បរិស្ថាន

ក្រសួង​ថាខេត្ត​ប៉ៃលិច​រង​ជំនន់​ទឹក​ភ្លៀង ខណៈ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ១៣​ខ្នង​នៅ​បាត់ដំបង

ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ផ្ទះ​សម្បែង​ពលរដ្ឋ ១៣​ខ្នង​នៅ​ខេត្ត​បាត់ដំបង បាន​ខ្យល់​បោក​បក់​បំផ្លាញ ខណៈ​ដែល​ផ្ទះ​សម្បែង​ជាច្រើន​ខ្នង​របស់​ពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន បាន​លិច​លង់​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ។

ស្ថានទូតអាមេរិកដំឡើងផ្ទាំងសូឡាស្រូបថាមពលព្រះអាទិត្យកាត់បន្ថយការប្រើអគ្គិសនី

ស្ថានទូតអាមេរិកនៅភ្នំពេញបានដំឡើងប្រព័ន្ធផ្ទាំងសូឡាស្រូបថាមពលព្រះអាទិត្យថ្មីរបស់ខ្លួន ដោយថា ប្រព័ន្ធនេះ​នឹងកាត់បន្ថយយ៉ាងច្រើន​នូវការប្រើប្រាស់ភ្លើងអគ្គិសនីរបស់ស្ថានទូត ហើយជាជំហានមួយ​ក្នុងការកាត់បន្ថយការបំពុលបរិយាកាស។

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពលរដ្ឋ​ភាគ​ពាយព្យ​ឲ្យ​ប្រុងប្រយ័ត្ន​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ពី​ថ្ងៃ​ស្អែកទៅ

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ពី​ខ្យល់​កន្ត្រាក់ និង​គ្រោះ​ថ្នាក់​ផ្គរ​រន្ទះ ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅ​ភាគ​ពាយព្យ​កម្ពុជា ចាប់​ពី​ថ្ងៃ​ស្អែក​នេះ។

ប្រជាសហគមន៍នៅព្រះវិហាររកឃើញថាមន្ត្រីតិចជាមូលហេតុនៃការបាត់បង់ព្រៃ

ប្រជាសហគមន៍ដែលចុះល្បាតព្រៃនៅក្នុងខេត្តព្រះវិហារជាមួយដៃគូពាក់ព័ន្ធមួយចំនួនទៀត បានអះអាងថា ចំនួនមន្ត្រីអភិរក្សតិចតួចជាមូលហេតុមួយ ក្នុងចំណោមមូលហេតុផ្សេងទៀតដែលមិនអាចទប់ស្កាត់ទប់ល្មើសកាប់ឈើ។​

អាជ្ញាធរខេត្តសៀមរាបថា ការយល់ដឹងពីការចោលសំរាមរបស់ពលរដ្ឋល្អប្រសើរជាងឆ្នាំមុន

អាជ្ញាធរខេត្តសៀមរាបលើកឡើងថា ប្រជាពលរដ្ឋ ដែលចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនៅឆ្នាំនេះ មានការយល់ដឹងល្អប្រសើរជាងឆ្នាំមុន អំពីអនាម័យ និងការចោលសំរាម ប៉ុន្ដែ អ្នកជំនាញទស្សនវិជ្ជាមើលឃើញថា ពួកគេនៅមានកម្រិតយល់ដឹងទាបនៅឡើយ​ បើធៀបជាមួយបណ្ដាប្រទេសក្នុងតំបន់។

អង្គការបរិស្ថានថាបទល្មើសព្រៃឈើនៅភ្នំឱរ៉ាល់បន្តកើតមានទាំងបើកចំហ

អង្គការការពារធនធានធម្មជាតិមួយអះអាងថា បទល្មើព្រៃឈើនៅតំបន់ដែនជំរកសត្វព្រៃភ្នំឱរាល់ក្នុងខេត្តពោធិ៍សាត់កំពុងកើតមានយ៉ាងគគ្រឹកគ្រេងដោយមិនមានអាជ្ញាធរណាចុះទប់ស្កាត់ឡើយ។

ក្រសួងបរិស្ថានថា បទល្មើសព្រៃឈើនិងការជួញដូរសត្វព្រៃខុសច្បាប់នៅតែបន្តកើតមាន

ក្រសួងបរិស្ថាន អំពាវនាវទៅ​ស្ថាប័នជាតិ និងអន្តរជាតិ ឲ្យ​ជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយថា បទល្មើសព្រៃឈើ និ​​ងការជួ​​ញ​ដូរសត្វព្រៃឆ្លងដែនខុសច្បាប់ នៅតែបន្តកើតមាន បើទោះបីមានការបង្ក្រាបច្រើនករណីក៏ដោយ។

អាជ្ញាធរជូនដំណឹងពីការរុះរើស្នាក់ការសហគមន៍ស្ទឹងអារ៉ែង

អាជ្ញាធរឃុំមួយនៅស្រុកថ្មបាំងខេត្តកោះកុង បានជូនដំណឹងឲ្យប្រជាសហគមន៍ស្ទឹងអារ៉ែង រុះរើស្នាក់ការឲ្យបានមុន​ថ្ងៃទី២៥ខែមីនា ដើម្បីរៀបចំទីនោះធ្វើជាសាលាឃុំសម្រាប់ផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។​ តាមសេចក្តីជូនដំណឹងរបស់សាលាឃុំជំនាប់ ចុះថ្ងៃទី២១ខែមីនានេះ បានឲ្យដឹងថា បើតំណាងសហគមន៍មិនរុះរើឲ្យបានតាមការកំណត់របស់អាជ្ញាធរទេ នឹងមានវិធានការតាមផ្លូវច្បាប់។​ សហគមន៍ស្ទឹងអារ៉ែង ដែលបង្កើតឡើងដោយប្រជាពលរដ្ឋដើម្បីការពារសត្វ និង ព្រៃឈើនៅក្នុងស្រុកថ្មបាំងនេះ ធ្លាប់បានចេញមុខតវ៉ាបន្តបន្ទាប់ ប្រឆាំងគម្រោងរដ្ឋាភិបាលរៀបចំអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតំបន់នោះ។​

សហគមន៍ព្រៃឡង់ថា ផ្អាក​ពិធី​បំបួស​ដើម​ឈើ​ ខណៈ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​គំរាម​កំហែង​ពួកគេ

សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ បានសម្រេចពន្យាពេលរៀបចំ​ពិធីបំបួសដើមឈើទៅថ្ងៃក្រោយវិញ ដោយថា  ដើម្បី​កុំ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធចោទប្រកាន់មកលើពួកគេ​ថា​ជាក្រុមប្រឆាំងរដ្ឋាភិបាល ខណៈស្ថានការណ៍​នយោបាយបច្ចុប្បន្នកំពុងឡើងកម្ដៅ។

ក្រសួងធនធានទឹកថា ភ្ញៀងកក់ខែនឹងធ្លាក់រាយប៉ាយពេញ១សប្តាហ៍នៅអំឡុង​ខែមីនានេះ​

ក្រសួងធនធានទឹក បានឲ្យដឹងថា កម្ពុជានឹងមានភ្លៀងកក់ខែ​ធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរស្ទើរទូទាំងប្រទេស​ពេញ​ ១​សប្តាហ៍ អំឡុងខែមីនា​នេះ​ ដោយសារតែទទួលរងឥទ្ធិពលពីខ្យល់ដែលបក់មកពី​សមុទ្រ​ចិនខាងត្បូង។

អ្នកការពារបរិស្ថានរាយការណ៍ទៅនាយករដ្ឋមន្ត្រីករណីបូបខ្សាច់លុបព្រៃកោងកាង

ក្រុមអ្នកការពារបរិស្ថានឈ្មោះចលនាមាតាធម្មជាតិ បានរាយការណ៍លទ្ធផលនៃការស្រាវ ជ្រាវរបស់ពួកគេជុំវិញករណីបូបខ្សាច់លុបព្រៃកោងកាង ដែលស្ថិតនៅក្នុងតំបន់ការពារ នៅខេត្តកោះកុង។​ ក្នុងវីឌីអូមួយដែលផ្សព្វផ្សាយលើហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ​ កាលពីម្សិលមិញគឺ បានបង្ហាញតាមរយៈផែនទី និង ភស្តុតាងជាឯកសារមួយចំនួនដែលបញ្ជាក់ថា ករណីចាក់ ដីលុបព្រៃកោងកាងនេះ កើតឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្ដកោះកុង ដែលជាព្រៃកោងកាងធំជាងគេនៅកម្ពុជា។ ក្រុមនេះបានបង្ហាញឯកសារមួយចំនួនថា សកម្មភាពកំពុងចាក់ខ្សាច់លុបព្រៃការពារនោះ ពាក់ព័ន្ធឧកញ៉ាម្នាក់ឈ្មោះ ជា លាងហុង។ កាលពីថ្ងៃទី២២កុម្ភៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាទៅ រដ្ឋមន្រ្តីក្រសួងដែនដីលោក…

ផ្ទះពលរដ្ឋជាង១០០ខ្នងនៅឧត្តរមានជ័យខូចខាតដោយសារខ្យល់កន្រ្តាក់

ផ្ទះប្រជាពលរដ្ឋប្រមាណ១១៧ខ្នងផ្ទះ នៅខេត្ដឧត្ដរមនជ័យ បានខូចខាតដោយសារភ្លៀង លាយលាយឡំខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៥ខែមីនាម្សិលមិញ។
All articles loaded
No more articles to load