គណបក្ស​អំណាច​ខ្មែរ​លើកទឹកចិត្ត​​ឲ្យ​គ្រួសារ​ត្រកូល​ហ៊ុន​​ប្តឹងអង្គការគ្លូបល វីតណេស

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ​លើកទឹក​ចិត្ត​ក្រុម​​គ្រួសារ​របស់​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ឲ្យ​ប្តឹង​អង្គការ​គ្លូបល វីតណេស(Global Witness) ដែលបានចេញ​របាយការណ៍​​និយាយពីការរកស៊ីជំនួញធំៗរបស់ត្រកូលហ៊ុន។​

សហជីព៣នាក់ត្រូវបានដោះលែង បន្ទាប់ពីក្រុមហ៊ុនសម្រេចដកពាក្យបណ្តឹង

មន្ត្រីសហជីព៣នាក់ត្រូវបានសមត្ថកិច្ចនៅខេត្តកំពតដោះលែងឲ្យមានសេរីភាពឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីក្រុមហ៊ុនសម្រេចដកពាក្យបណ្តឹង។
អ្នកយកព័ត៌មានត្រូវបានសន្តិសុខខណ្ឌដូនពេញវាយឲ្យរងរបួសបាក់ឆ្អឹងថ្ពាលនិងខ្លួន (រូបភាពពីបណ្តាញសង្គម)

CCIM៖ ការរិតត្បិតសេរីភាពសារព័ត៌មាននៅតែបន្តកើតមាននៅកម្ពុជា

អង្គការដែលឃ្លាំមើលអ្នកសារព័ត៌មានសំដែងការព្រួយបារម្ភចំពោះការនៅតែបន្តការកើតមាននៃការគំរាមកំហែងលើសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា ដោយថានិទណ្ឌភាពនៅតែបន្ត បើទោះជារដ្ឋាភិបាលនៅតែអះអាងអំពីការតាំងចិត្តលើកស្ទួយវិស័យនេះ។

វៀតណាមនឹងបញ្ជូន​ពលរដ្ឋខ្មែរ២៩នាក់មកកម្ពុជាវិញនៅថ្ងៃស្អែកនេះ

ប្រជា​ពលរដ្ឋ​ខ្មែរ​​២៩​នាក់​នឹង​ត្រូវ​​បញ្ជូន​ពី​ប្រទេស​វៀត​មក​កម្ពុជា ​ដោយ​ក្រសួង​ការបរទេស​ខ្មែរ​ថា​ពួកគេបាន​ចូលទៅសុំទាននិងលក់ឆ្នោតខុសច្បាប់​នៅប្រទេសវៀតណាម។

កម្មកររោងចក្រនៅកំពង់ឆ្នាំងរាប់ពាន់នាក់បាតុកម្មទាមទារលក្ខខណ្ឌការងារ

កម្មកររាប់ពាន់នាក់នៅរោងចក្រ ខេន ស្ព័តស៊ូ ស្ថិតក្នុងស្រុកសាមគ្គី ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធនេះ បានបន្តតវ៉ាទាមទារឲ្យថៅកែរោងចក្រគោរពលក្ខខណ្ឌការងារមួយចំនួន។​តំណាងកម្មករអ្នកស្រី អាំ ស្រីនិច ប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃពុធនេះថាកម្មករប្រមាណ៧ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារ១១ចំណុចរយៈពេល៤ថ្ងៃហើយ តែមិនទាន់​មា​នដំណោះស្រាយនោះទេ។

ពលរដ្ឋនៅខេត្ដសៀមរាបបដិសេធមិនចាកចេញពីលើភ្នំគូលេន

ប្រជាពលរដ្ឋជាង៣០០គ្រួសារ ដែលអាជ្ញាធរមានគម្រោងជម្លៀសចេញពីតំបន់ទេសចរណ៍ភ្នំគូលេន ខេត្ដសៀមរាបនោះ ពួកគេបដិសេធមិនចាកចេញពីភូមិទេ ដោយអះអាងថាការផ្លាស់ប្ដូរទៅទីតាំងថ្មី នាំឲ្យបាត់បង់មុខរបរធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។

​ជាង​២ឆ្នាំមកហើយ សាលាឧទ្ធរណ៍សម្រេចកោះហៅ​មនុស្ស​១០នាក់​រឿង​ហិង្សានៅ​រោងចក្រយ៉ាកជីង

ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ លោក តាន់ សេណារ៉ុង បាន​ចេញដីកាកោះហៅមនុស្ស​១០នាក់ឲ្យចូលសវនាការនៅថ្ងៃពុធស្អែកនេះ ពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅរោងចក្រយ៉ាកជីងកាលពីដើមខែមករា ឆ្នាំ២០​​១៤។អ្នកទាំង១០នោះ មានដូចជា​លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័​ន្ធ​ លោក ច័ន្ទ ពុទ្ធិស័ក្ត អ្នកដឹកនាំសហគមន៍បឹងកក់ លោក សុគន្ធ សម្បត្តិពិសិដ្ឋ បុគ្គលិកមណ្ឌលសម្រា​ប់​​សិ​ទិ្ធ​កម្មករកម្ពុជានិងលោក ថេង សាវឿន អគ្គលេ​ខាធិការ​សម្ព័ន្ធសហគមន៍កសិករកម្ពុជា។
សកម្មជនបឹងកក់ប៉ះទង្គិច​ជា​មួយ​សមត្ថកិច្ចខណ្ឌដូន​ពេញ (រូបភាពពី SBN)

សហ​គមន៍៥នាក់​រង​បួសពេល​​ប៉ះទង្គិច​ជា​មួយ​សមត្ថកិច្ចខណ្ឌដូន​ពេញ

យ៉ាងហោចណាស់ប្រជាសហគមន៍បឹងកក់​៥នាក់បាន​រងរបួស​ ដោយ​សារ​ការប៉ះទង្គិចជាមួយ​អាជ្ញា​ធរខ​ណ្ឌដូន​ពេញ ខណៈប្រជា​សហគមន៍តវ៉ាទាមទារឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​៤​រូប​និង​មន្រ្តី គ.​ជ.ប មួ​យ​រូ​ប​។
សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅ (ដោយ លី បេទ្បា)

សកម្មជន​ដីធ្លី​ប្ដេជ្ញា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​ថ្ងៃស្អែក​ទៀត​

សកម្មជន​ដីធ្លី​នៅក្នុង​ទីក្រុង​ភ្នំពេញ អះអាងថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ស្លៀក​ខ្មៅ​នៅ​ថ្ងៃស្អែក​ទៀត ដើម្បី​ទាមទា​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក ៤​រូប និង មន្ត្រី​រៀបចំ​ការបោះឆ្នោត​មួយរូប​។​ ​តំណាង​សកម្មជន​ដីធ្លី​មកពី​តំបន់​ថ្មគោល អ្នកស្រី ច្រាយ នី​ម ប្រាប់​វី​អូ​ឌី​ថា សមាជិក​សហគមន៍រ​បស់​អ្នកស្រី នឹង​ផ្លាស់ប្ដូរ​ពី​ស្លៀកពាក់​ខ្មៅ ទៅ​ស្លៀកពាក់​ស​វិញ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​។
All articles loaded
No more articles to load