ពលរដ្ឋ​អាមេរិក​ដើម​កំណើត​គុយបា​អបអរ​មរណភាព​មេ​បដិវត្តន៍​គុយបា

ពលរដ្ឋ​អាមេរិក​ដើម​កំណើត​គុយបា នៅ​ថ្ងៃ​នេះ​ បាន​ចេញ​ស្រែក​ច្រៀង​រាំ​តាម​ដង​ផ្លូវ​សាធារណៈ​នៅ​ទីក្រុង​ម៉ៃអាមី ដោយ​ស្រែក​ថា “សេរីភាព! សេរីភាព” ដែល​ជា​ការ​អបអរ​ចំពោះ​មរណភាព​របស់​មេដឹកនាំ​បដិវត្ដន៍​គុយបា លោក ហ្វីដែល កាស្ត្រូ។

​អូស្ត្រាលី​អះ​អាង​ថា ភេរវជន​ឈាម​ជ័រ​ខ្មែរ​នៅរស់​នៅ​ឡើយ តែ​ត្រូវ​ចាប់​ខ្លួន​នៅ​តួកគី

ភេរវជន Neil Prakash ដែល​អូស្ត្រាលី​តាម​ស្វែង​រក​ចាប់​បំផុត​នោះ ត្រូវ​បាន​គេ​បញ្ជាក់​ថា នៅ​រស់​នៅ​ឡើយ​ទេ ហើយ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ឯ​ប្រទេស​តួកគី។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន ABC របស់​អូស្ត្រាលី តាម​រយៈ​ការ​ដក​ស្រង់​សម្ដី​មន្ត្រី​ជាន់​ខ្ពស់​អូស្ត្រាលី និង​តួកគី។

មេ​បដិវត្ដន៍​គុយបា ហ្វីដែល កាស្ត្រូ ទទួល​មរណភាព​នៅ​ថ្ងៃ​នេះ

លោក ហ្វីដែល កាស្ត្រូ មេដឹកនាំ​បដិវត្តន៍​គុយបា​ដែល​បាន​កសាង​រដ្ឋ​កុម្មុយនីស្ត​នៅ​ជិត​បង្កើយ​នឹង​សហរដ្ឋ​អាមេរិក និង​បាន​ឈរ​ជើង​យ៉ាង​រឹង​មាំ​អស់​រយៈ​ពេល ៥​ទសវត្សរ៍ ប្រឆាំង​នឹងការ​ប៉ុន​ប៉ង​ទម្លាក់​រូប​លោក​ពី​សំណាក់​សហរដ្ឋ​អាមេរិក​នោះ ពេល​នេះ​បាន​ទទួល​មរណភាព​ហើយ ក្នុង​ជន្មាយុ ៩០​ឆ្នាំ។

ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​គ្រោង​បំផ្ទុះ​គ្រាប់​បែក​នៅ​ស្ថានទូត​ភូមា

អាជ្ញាធរ​​ឥណ្ឌូនេស៊ី បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ម្នាក់ និង​រឹប​អូស​បាន​សម្ភារៈ​ផលិត​គ្រាប់​បែក​ក្នុង​បរិមាណ​ដ៏​ធំ​មួយ ដែល​ជន​សង្ស័យ​រូប​នោះ​មាន​ផែនការ​ប្រើ​ប្រាស់​សម្រាប់​វាយ​ប្រហារ​ទៅ​លើ​អគារ​រដ្ឋាភិបាល និង​ស្ថានទូត​ភូមា​នៅ​ឥណ្ឌូនេស៊ី​នៅ​ខែ​ក្រោយ។

ជន​មូស្លីម​នៅ​អាស៊ី​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ភូមា​ជុំ​វិញ​អំពើ​ហិង្សា​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

ក្រុម​បាតុករ​មូស្លីម​ពោរ​ពេញ​ទៅ​ដោយ​កំហឹង បាន​ចុះ​ផ្លូវ​តវ៉ា​នៅ​តាម​បណ្ដា​ទីក្រុង​នានា ចាប់​ពី​ទីក្រុង​ហ្សាកាតា​ប្រទេស​ឥណ្ឌូណេស៊ី រហូត​ដល់​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដែស ដើម្បី​បរិហារ​ចំពោះ​ប្រទេស​ភូមា ជុំ​វិញ​ការ​ចោទ​ថា បាន​សម្លាប់ និង​រំលោភ​​ដោយ​មិន​រើស​មុខ ទៅ​លើ​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាក់ឃីន។

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​បន្ត​បាតុកម្ម​ប្រឆាំង​​អ្នកស្រី​ ផាក នៅ​ល្ងាច​ថ្ងៃ​នេះ

ពលរដ្ឋ​​កូរ៉េ​ខាង​ត្បូង​រាប់​ម៉ឺន​នាក់​ គ្រោង​នឹង​ចុះ​ផ្លូវ​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ដើម្បី​ស្រែក​ទាមទារ​ឲ្យ​ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ចុះ​ចេញ​ពី​តំណែង។
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ (Reuters)

រុស្ស៊ី​ពង្រាយ​មីស៊ីល​លើ​កោះ​មាន​ជម្លោះ ខណៈ​ជប៉ុន​ថា​ជា​រឿង «គួរ​ឲ្យ​សោក​ស្ដាយ»

នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ នៅ​ថ្ងៃ​នេះ បាន​ថ្លែង​ថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​របស់​រុស្ស៊ី​នៅ​លើ​បណ្ដា​កោះ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិច​ភាគ​ខាង​លិច គឺ​ជា​រឿង​ «គួរ​ឲ្យ​សោក​ស្ដាយ»។

ក្រុម​អ្នក​រិះគន់​បារម្ភ​រឿង​ភាព​ឯកជន ខណៈ​ថៃ​ជំរុញ​ការ​រឹត​បន្ដឹង​ច្បាប់​អ៊ិនធឺណិត

រដ្ឋាភិបាល​យោធា​ថៃ កំពុង​តែ​ជំរុញទៅ​មុខ​នូវ​ច្បាប់​ជាច្រើន ដើម្បី​ពង្រឹង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត ប៉ុន្តែ ក្រុមអ្នក​រិះគន់​និយាយ​ថា ការ​សម្រេច​បែប​នេះ អាច​បណ្ដាល​ឲ្យ​មាន​ការ​ឃ្លាំ​មើល​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​កាន់​តែ​ខ្លាំង បង្ក​ជា​ក្ដី​បារម្ភ​ចំពោះ​ភាពឯកជន​របស់​បុគ្គល​ម្នាក់ៗ។

ថ្ងៃ​បុណ្យ Thankgiving ពលរដ្ឋ​អាមេរិកសម្រុក​ទិញ​ទំនិញ​តាម​អនឡាញ

ការ​ចំណាយ​លើ​ការ​ទិញ​ទំនិញ​តាម​អនឡាញ​របស់​ពលរដ្ឋ​អាមេរិក បាន​ហក់​ឡើង​លើស​ពី ១​ពាន់​លាន​ដុល្លារ​នៅ​ល្ងាច​នៃ​ថ្ងៃ​បុណ្យ Thankgiving ពោល​គឺ​បាន​កើន​ឡើង​ជិត ១៤​ភាគ​រយ បើធៀប​ទៅ​នឹង​ឆ្នាំ​មុន និង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​និន្នាការ​កាន់​តែ​ធំ​ឡើង​របស់​មនុស្ស​ងាក​ចេញ​ពី​ការ​ដើរ​ផ្សារ។
All articles loaded
No more articles to load