អន្តរជាតិ

(រូបភាពពី BBC)

លោក ស៊ី ជីនពីង ​ទទួល​តំណែង​ថ្មី​ជាអគ្គ​មេបញ្ជា​ការ​យោធា

ប្រធានាធិប​តីចិន​លោក ស៊ី ជិនពីង ​ទើប​ទទួ​ល​បាន​តំណែង​ថ្មី​បន្ថែ​មទៀត​ជាអគ្គ​មេបញ្ជា​ការយោធា ដែល​ធ្វើ​ឲ្យលោក​កាន់​តែមាន​ឥទ្ធិពល​ខ្លាំង​ក្នុងការងារ​​គ្រប់គ្រង​និងបញ្ជា​ទៅលើ​កងទ័ពទាំង​មូល​។
ប្រធានា​ធិប​តី​អាមេរិក​លោក ​បារ៉ាក់​ អូ​បាម៉ា (រូបភាពពី AP)

អូបាម៉ាបញ្ចុះបញ្ចូលអង់គ្លេសកុំឲ្យចាកចេញពីសហភាពអឺរ៉ុប

ប្រធានា​ធិប​តី​អាមេរិក​លោក ​បារ៉ាក់​ អូ​បាម៉ា បានទៅ​ដល់ទីក្រុងឡុងដ៍​កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ ដើម្បី​ប​ញ្ចុះ​បញ្ចូល​អង់គ្លេសកុំឲ្យបោះឆ្នោត​ចាក​ចេញ​ពីសហភាព​អឺរ៉ុប​ព្រោះអាមេរិក​ខ្លាច​សម្ព័ន្ធមិត្តនៅលោកខាងលិច​ចុះខ្សោយ។​
(រូបភាពពី Reuters)

បារាំងប្រកាសផ្តួចផ្តើម​វាយលុបបំបាត់ទាំងស្រុង​​ក្រុម​រដ្ឋ​ឥស្លា​ម

​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​ប្រកាស​ថា ដល់​ពេល​ហើយ​ដែលសម្ព័ន្ធ​មិត្តត្រូវ​ការ​រួមគ្នា​វាយប្រហារ ដើម្បី​លុបបំបាត់​ពួកក្រុម​រដ្ឋ​ឥស្លាម​​នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ដើម្បី​ផលប្រយោជន៍​សន្តិសុខ​ពិភព​លោក​។​
(រូបភាពពី AFP)

អង្គការសហប្រជាជាតិ​បារម្ភ​ថា​ជនភៀសខ្លួន​ប្រមាណ​៥០០នាក់​ស្លាប់​នៅក្នុងសមុទ្រ​

មន្ត្រីអង្គការ​សហប្រជាជាតិ​ទទួល​កិច្ចការ​ជន​ភៀសខ្លួន​បាន​ថ្លែង​កាលពីថ្ងៃពុធ​ម្សិលមិញ​ថា ជនភៀសខ្លួន​ប្រ​មាណ​៥០០នាក់​ធ្វើដំណើរ​ចេញ​ពីអាហ្រ្វិក​អាចនឹងស្លាប់​ក្នុងសមុទ្រ​មេឌីទែរ៉ា​ណេ​។​​

អាមេរិកនឹង​ប្តូររូប​ប្រធានាធិបតី​សម្រាប់ក្រដាសប្រាក់​២០ដុល្លារ

ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក នៅថ្ងៃ​ព្រហស្បតិ៍នេះ បានប្រកាសដូរ​រូប​ប្រធានាធិបតី​លើផ្នែកខាង​មុខ​នៃ​​ក្រដាសប្រាក់២០ដុល្លារ ដោយ​ដាក់រូប​ស្រ្តីស្បែកខ្មៅម្នាក់ដែល​មាន​ប្រវត្តិ​តស៊ូដើម្បី​សេរីភាព។
លោក Muhyiddin Yassin អតីតឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី (រូបភាពពី Says.com)

មន្ត្រីបក្សកាន់អំណាចនៅម៉ាឡេស៊ី​ ថានាយករដ្ឋមន្ត្រីបច្ចុប្បន្នធ្វើឲ្យបក្សធ្លាក់ឆ្នោត​

មន្ត្រីគណបក្សកាន់អំណាច​នៅម៉ាឡេស៊ីថ្លែងថា គណបក្សនេះ​នឹងបាត់​បង់​សំឡេង​គាំទ្រនៅពេល​បោះឆ្នោត​ខាងមុខ​បើសិន​ជានៅតែរក្សា​លោក ​ណាជីប រ៉ាហ្សាក់​ ដែលមានរឿងអាស្រូវ​ពុករលួយ​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី។​
(រូបភាពពី BBC)

ពលរដ្ឋឥណ្ឌាជាង៣០០លាននាក់កំពុងប៉ះពាល់ដោយសារភាពរាំងស្ងួត

រដ្ឋាភិបាលឥណ្ឌាបានប្រកាសថាប្រជាពលរដ្ឋរបស់ខ្លួនប្រមាណ៣៣០លាននាក់​កំពុងរងការប៉ះពាល់​ដោយ​សារភាពរាំងស្ងួត ដែលបណ្តាលឲ្យខ្វះទឹកប្រើប្រាស់និងសម្រាប់ដាំដំណាំ។​
(រូបភាពពី AFP)

លិចទូកស្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា​២១នាក់

មនុស្សចំនួន២១នាក់បានស្លាប់ដែលក្នុងនោះរួមទាំងកុមារ៩នាក់ បន្ទាប់ពីទូកបានក្រឡាប់នៅក្នុងទឹកនៅតំបន់ឆ្នេរសមុទ្ររបស់មីយ៉ាន់ម៉ា នៅរដ្ឋរ៉ាឃីន កាលពីថ្ងៃអង្គារម្សិលមិញ។​

នាយកក្រុមហ៊ុន​ម៉ាឡេស៊ីអ៊ែឡាញលាលែងពីតំណែង​

នាយកប្រតិបត្តិក្រុមហ៊ុន​ម៉ាឡេស៊ីអ៊ែឡាញលោក Christoph Mueller បានប្រកាសលាឈប់ពីតំណែងដោយ​សារតែជិតមួយឆ្នាំកន្លងទៅនេះ ការដឹកនាំរបស់លោក​មិនមានលទ្ធភាពរៀបចំឲ្យក្រុមហ៊ុនបានប្រសើរឡើងបាន។​
(រូបភាពពី Channel News Asia)

នគរបាលថៃឃាត់ខ្លួនសកម្មជន​គាំទ្រលទ្ធិប្រជាធិបតេយ្យ​

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៤រូប ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីពួកគេតវ៉ាទាមទារប្រឆាំង​រដ្ឋាភិបាល​យោធាករណីតុលាការឃុំ​ខ្លួន​អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងមន្ត្រីជាន់ខ្ពស់របស់គណបក្សភឿថៃ។​
(រូបភាពពី Reuters)

មនុស្ស​ច្រើន​នាក់ស្លាប់និង​​របួស​ក្នុង​ការវាយប្រហារគ្រាប់​បែកអត្តឃាត​នៅ​អាហ្វហ្គានីស្ថាន

ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់និង​រងរបួស​ក្នុង​ហេតុការណ៍​​វាយប្រហារ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​ក្នុង​ទីក្រុង​កាប៊ុល ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ។
(រូបភាពពី BangkokPost)

មនុស្ស​៤៤២នាក់​បាន​ស្លាប់​ដោយសារគ្រោះថ្នាក់ចរាចរណ៍​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​នៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ថៃ

គ្រោះថ្នាក់​ចរាចរណ៍នៅ​ក្នុង​ប្រទេស​ថៃ​រយៈពេល​៧​ថ្ងៃ​នៃ​ការ​ប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​បាន​សម្លាប់​មនុស្ស​អស់​៤៤២​នាក់ ច្រើន​ជាង​ឆ្នាំ​មុន​៧៨​នាក់ ដោយការ​បើកបរ​ក្នុង​ពេល​ស្រវឹង​គឺ​ជា​​មូលហេតុចម្បង​​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​។
All articles loaded
No more articles to load