ប្រជាសហគមន៍មួយនៅកំពង់ស្ពឺលែងហ៊ានចុះល្បាតព្រៃ ក្រោយទាហានបាញ់គំរាម និងរងហិង្សា

ប្រជាសហគមន៍មួយ​នៅ ​ស្រុក​​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ អះអាងថា ពួកគេលែង​ហ៊ានចុះល្បាតព្រៃឈើនៅព្រៃសហគមន៍ឧត្តមស្រែខ្ពស់ ក្រោយ
ទាហានបាញ់គំរាម និងរងហិង្សាជាបន្តបន្ទាប់។

ព្រះសង្ឃ​ការពារព្រៃ​ឈើព្រមានពីការកើនឡើងនៃករណី​បរបាញ់​សត្វ​ព្រៃ​​​ក្នុង​ឆ្នាំ​នេះ

អ្នកដើរល្បាតទាំងឡាយ ក្នុងព្រៃសហគមន៍ខេត្តឧត្តរមានជ័យបានលើកឡើងថា អត្រានៃចំនួនសត្វព្រៃ ដែលប្រទះឃើញងាប់ដោយសារការបរបាញ់ក្នុងរយៈពេលប៉ុន្មានខែដំបូងក្នុងឆ្នាំនេះ មានការកើនឡើង បើធៀបនឹងឆ្នាំមុន ខណៈដែលអ្នកល្បាតមួយរូបក៏បានអះអាង​ថា ការកើនឡើង​នេះ ​ដោយសារភាពគ្មានការងារធ្វើរបស់​ពលរដ្ឋក្នុងតំបន់ និងការអនុវត្តច្បាប់មានភាពធូររលុង។

អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិដូចការប្ដេជ្ញាចិត្តរបស់ខ្លួន

ក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍មូលដ្ឋានជាង ២០ស្ថាប័ន ​ស្នើទៅក្រសួងបរិស្ថាននិងក្រសួងកសិកម្ម ដោះស្រាយបញ្ហាចំនួន ៤ចំណុចពាក់ព័ន្ធការទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពដូចការប្ដេជ្ញាចិត្តរបស់ខ្លួន។

ក្មេងជំទង់ម្នាក់អង្គុយលើក្បាលទូក សំឡឹងមើលទៅត្រើយម្ចាងនៃបឹងទន្លេសាប។

ប្រជានេសាទចង់ឱ្យមន្ត្រីចាត់វិធានការបទល្មើសជាប្រចាំ កុំរង់ចាំតែមានបញ្ជាពីនាយករដ្ឋមន្ត្រី

នេសាទនៅតំបន់បឹងទន្លេសាបមួយចំនួន ជំរុញទៅមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តវិធានការបង្ក្រាបបទល្មើសនេសាទជាប់ជាប្រចាំ ដោយមិន​ចាំបាច់រង់ចាំទាល់តែមានបបញ្ជាពីថ្នាក់លើទើបអនុវត្តតាមក្រោយនោះឡើយ។

សង្គមស៊ីវិលនិងសហគមន៍​ដាក់ញត្តិ​​នៅ​ក្រសួង​បរិស្ថាន ​ស្នើ​​បើក​លំហរ​សិទ្ធិ​សេរីភាព​​ក្នុង​​ការ​​ចុះល្បាត​​ព្រៃ​ឡើង​វិញ

អង្គការសង្គមស៊ីវិល និងសហគមន៍​ជាង ២០ស្ថាប័ន​ នៅថ្ងៃព្រឹកថ្ងៃអង្គារនេះ បានទៅ​​ដាក់ញត្តិនៅ​ក្រសួងបរិស្ថាន ដើម្បីស្នើសុំ​​ឱ្យ​បើក​លំហរ​​​សិទ្ធិ​​សេរីភាព​​សហគមន៍ រួមទាំង​អង្គការសង្គមស៊ីវិល ក្នុងការ​ចុះល្បាត​ព្រៃ​នៅតាម​តំបន់​ការ​ពារ​ធម្មជាតិ និង​តំបន់​ផ្សេងៗ​ឡើង​វិញ។

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

យុវជន​​បរិស្ថាន​ថា​បទ​ល្មើស​ព្រៃឈើ​នៅ​តែ​​​កើត​មាន​ ​ខណៈ​សេរីភាព​សហគមន៍​ត្រូវ​បាន​រឹតត្បិត

ក្រុមយុវជនការពារធនធានធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានមួយចំនួននៅតែបន្តយាយី និងធ្វើទុក្ខបុកម្នេញលើយុវជនស្រលាញ់បរិស្ថាន ព្រមទាំងប្រជាសហគមន៍ មិនឱ្យពួកគេមានសេរីភាពពេញលេញដើម្បីចុះការពារព្រៃឈើនោះទេ ដែលជាផ្នែកមួយធ្វើឱ្យបទល្មើសធនធានធម្មជាតិមួយនេះបន្តកើតមាន។

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ទិញ​ត្រី​ពី​ជនល្មើស​នេសាទ​ខុស​ច្បាប់

អាជ្ញាធរ​ចម្រុះ​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​ព្រះរាជអាជ្ញា​ខេត្ត​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ជា​ឈ្មួញ​ទិញត្រី​ឆក់ត្រជាក់​នៅ​លើ​តំបន់​បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង​នៅរសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ។

ក្រសួង​ដាក់​លេខ​ទូរស័ព្ទ​ Hotline​ ៣​ខ្សែ​ឱ្យ​ពលរដ្ឋ​ជួយ​រាយការណ៍​ពី​បទល្មើស​នេសាទ​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ប្រកាស​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ (Hotline) ចំនួន ៣​ខ្សែ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​រាយការណ៍​អំពី​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​បឹងទន្លេសាប ក្រោយ​ពី​មាន​បទបញ្ជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ុន សែន ថា​បទល្មើស​នៅ​បឹងទន្លេសាប​នៅតែ​កើតមាន ព្រោះតែ​មន្ត្រី​ធ្វើការ​តែពេល​លោក​រម្លឹក

​​​​លោ​​​​ក​​នា​​យករ​ដ្ឋ​មន្ត្រី ហ៊ុ​ន​ សែន​ លើកឡើ​ង​ថា​​ ប​​ទ​ល្មើស​​នេសា​ទ​​នៅ​​​បឹ​ង​ទ​​ន្លេ​​សា​​​​​​​បនៅតែកើតឡើង ​​​​​​​ដោយ​​សា​​​​រ​​តែ​​ម​​ន្ត្រី​អ​នុ​វ​ត្តច្បាប់​​​​ធ្វើ​ការបង្ក្រាប​តែពេល​លោ​​​​​កក្រើ​​នរ​ម្លឹក​ប៉ុណ្ណោះ ដែ​​លករណីនេះ​ធ្វើឱ្យវិធា​ន​ការទប់​ស្កា​ត់​​បទល្មើសដែលបានដាក់ចេញគ្មានប្រសិទ្ធភាព។

អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​ចាប់​ផ្តើម​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ក្រោយ​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី

អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្រោយ​មាន​បទបញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ