រដ្ឋាភិបាលបន្ទោសពលរដ្ឋថាមិនបានរាយការណ៍ទាន់ពេលករណីពុលស្រាសដល់ស្លាប់

មន្រ្តីរដ្ឋាភិបាលបន្ទោសពលរដ្ឋមួយចំនួននៅខេត្តកំពង់ឆ្នាំងថា ធ្វេសប្រហែសមិនបានរាយការណ៍ព័ត៌មានទៅអាជ្ញាធរភ្លាមៗ ពាក់ព័ន្ធនឹងការពុលស្រាស ទើបបណ្តាលឲ្យមនុស្សស្លាប់បន្តកើនឡើង។

មនុស្សម្នាក់ស្លាប់និង៤នាក់ស្ថិតក្នុងការសង្គ្រោះដោយសារពុលចំណីនៅខេត្ដសៀមរាប

មនុស្សម្នាក់បានស្លាប់និង៤នាក់ទៀតកំពុងស្ថិតក្នុងការជួយសង្រ្គោះនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ខណៈមានមានអាការៈក្អួតចង្អោរ ដោយសារចំណីអាហារកាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។

ម្ចាស់សិប្បកម្មស្រាសដែលមានជាតិពុលប្រឈមជាប់ទោសពី៧ទៅ១៥ឆ្នាំ

ម្ចាស់សិប្បកម្មស្រាសដែលមានជាតិពុលបណ្តាលឲ្យស្លាប់មនុស្សជាង១០នាក់ជាបន្តបន្ទាប់នោះ កំពុងប្រឈមនឹងការ​ជាប់ទោសពី៧ទៅ១៥ឆ្នាំ បើតាមបទចោទរបស់តុលាការ។
មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប (ដោយ បូ សាវី)

ADB គ្រោងផ្តល់កម្ចីមកកម្ពុជាចំនួន២១លានដុល្លារពង្រឹងផ្នែកសុខាភិបាល

កម្ពុជានឹងទទួលបានកម្ចីចំនួន២១លានដុល្លា ពីធានាគារអភិវឌ្ឍន៍អាស៊ី(ADB) ពីក្នុង​គម្រោង​ធានា​​សន្តិសុខ​​​សុខភាព ដែលជាប្រទេសមហាអនុតំបន់មេគង្គ។

UNAIDS ៖ កម្ពុជានាំមុខគេក្នុងការទប់ស្កាត់ AIDS នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក

អង្គការសហប្រជាជាតិប្រយុទ្ធនឹងជម្ងឺអេដស៍​​ (UNAIDS) អះអាង​​ថា កម្ពុជាជាប្រទេសគំរូ និង​នាំ​មុខ​គេក្នុងការទប់ស្កាត់មេរោគអេដស៍នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។​

មន្ទីរពេទ្យព្រះកុសុមៈនឹងផ្តល់ការព្យាបាលជំងឺថ្លើមប្រភេទCដោយឥតគិតថ្លៃ

ក្រសួងសុខាភិបាល បានសហការគ្នាជា​មួយអង្គការ​គ្រូពេទ្យគ្មាន​ព្រំដែនផ្តល់ការព្យាបាលជំងឺ​ថ្លើមប្រភេទ សេ ( C) ដល់ប្រជាពលរដ្ឋ​កម្ពុជាទូទាំងប្រទេសដោយមិនគិតថ្លៃ។ ការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃនេះបានធ្វើឡើងនៅមន្ទីរពេទ្យព្រះកុសុមៈ ឬ​ហៅពេទ្យលោកសង្ឃ។ គម្រោងនៃការព្យាបាលជំងឺថ្លើមប្រភេទសេ (C) មានរយៈពេល ៣ឆ្នាំ គឺចាប់ផ្តើមពីខែ វិច្ឆិកា ឆ្នាំ ២០១៦ ដល់ពាក់កណ្តាលឆ្នាំ ២០១៩ ដោយមានការឧបត្ថមពីអង្គការគ្រូពេទ្យគ្មានព្រំដែន និងក្រសួងសុខាភិបាល។ នេះបើតាមការបញ្ជាក់របស់កញ្ញា ហង្ស ស៊ីណា គ្រូពេទ្យស្ម័គ្រចិត្តទទួលបន្ទុកផ្នែកពិគ្រោះជំងឺបានប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះ។

ក្រសួង​សុខាភិបាលកែ​ប្រែព័ត៌មាន​ថាមិនមានករណីវីរុសហ្ស៊ីកាកើតឡើង​នៅកំពង់ចាមនោះទេ

ក្រសួងសុខាភិបាលបានសេចក្តីប្រកាសព័ត៌មាន​មួយនៅព្រឹកនេះ ដោយកែប្រែថា មិនមានករណីកើតមានជំងឺដែលបង្កដោយមេរោគហ្ស៊ីកាលើបុរសម្នាក់នៅ​ខេត្តកំពង់ចាម​ ដូចការប្រកាសរបស់ក្រសួងកាលពីថ្ងៃសុក្រម្សិលមិញនោះ។​
មូសខ្លាដែលបង្កឲ្យមានការឆ្លងមេរោគZika

ក្រសួង​សុខាភិបាល​បានរកឃើញបុរស​ម្នាក់កើតជំងឺហ្ស៊ីកានៅកំ​ពង់ចាម

ក្រសួងសុខាភិបាលបានប្រកាសថា បុរសម្នាក់វ័យជាង៤០ឆ្នាំ រស់នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានកើតជំងឺហ្ស៊ីកា ដែលនេះជា​ករណីទី១​ហើយក្រសួងបានរកឃើញកើតមានសម្រាប់ឆ្នាំ២០១៦នេះ។

គ្រូពេទ្យថាទារក​កើត​មក​មាន​ស្បែក​ប្រះ​នៅ​បន្ទាយមានជ័យ​ជាជំងឺខូច​ទ្រង់ទ្រាយមិន​ប្រក្រតី

ទារក​មួយ​បាន​កើត​មកមាន​ស្បែក​មិន​ប្រក្រតី​ដែល​មាន​ស្នាម​ប្រះ ហើយ​រង្វង់​ភ្នែក​ឡើង​ក្រហមមិនអាច​បើក​បាន​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​​មន្ត្រី​សុខាភិបាល​បាន​អះ​អាង​ថា មិនមែនជា​រោគ​សញ្ញា​នៃ​ជំងឺហ្ស៊ី​កា​នោះ​ទេ តែ​វា​ជា​ជំងឺខូច​ទ្រង់​ទ្រាយ​មិន​ប្រក្រតី​ពី​កំណើត។
All articles loaded
No more articles to load