អភិបាលកិច្ចល្អ

ទឹកជំនន់ដោយសារភ្លៀងខ្លាំង (ដោយ មាស មុនី)

អាជ្ញាធរ​ឧតុនិយម​កម្ពុជា​ព្រមាន​ពី​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​១០

អាជ្ញាធរ​ឧតុនិយម​កម្ពុជាបាន​ព្រមាន​អំពី​ជំនន់​ទឹក​ភ្លៀងនៅ​តាម​បណ្ដា​ខេត្ត​ចំនួន១០នៅ​សប្ដាហ៍​ក្រោយ​នេះ។

ពលករខ្មែរ១៣នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជា

ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ពលករខ្មែរ១៣នាក់ត្រូវបានបញ្ជូនពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពី​រកឃើញ​ថាពួកគេ​បាន​ឆ្លងដែនទៅស្នាក់នៅនិងធ្វើ​ការដោយ​ខុស​ច្បាប់​នៅ​ទីនោះ​។

ក្រសួងនឹងបិទលេខទូរសព្ទ​ដែលមិនមានឯកសារសម្គាល់នៅត្រឹមខែវិច្ឆិកា

ក្រសួងពាក់ព័ន្ធប្រកាសថានឹងបិទលេខទូរសព្ទមិនឲ្យប្រើប្រាស់កើត ចំពោះអ្នកដែលទិញលេខ មិនបានប្រើប្រា​ស់ឯកសារបញ្ជាក់អត្តសញ្ញាណ ដោយអះអាងថាដើម្បីការពារសន្តិសុខសុវត្ថិភាពជាតិ។​

អធិការនគរបាលស្រុកកោះធំបដិសេធព័ត៌មានដកតំណែងលោកចេញ

អធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាលបដិសេធព័ត៌មានថា មានការដកតំណែងលោកចេញ បន្ទាប់ពីលោកបង្ក្រាបបទល្មើសនេសាទ ប្រព្រឹត្តដោយវៀតណាមខុសច្បាប់។

សភានឹងបន្តបើកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃស្អែកទៀត​

រដ្ឋសភាឲ្យដឹងថា ស្ថាប័ននេះនឹងបន្តបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា​នៅថ្ងៃស្អែកទៀត ដោយថាដើម្បីជជែកគ្នាលើ​របៀបវារៈពាក់ព័ន្ធនឹងវិជ្ជាជីវៈផ្នែក​វិស័យសុខាភិបាល​និងកិច្ចព្រមព្រៀង​ស្តីពី អាស៊ាន។
អតិថិជនកំពុងចាំដកលុយពីទូ ATM របស់ធនាគារអេស៊ីលីដា(ដោយ​ គឹម ហុង)

អតិថិជន​ធនាគារអេស៊ីលីដាមួយចំនួន​​ត្អូញត្អែរពីសេវាដកលុយតាមទូអេធីអ៊ឹម

យើងបើកចុងខែ គឺបើកគ្រប់គ្នា​ គ្រប់ស្ថាប័នគាត់មក​បើក​ហ្នឹងទំាងអស់ (បើកនៅទូអេធីអ៊ឹមអេស៊ីលីដា) ប្រហែលជាដាក់អត់ទាន់ឬយ៉ាងម៉េច ក៏ខ្ញុំ​មិនដឹងដែរ​ ដោយសារយឺតយ៉ាវខាង​ធនាគារផងក៏យ៉ាងម៉េច ក៏យើងអត់ដឹងដែរ តែភាគច្រើនគ្រប់ទូអេធីអ៊ឹមគឺច្រើនតែអញ្ចឹងតែម្តង...

រដ្ឋាភិបាលពន្យារពេលបង់ពន្ធលើអចលនទ្រព្យ

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាប្រកាសពន្យារពេលបង់ពន្ធលើអចលនទ្រព្យ ដើម្បីទុកពេលឲ្យម្ចាស់អចល​នទ្រព្យដែលមិនទាន់បង់ពន្ធក្នុងអំឡុងពេលប្រកាសកន្លងមក។
ស្តូបកម្ពុជា-វៀមណាមនៅខេត្ដកំពង់ធំ (ដោយ បូ សាវី)

បក្សប្រឆាំងនិងពលរដ្ឋ ចង់ឲ្យអាជ្ញាធរផ្លាស់ប្ដូរស្តូបកម្ពុជា-វៀមណាមនៅខេត្ដកំពង់ធំទៅទីតាំងផ្សេង

មន្ដ្រីបក្សប្រឆាំងនិងពលរដ្ឋមួយចំនួននៅខេត្ដកំពង់ធំ ចង់ឲ្យអាជ្ញាធរប្ដូរទីតាំង​ស្តូប​មិត្ដ​ភាពកម្ពុជានិងវៀតណាម ដែលសង់ក្បែររូបសំណាកដំរីជាន់ខ្លា ក្នុងក្រុងស្ទឹងសែន ទៅទីតាំងផ្សេង​ ដោយ​អះអាង​ថាការសាងសង់ក្បែរគ្នា ធ្វើឲ្យប៉ះពាល់ដល់និមិត្ដរូបនៃ​ខេត្ដ​នេះ។
លោកស្រី ង្វៀន ធីគឹមងិន និងលោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជា​អរគុណវៀតណាម​ដែលឲ្យពលរដ្ឋខ្មែរទៅព្យាបាលជំងឺ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអរគុណនៅចំពោះមុខប្រធានរដ្ឋសភាវៀតណាម ដោយថាបានជួយ​សម្រួលដល់ប្រជាពលរដ្ឋខ្មែរបានទៅពិនិត្យនិងព្យាបាលជំងឺនៅក្នុងប្រទេសមួយនេះ។​

មន្ត្រី​រដ្ឋាភិបាល​ថា​កម្ពុជាសម្រេច​បាន​ផែន​ការ​អប់​រំ​ តែ​​ត្រូវ​ការ​ពេល​ក្នុង​ការរៀប​ចំ​គម្រោង​បន្តទៀត

មន្ត្រី​ផ្នែក​គោល​នយោបាយ​​នៃ​ក្រសួងអប់រំថា​រដ្ឋាភិបាល​ត្រូវ​ការ​ពេល​ក្នុង​ការរៀប​ចំ​វិស័យ​អប់​រំបន្តទៀត ​​ខណៈ​ដែល​ការ​ធ្វើ​វិមជ្ឈការ​វិស័យ​លើ​វិស័យ​នេះទើប​ចាប់​ផ្តើ​ម​អនុវត្ត ហើយ​ត្រូវ​បាន​សង្គម​ស៊ីវិល​មើល​ឃើញ​ថានៅ​មាន​កម្រិត​នៅ​ឡើយ។

ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនចាប់ផ្តើមឡើងថ្លៃបើទោះជាមានការអំពាវនាវពីលោក ហ៊ុន សែន

ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួននៅថ្ងៃអង្គារទី២៧ខែកញ្ញានេះចាប់ផ្តើមឡើងថ្លៃបណ្តើរៗហើយ បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យរថយន្តឈ្នួលទាំងអស់កុំឲ្យតម្លើងថ្លៃរថយន្តឈ្នួលនៅថ្ងៃបុណ្យភ្ជុំបិណ្ឌក៏ដោយ។
ទឹកជំនន់ដោយសារភ្លៀងខ្លាំង (ដោយ មាស មុនី)

ក្រសួងថាភ្លៀងអាចបង្កជាជំនន់ទឹកភ្លៀងនៅខេត្តចំនួន៦

ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុនៅខេត្តចំនួន៦ ដោយថាអាចនឹងមានជំនន់ទឹកភ្លៀង។
All articles loaded
No more articles to load