​ថ្មីៗរបស់​​ផលិត​កម្ម​មហាហង្ស។

នាយ​ចឺម (វង្ស សុម៉ាលីន)

​នាយ​ចឹម ​ស្នើអោយសង្គ្រោះ​​​ផលិតករ​រឿង​ ​​​​​«​​​កំពូល​​ស៊យ​​​ឆ្លង​ភព»​

​​ខណៈដែល​​​​​​ផលិត​រឿង​​​​ «​​កំពូល​​ស៊យ​ឆ្លង​ភព» បានអះអាងថា​ ​​​​​យកដី​មួយ​ប្លង់ទៅ​បញ្ចាំ​​ ដើម្បី​​​​​​​​​​ថត​បញ្ចប់រឿង និង​​ធ្លាក់​ខ្លួន​មិនមានសូម្បីតែ​​​លុយ​ដើម្បី​សម្ពោធ​រឿង នាយ​ចឺម ​ដែលជា​តួ​អង្គ​នៅ​ក្នុង​​ផ្ទៃ​រឿងបាន​ស្នើអោយ​ជួយ​សង្គ្រោះ​ផលិត​ករូប​នេះ​​​​​​​។

ផលិតករ​ Wonder Film ថា​រឿង ​​«​​​​​​​ស្នូរ​ជើង​អ្នកណា» មាន​​​​​ខ្លឹម​​​សារ​​អប់​រំ​ខ្ពស់ ​

ខុស​ពី​រឿង​​​​​​បែប​កំប្លែង និ​ង​ភ័យរន្ធត់​​ភាគច្រើន​​ដែល​​​​​​​​​ត្រូវគេ​រិះគន់​ថា​មិន​មាន​ខ្លឹមសារ​អប់​​រំ​ជា​​សារ​​​ដល់​អ្នកទស្សនា ​ផលិតករ​​មកពី​ផលិតកម្ម​​ Wonderfilm Cambodia បាន​អះអាងថា​ស្នាដៃ​​របស់​​ខ្លួន​ក្នុង​រឿង «​ស្នូរ​ជើងអ្នកណា»​ បាន​ផ្ដោត​ជា​សំខាន់​​លើ​ទស្សនៈអប់រំ​យ៉ាង​ពិសេស ​…

ចាន់ ស៊ីណាត សង​សឹកថៃ​បានសម្រេច

នៅទី​បំផុត​ជំនួប​​​លើកទី​៣​ រវាង​កីឡាករ​ជើង​ខ្លាំង​​២​រូប​​គឺ​កីឡាករ​កម្ពុជា​ ចាន់ ស៊ីណាត និង​កីឡាករថៃ KamlaiYuok​​​​​​​ កីឡាករ​កម្ពុជា ​បាន​ក្លាយ​ជា​អ្នក​យកឈ្នះ​​គួរឲ្យ​ភ្ញាក់​ផ្អើល ​​ក្នុង​ពេលដែល​​​​​​​២​ទឹក​ដំបូង​​​​មិន​មានអ្នកទស្សនា​ច្រើន​ឡើ​យ​ថា​លោក​នឹង​​​ឈ្នះ​​ការ​ប្រកួត។

តារា​ចម្រៀង​កូរ៉េ Rain ​នឹងធ្វើ​​​ឲ្យផ្អើល​​ភ្នំពេញ​​​នៅ​ចុង​ខែ​នេះ

នៅ​ចុងខែ​មីនានេះ ​​​ក្រុម​ហ៊ុន​​ទូរស័ព្ទ​ធំមួយ​នៅ​​កម្ពុជា ​​​នឹងចំណាយទុនរបស់​ខ្លួនដល់​​​រាប់​សែន​ដុល្លារ ដើម្បី​​​រៀប​ចំ​ព្រឹត្តិការណ៍​ការ​​ប្រគំតន្ត្រី​​អន្តរជាតិ​​ធំ​ជា​លើកទី​​៣ ​ដោយ​មានតារា​វត្តមាន​តារា​ចម្រៀង​​​​ល្បី​ឈ្មោះ​របស់ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺលោក Rain មកច្រៀង​ដោយផ្ទាល់​នៅ​​ភ្នំពេញ​។

ពី​​​​​​​​​​​ពលករ​នៅ​កូរ៉េក្រសោះ ​ម្ចាស់​ផលិតកម្ម ​​​Galaxy ​​ក្ដាប់​​​មុខជំនួញ​​​១​លាន​ដុល្លារក្នុង​ដៃ​

​​​​​​​​​​​​​​​ហែល​ឆ្លងអតីតកាល​​ពីពលករ​​​​ទៅ​បម្រើ​ការ​នៅ​ក្នុងប្រទេស​កូរ៉េ​កាលពីអំឡុង​ឆ្នាំ​​​​២០០៨​សោះ លោក ឡេង ណាវ៉ាត់ត្រា ​​​ដែលគេស្គាល់ថា​ជាម្ចាស់​​​​​ផលិតកម្ម​​ Galaxy បាន​​ក្លាយជា​អ្នកជំនួញ​ដី​ធ្លី​​​​​យ៉ាងជោគជ័យមិនគួរអោយជឿ។

លោក​ ឌៀប សុវណ្ណរ៉ា​​ ​​ចាង​ហ្វាង​ផលិតកម្ម​​​​​​​ Red Picture (វង្ស សុម៉ាលីន)

ថៅកែ ​Red Picture បំភ្លឺ​រឿង​បែកហ៊ុនជាមួយ​ផលិតកម្ម ​​LD Picture

មានការ​លើកឡើង​​​ជា​ច្រើនថា​​​ ផលិតកម្ម​​ Red Picture គឺជា​សាខា​ភាគហ៊ុនរបស់​​​​ផលិតកម្ម LD Picture ដោយសារតែគេកត់សម្គាល់ថា​​​​​ទាំង​​ថៅកែ​​​ផលិតកម្មនិង​ក្រុម​ការងារ​​​របស់​​ផលិតកម្ម Red Picture សុទ្ធតែ​ជា​ក្រុមការងារ​​​​ចាស់របស់​​ផលិតកម្ម LD Picture ហើយ​​​​​​ផលិតកម្ម​ទាំង​ពីរ​នា​ពេល​កន្លង​​​ គឺ​​​មិនខុស​ពី​បង​ប្អូន​គ្នា​​​​ឬ​ក្រុម​ការងារតែមួយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ