អភិបាលកិច្ចល្អ

Global Witnessស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មមហាសេដ្ឋីកម្ពុជា៤រូប

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិមួយនេះ ដែលចេញផ្សាយកាលពីម្សិល​មិញបានលើកឡើងថា ឧកញ៉ាទាំង៤មានតួនាទីសំខាន់ក្នុងការជួយទ្រទ្រង់គណបក្សប្រជាជនកម្ពុជា ហើយជាថ្នូរមកវិញអ្នកទាំងនេះមានឱកាសរួចផុតពីទោសទណ្ឌនានា បើទោះជាបានបំពានច្បាប់យកទ្រព្យសម្បត្តិរដ្ឋក៏ដោយ...

រដ្ឋាភិបាល​សម្រេច​ផ្តល់​កម្ចី​ដោយ​ទទួល​ស្រូវមក​បញ្ចាំ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ស្រូវធ្លាក់​ថ្លៃ

រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិន​ស្រូវ និង​អ្នក​នាំចេញ​ ដោយ​ទទួល​យក​ស្រូវ​ក្នុង​ឃ្លាំង​ជា​ទ្រព្យ​បញ្ចាំ​ដើម្បីទប់​ស្កាត់​ការ​ធ្លាក់​ថ្លៃ​ស្រូវ​របស់​កសិករ​។
រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន ​លោក ស៊ុន ចាន់ថុល (ដោយ លី បេទ្បា)

រដ្ឋមន្រ្តីម្នាក់​​ថា​កម្ពុជាទំនើបជាងប្រទេសជិតខាងខ្លះ​​ ព្រោះអ្នកជិះយន្តហោះអាចចុះឈ្មោះ​នៅស្ថានីយ៍រថភ្លើងបាន

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាលម្នាក់​លើកឡើង​ថា អ្នកដំណើរដែលត្រូវ​ជិះ​​យន្តហោះអាចមកយកសំបុត្រយន្តហោះនិងចុះឈ្មោះ(Check-in)​នៅស្ថានីយរថភ្លើងភ្នំពេញ​បាន ដែល​នេះ​បង្ហាញ​ថាកម្ពជា​​ទំនើបជាងប្រទេសជិតខាង​ខ្លះទៀត​ផង។

អ្នកជិះរថយន្តក្រុងសាធារណៈ ទទួលបានសេវា​អ៊ីនធឺណិតដោយឥតគិតថ្លៃ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ  កំពុង​ដំឡើងដាក់ឲ្យប្រើប្រាស់នូវ​សេវាកម្មអិុនធើណេតនៅតាមរថយន្តក្រុងដែលអាចឲ្យអ្នកដំណើរ​​ប្រើប្រាស់​ដោយ​សេរី​និងឥតគិតថ្លៃ។

អាជ្ញាធរជម្លៀសពលរដ្ឋជិត១០០០គ្រួសារទៅកន្លែងសុវត្ថិភាពដោយសារទឹកជំនន់​

អាជ្ញាធរខេត្តជាប់មាត់សមុទ្រចំនួនពីរបានជម្លៀសប្រជាពលរដ្ឋជិត១០០០គ្រួសារ គេចចេញពីតំបន់មានទឹកជំនន់ទៅកន្លែងមានសុវត្ថិភាព បន្ទាប់ភ្លៀងធ្លាក់ខ្លាំង២សប្តាហ៍កន្លងទៅនេះ។​

ធនាគារជាតិព្រមានបិទស្ថាប័នផ្តល់ប្រាក់កម្ចីដែលយកឯកសារសម្គាល់ខ្លួនធ្វើជារបស់ធានា

ធនាគារជាតិនៃកម្ពុជាក្រើនរំឭកជាថ្មីទៅដល់គ្រឺះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមួយចំនួន​ចំពោះការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ធានាលើការផ្តល់កម្ចី។​

កងរាជអាវុធហត្ថ៨០០នាក់ចល័តពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសចល័តទ័ពកម្លាំងចំនួន៨០០នាក់ ទៅចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិតនៅក្នុងខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២១ ខែកក្កដាខាងមុខនេះ។

៦​ខែ​ឆ្នាំ​២០១៨​ចំណូល​ពន្ធ​គយ​កើនឡើង​ជិត​៣០ភាគរយ

អគ្គ​នាយក​ដ្ឋាន​គយ​ប្រកាស​ថា  ក្នុង​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០១៨នេះ​ប្រមូល​ពន្ធ​នាំ​ចេញ​នាំចូល​បាន​ជាង១ពាន់​លាន​ដុល្លារ​ដែល​កើន​ឡើង​លើស​ឆ្នាំ​មុន​ប្រមាណ​២៧​ភាគ​រយ។

រដ្ឋសភាអនុម័តច្បាប់ជាង១០០ នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ

រដ្ឋសភាកម្ពុជាក្នុង​អាណត្តិ​ទី៥នេះ បានអនុម័តច្បាប់ចំនួនជាង​១០០ ដែល​ស្ថាប័ន​នេះអះអាងថាសម្រាប់បម្រើ​ជាប្រយោជន៍ដល់សង្គមជាតិ។

ផ្លូវជាតិលេខ៤ ផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្នដោយសារទឹក​ជំនន់​ ខណៈខេត្តមួួយចំនួនទៀតរងផលប៉ះពាល់តិចតួច​

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានសម្រេចបិទផ្លូវជាតិលេខ ៤ មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់បណ្តោះអាសន្ន ។

ទំនប់វារីអគ្គិសនីកំចាយ បើកទ្វារទឹកចំនួន២ ខណៈដែលភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង

ក្រុម​ហ៊ុន​វារី​អគ្គិសនី​ចិន ស៊ីណូ​ហាដ្រូ​កំចាយ បានបើកទ្វាទឹក២ ខណៈដែលភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង ហើយអាជ្ញាធរខេត្តកំពតបានប្រាប់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។

អាវុធហត្ថប្រកាសចាត់ការផ្លូវច្បាប់លើបុរសម្នាក់ដែលថាបានផ្សាយព័ត៌មានមិនពិត

កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសចាត់ការផ្លូវច្បាប់លើបុរសម្នាក់ដែលជាអតីតមន្រ្តីក្នុងស្ថាប័ននេះ ក្នុងខេត្ត​កំពង់ធំថា បានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកងរាជអាវុធហត្ថ...
All articles loaded
No more articles to load