សិទ្ធិមនុស្ស

អាជ្ញាធរបង្ក្រាបការជួញដូរមនុស្សបានជាង១០០ករណីក្នុងឆ្នាំ២០១៥ កើនឡើង១០ភាគរយ

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ឲ្យដឹងថា ក្នុងឆ្នាំ២០១៥ អាជ្ញាធរបង្ក្រាបអំពើជួញដូរមនុស្សបាន១០៥ករណី កើនឡើង១០ករណី ឬប្រមាណ១០ភាគរយបើធៀបនឹងឆ្នាំ២០១៤។
ការ​ប៉ះទង្គិចគ្នា​រវាង​សមត្ថកិច្ច​ជា​មួយ​កម្មការ​ទាមទារ​ដំឡើង​ប្រាក់កាល​ពី​ដើម​ឆ្នាំ​២០១៤

អង្គការអន្តរជាតិមួយថា កម្ពុជានៅតែមានការរឹតបន្តឹងលើសិទ្ធិបញ្ចេញមតិ និងការប្រមូលផ្ដុំ

អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) លើកឡើងថា និទណ្ឌភាព និងការរឹតបន្តឹងលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្ដុំដោយសន្តិនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៥/២០១៦របស់ខ្លួនចេញផ្សាយនៅថ្ងៃនេះពុធនេះ អង្គការលើកលែងទោសអន្តរជាតិលើកឡើងពីករណីមួយចំនួនដូចជា ការចាប់ខ្លួនសកម្មជនដីធ្លី និងគណបក្សប្រឆាំងក្នុងឆ្នាំ២០១៤ និង២០១៥ ព្រមទាំងការចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់របស់គណបក្សប្រឆាំងគឺលោក ហុង សុខហួរ សម្រាប់ការបង្ហោះវីដេអូនិយាយពីសន្ធិសញ្ញារវាងកម្ពុជាជាមួយវៀតណាម។ របាយការណ៍បន្តថា សកម្មជនមួយចំនួនត្រូវបានលើកលែងទោស ឬដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សឈ្នះឆ្នោតទាំង២។ របាយការណ៍ក៏បានលើកឡើងពីការចាប់ខ្លួនសកម្មជនការពារធនធានធម្មជាតិនៅក្នុងខេត្តកោះកុង និងការផ្សឹក និងឃុំព្រះកាយព្រះសង្ឃដែលសកម្មក្នុងការតវ៉ាចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក រួមទាំងការតវ៉ាពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ អង្គការលើកលែងទោសអន្តរជាតិក៏បានលើកឡើងផងដែរថា មិនមាននរណាម្នាក់បានទទួលខុសត្រូវសម្រាប់ការបង្ក្រាបលើការប្រមូលផ្ដុំដោយសន្តិវិធីក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤…
សកម្មជន​អារ៉ែងជនជាតិអេស្បាញ លោក អាឡិច កាល​នៅ​ប្រទេស​កម្ពុជា​ (រូប​ពី​ហ្វេសប៊ុក​លោក អាឡិច)

សកម្មជនអារ៉ែងលោក អាឡិច ស្នើនាយករដ្ឋមន្ត្រីឲ្យ​ជួយលោកបានវិលមកកម្ពុជាវិញ

សកម្មជន​អារ៉ែងជនជាតិអេស្បាញ លោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសម្រួលឲ្យលោកបានវិលត្រឡប់មកកម្ពុជាវិញ ដោយលោកថាដើម្បីមានឱកាសចូលបំភ្លឺនៅតុលាការខេត្តកោះកុងដែលបានចោទប្រកាន់លោកពីបទសមគំនិតជាមួយសកម្មជនអារ៉ែងបីនាក់ផ្សេងទៀត។ សកម្មជនចលនាមាតាធម្មជាតិ៣នាក់រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ…
អតីត​អ្នកបើករថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល (រូបថតពី៖ CLC Cambodia)

អ្នកឃ្លាំមើលសិទ្ធិមនុស្សបារម្ភពីការដាក់ទោសអ្នកគ្មានកំហុសករណីហិង្សានៅក្រុមហ៊ុនកាពីតូល

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារជំរុញឲ្យតុលាការបង្ហាញតម្លាភាពលើវិធាន​ការច្បា​ប់ករ​​ណី​​ជម្លោះហិង្សា នៅ​ក្រុ​មហ៊ុ​ន​កាពីតូលដឹកអ្នកដំណើរ​​ដែលសង្គមស៊ីវិលថា​ធ្វើយ៉ា​ង​​ណា​​កុំឲ្យ​ជ​​ន​រង​​គ្រោះ​​ក្លាយជាជនជាប់ចោទ។
ប្រធាន​ក្រុមស្រាវជ្រាវកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិត្យសភាកម្ពុជា សុខ ទូច

តុលាការកាត់ទោសបុរសដែលជាប់ចោទគំរាមសម្លាប់លោក សុខ ទូច ដាក់គុក១៨ខែ

តុលាការបានសម្រេចកាត់ទោសបុរសម្នាក់ដាក់ពន្ធនាគារយៈពេលមួយឆ្នាំកន្លះដោយចោទថាបានគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិតសភាកម្ពុជា។

ស្ត្រីខ្មែរ៣នាក់នៅប្រទេសឡាវ និងចិន ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញ

ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសឡាវ និងប្រទេសចិនបានអន្តរាគមន៍ជួយស្ត្រី៣នាក់ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងសេក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការបរទេសឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទីក្រុងសៀងហៃ និងខេត្តអានហួយ អន្តរាគមន៍ជួយស្រ្តីខ្មែរ២នាក់ឲ្យបានត្រឡប់មកកម្ពុជាវិញ។
អតីត​អ្នកបើករថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល (រូបថតពី៖ CLC Cambodia)

អង្គការ៥០អំពាវនាវឲ្យសាធារណជនពហិកាក្រុមហ៊ុនកាពីតូល

សហជីព សហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលសរុប៥០ស្ថាប័ន ប្រកាសគាំទ្រការធ្វើពហិកាក្រុមហ៊ុនកាពីតូល ហើយអំពាវនាវឲ្យសាធារណជនទូទៅចូលរួមការធ្វើពហិការនេះ ដោយក្រុមសង្គមស៊ីវិលអះអាងថា ដោយសារក្រុមហ៊ុននេះបានរំលោភសិទ្ធិការងារ និងបង្ក្រាបការតវ៉ារបស់បុគ្គលិក។ក្នុងសេចក្ដីថ្លែង​ការណ៍​រួមរបស់ស្ថាប័នទាំង៥០ ក្រុមសហជីព សហគមន៍ និងអង្គការសង្គមស៊ីវិលនោះបញ្ជាក់ថា ការប្រកាសធ្វើពហិកានេះជាការឆ្លើយតបទៅនឹងការវាយប្រហារ «ដ៏ឃោរឃៅ» ទៅលើការតវ៉ារបស់ក្រុមអតីតអ្នកបើកបរឲ្យរថយន្តកាពីតូល កាលពីថ្ងៃទី៦ ខែកុម្ភៈ។
ជនជាតិកួយចាំដីក្នុងតំបន់ដែលក្រុមហ៊ុនកំពុងឈូសឆាយ

ជនជាតិកួយ៧គ្រួសារនៅព្រះវិហារផ្លាស់វេនចាំដីទប់ស្កាត់ការឈូសឆាយពីក្រុមហ៊ុនស្ករអំពៅ

ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រមាណជា៧គ្រួសារនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ផ្លាស់វេនគ្នាចាំដីសហគមន៍ទប់ស្កាត់ក្រុមហ៊ុនស្ករអំពៅធំមួយដែលកំពុងឈូសឆាយដីដាំអំពៅដោយពួកគេអះអាងថាការឈូសឆាយនេះនឹងធ្វើឲ្យបាត់បង់អនាគតកូនចៅជំនាន់ក្រោយរបស់ពួកគេ។
ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោកស្រី ពុង ឈីវហ្គេច(រូបថត៖ បូ សាវី)

​អង្គការ​លីកាដូ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ពី​ការប្រើ​ហឹង្សា​លើ​ស្ដ្រី​

​អង្គការ​មួយ​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិមនុស្ស ទទូច​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់ស្ដីពី ការទប់ស្កាត់​ការប្រើ​ហិង្សា​លើ​ស្ដ្រីឲ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត ដោយ​អះអាង​ថា ច្បាប់​នេះ​មិនទាន់​មាន​ការអនុវត្ដ​ឲ្យបាន​ពេញលេ​ញ​នៅឡើយ​។​ ​ការស្នើសុំ​នេះ ធ្វើឡើង​នៅក្នុង​ពិធី​តាំង​ពិ​ពណ៌​រូបថត ស្ដី​ពី​ការប្រើ​ហិង្សា​លើ​ស្ដ្រី​នៅក្នុង​គ្រួសារ ដែល​រៀបចំ​ដោយ​អង្គការ​លីកាដូ នៅក្នុង​ខេត្ដ​សៀមរាប នា​ល្ងាច​ថ្ងៃ​សៅរិ៍​ទី​២១​ខែ​កុម្ភៈ​នេះ​។
អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​ លោក ស ខេង និង​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ចាប់ដៃគ្នា ក្រោយពីបញ្ចប់កិច្ចប្រជុំនៅល្ងាចថ្ងៃសុក្រនេះ

គណបក្ស​ទាំងពីរគ្រោង​​ជជែកពី​បញ្ហា​សកម្មជនបក្ស​ប្រឆាំង​ជាប់ឃុំខ្លួននៅកិច្ចប្រជុំលើកក្រោយ

នុប្រ​ធាន​គណបក្ស​ប្រ​​ជាជនកម្ពុជានិង​ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ នៅ​ល្ងាច​ថ្ងៃសុក្រនេះ​បាន​ជួបគ្នា​នៅ​វិមាន​រដ្ឋសភា ដោយ​មន្រ្តីអះអាង​ថា​ដើម្បី​បន្ត​ពង្រឹងវប្បធម៌​សន្ទនា​រវាងបក្ស​ទាំងពីរហើយ​​ការ​ចាប់ខ្លួន​​​សកម្ម​ជន​គណបក្សសង្គ្រោះ​ជាតិអាចនៅត្រូវ​ជជែក​នៅជំនួប​ពេល​ក្រោយ​។​

ពលករម្នាក់នៅប្រទេស​អារ៉ាប៊ី សាអូឌីត ត្រូវបញ្ជូនមកកម្ពុជាវិញ

ក្រសួងការបរទេសកម្ពុជា​ឲ្យដឹង​ថា​ពលករខ្មែរម្នាក់ដែល​បម្រើការងារនៅក្នុងប្រទេស​អារ៉ាប៊ី សាអូឌីត ត្រូវបាន​រដ្ឋាភិបាល​ជួយ​និង​បញ្ជូន​ឲ្យ​ត្រឡប់​មកកម្ពុជាវិញ ដោយ​ក្រសួងអះអាង​ថា​ស្រ្តីម្នាក់នោះ​មិនអាចធន់នឹងអាកាសធាតុ។​នៅក្នុងសេចក្តីប្រកាស​ព័ត៌មានចេញផ្សាយនៅថ្ងៃ​សុក្រនេះ ក្រសួងការបរទេស​បញ្ជាក់​ថា​ស្រ្តីខ្មែរ​អ៊ីស្លាម​ម្នាក់​ ឈ្មោះ ហ៊ីម ស្រី ដែល​ជាអ្នក​បម្រើ​តាមផ្ទះនៅប្រទេសអារ៉ាប៊ី សាអូឌីត កំពុងជួបការលំបាក​ក្នុង​កា​រ​ងា​រ ដោយមានសុខភាពខ្សោយ​និងមិនអាច​ប្រឈមជាមួយ​អាកាស​ធាតុត្រជាក់នៅប្រទេសនោះ។ ក្រសួង​ប​​ន្ត​​ថា​​​​ក្រសួង​បាន​អន្តរាគមន៍ករណីនេះ​និង​ជួយឲ្យស្រ្តីរូប​នោះអាច​វិលត្រឡប់​មកមាតុ​ប្រទេស​វិញតាម​បំណ​ង​ប្រា​ថ្នា​។

អ្នកភូមិរុញឲ្យទម្លាយព័ត៌មានពីគម្រោងអភិវឌ្ឍទីក្រុងរណបដោយខ្លាចមានការបណ្តេញចេញ

អ្នកមានជម្លោះដីធ្លីជិត២០០នាក់រួមទាំងកុមារផងស្វែងរកព័ត៌មានលំអិតពីក្រុមហ៊ុនអភិវឌ្ឍក្រុង​​រណ​ប​​មួ​យនៅរាជធានី​ភ្នំ​ពេញ​​ដោយពួកគេអះអាងថាការបិទបាំងព័ត៌មានពីគម្រោងអភិវឌ្ឍនោះធ្វើ​ឲ្យ​ពួកគេនឹងត្រូវបានគេ​​​​បណ្តេញចេញ​ទាំងបង្ខំ។
All articles loaded
No more articles to load