សហជីព៖ កម្មករបីនាក់របួសដោយសារបាក់ពិដានអាគាររោងចក្រ M&V ខេត្ដកំពង់ឆ្នាំង

យ៉ាងហោចណាស់កម្មករចំនួនបីនាក់រងបួសធ្ងន់និងស្រាលដោយសារបាក់ពិ​ដាន​​​​អាគារនៅ​រោងចក្រតម្បាញ M​&V នៅខេត្ដកំពង់ឆ្នាំង នៅព្រឹកថ្ងៃអង្គការនេះ។

អ្នកសារព័ត៌មានសោកស្តាយដែលបាត់បង់លោកបណ្ឌិត កែម ឡី

អ្នកសារព័ត៌មានមួយចំនួនដែលធ្លាប់បានធ្វើបទសម្ភាសន៍ជាមួយលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហា​សង្គមដែល​ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ បង្ហាញអារម្មណ៍សោកស្តា​យនៅពេលបា​ត់​បង់​​រូប​លោ​ក ដោយ​ចាត់ទុក​រូប​លោក​ជា​អ្នកវិភាគម្នាក់ដែលហ៊ាន​និយាយចំៗចំណុច។​អ្នកយកព័ត៌មានកាសែតខ្មែរថាមស៍ លោក តាំង វីដា យល់ថាការស្លាប់របស់លោកបណ្ឌិតកែម ឡី ជាការ​បាត់​បង់មួយដែល”គួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យសោកស្តាយបំផុត”។

អង្គការសមាគមជិត១០០អំពាវនាវឲ្យស៊ើបអង្កេតដោយតម្លាភាពករណី លោក កែម ឡី

អង្គការនិងសមាគមដែលភាគច្រើនជាសកម្មជនដីធ្លីនិង​សកម្មជនសិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​មានការស៊ើបអង្កេតដោយតម្លាភាពលើករណីឃាតកម្មលោក កែម ឡី។

សមត្ថកិច្ចបញ្ជូនជនល្មើសបាញ់លោក កែម ឡី ទៅសាលាដំបូង

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថាសមត្ថកិច្ចបានបញ្ជូនជនល្មើសដែលបាញ់លោក កែម ឡី មកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយនៅរសៀលថ្ងៃទី១១នេះ។
ធី សុវណ្ណថា និង ស្រី ចំរើន ត្រូវបានបណ្ដេញចេញពីកន្លែងគោរពសពលោក កែម ឡី (រូបភាពពីហ្វេសប៊ុក)

ធី សុវណ្ណថា និង ស្រី ចំរើន ត្រូវបានបណ្ដេញចេញពីកន្លែងគោរពសពលោក កែម ឡី

មនុស្សរាប់រយនាក់នៅកន្លែងតម្កល់សពលោក កែម ឡី បាននាំគ្នាបណ្តេញកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ដែលចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី នៅថ្ងៃចន្ទនេះ។

ភរិយាជនសង្ស័យសម្លាប់លោក កែម ឡី ថា “ហួសចិត្ត” ​ដែលប្តីក្លាយជាខ្មាន់កំាភ្លើង ​

ស្រ្តីម្នាក់ជាភរិយាបុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី បានអះអាងថាប្តីរបស់អ្នកស្រីមានឈ្មោះថាអឿត អាង រស់នៅខេត្តសៀមរាប ហើយអ្នកស្រីសម្តែង "ការហួសចិត្ត" ដែលប្តីជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្ម។ អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យ នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។

អ្នក​ធ្វើ​យុទ្ធនាការទាមទារដោះលែងអ្នកជាប់ឃុំបង្វែរទៅរកយុត្តិធម៌ជូន លោក កែម ឡី

ប្រជាសហគមន៍បឹងកក់​ឲ្យដឹងថាពួកគេនៅតែ​បន្ត​ធ្វើ​យុទ្ធនាការ​ពាក់អាវខ្មៅនៅក្នុង​សហគមន៍​នៅថ្ងៃចន្ទនេះ​ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស៤រូបនិងមន្ត្រី គ.ជ.ប ១រួប រួមទាំងបន្ថែមសារទាម​ទាររកយុត្តិធម៌ឲ្យលោក កែម ឡី។

អាមេរិក​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ម៉ត់ចត់និង​មិនលម្អៀង​ ករណីបាញ់សម្លាប់​លោក កែម ឡី​

ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពាវនាវឲ្យ​អាជ្ញាធរស៊ើបអង្កេតឲ្យម៉ត់ចត់និងមិនលម្អៀង ក្នុងករណីបាញ់​សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម។លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹកកាលពីថ្ងៃអាទិត្យនៅម៉ាតល​ក់ទំនិញមួយក្បែរស្តុបបូកគោ។

លោក​ ហ៊ុន សែន ចាត់​ទុក​ការសម្លាប់លោក កែម ឡី ជា”ការផ្ចាញ់ផ្ចាលមួយ”ដល់រដ្ឋាភិបាល

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ​ចាត់ទុក​ការ​ធ្វើឃាត​អ្នកវិភាគសង្គម​និង​អ្នក​ស្រាវជ្រាវ​សង្គម លោក កែម ឡី ធ្វើឲ្យ​ប៉ះពាល់ដល់មុខ​មាត់​រដ្ឋាភិបាលនិង​ថានេះជា​”ការផ្ចាញ់ផ្ចាល”មួយដល់​រដ្ឋាភិបាល​។​លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យនៅម៉ាត​លក់ទំនិញមួយក្បែរស្តុបបូកគោ។
All articles loaded
No more articles to load