(រូបភាពពី AFP)

កាសែត​ជប៉ុន​ថារដ្ឋាភិបាល​ក្រុង​តូក្យូ​ គ្រោង​ផលិត​មីស៊ីល ខណៈជម្លោះ​ជាមួយ​ចិន​កាន់​តែ​តឹង​តែង

សេចក្ដី​រាយការណ៍មួយបាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថាប្រទេស​ជប៉ុននឹង​អភិវឌ្ឍ​គ្រាប់​មីស៊ីល​បាញ់​ពី​ដី​ទៅ​សមុទ្រដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹងកិច្ចការ​ពារ​ដែន​កោះ​ភាគ​ខាង​ត្បូង​របស់​ខ្លួន ខណៈ​ដែល​ភាព​តាន​តឹង​ជា​មួយ​ចិនបន្ត​កើន​ឡើង​ជុំ​វិញ​ដែន​ដី​មាន​ជម្លោះ។
(រូបភាពពី Reuters )

តុលាការ​ហុងកុង​កាត់​ទោស​មេដឹកនាំ​និស្សិត​បម្រើ​ការងារ​សង្គម​ពាក់​ព័ន្ធ​បាតុកម្ម​ប្រជាធិបតេយ្យ

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថាតុលាការ​ទីក្រុង​ហុងកុងបាន​កាត់​ទោស​សកម្ម​ជន​ប្រជាធិបតេយ្យ​វ័យ​ជំទង់​ Joshua Wong នៅ​ថ្ងៃ​ចន្ទ​នេះ ឲ្យ​បំពេញ​ការងារ​សហគមន៍៨០​ម៉ោង សម្រាប់​ការ​ជួប​ជុំ​ខុស​ច្បាប់ពាក់​ព័ន្ធ​ទៅ​នឹង​បាតុកម្ម​នានា ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្នែក​សំខាន់ៗ​នៃ​ទីក្រុង​មួយ​នេះកាល​ពី​ឆ្នាំ​២០១៤​កន្លង​មក។

ឧទ្ធម្ភាគចក្រ​យោធា​ថៃ​មួយ​គ្រឿង​បាត់​ការ​ទាក់​ទង​នៅ​ភាគ​ខាង​ជើង

លោក​អ្នក​នាង​ស្ដាប់​ជាទីមេត្រី! ឧទ្ធម្ភាគចក្រ​មួយ​របស់​យោធា​ភូមិ​ភាគ​ទី ៣ ថៃ បាន​បាត់​ការ​ទាក់​ទង ជាមួយ​មន្ត្រី​យោធា ៥​នាក់ ក្នុង​នោះ​មាន​​ឧត្ដមសេនីយ៍ ណុបផន រួនចន្ទន៍​ មេ​បញ្ជាការ​យោធា​ភូមិ​ភាគ ៤។

អ៊ីម៉ាំ​អ៊ីស្លាម​ម្នាក់ និង​ជំនួយ​ការ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ទីក្រុង​ញូវយ៉ក

អ្នក​ដឹកនាំ​ការ​ប្រតិបត្តិ​នៃ​សាសនា​អ៊ីស្លាម​ម្នាក់ និង​ជំនួយ​ការ​របស់​គាត់ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ខណៈ​ពេល​ពួកគេ​ដើរ​នៅ​តាម​ផ្លូវ ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​នេះ។

តម្រួត​ថៃ​ថា ការ​បំផ្ទុះ​គ្រាប់​បែកនៅ​ភាគ​ខាង​ត្បូង​បញ្ជា​ចេញ​ពី​បុគ្គល​ម្នាក់

អាជ្ញាធរ​ថៃ បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​បំផ្ទុះ​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​នៅ​បណ្ដា​ខេត្ត​ភាគ​ខាង​ត្បូង​ថៃ មាន​អ្នក​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ច្បាស់ ហើយ​តម្រួត​ថៃ​បាន​ចេញ​ដីកា​ស្វែង​រក​ចាប់​ខ្លួន​បុរស​ម្នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​មួយ។

បក្ស​ភឿថៃ​បដិសេធ​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ភាគ​ខាង​ត្បូង

អាជ្ញាធរ​ថៃ បាន​និយាយ​ថា ភស្តុតាង​កំពុង​ចង្អុល​បង្ហាញ​ទៅ​រក​គណបក្ស​នយោបាយ​ដែល​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​រដ្ឋ​ប្រហារ​យោធា សម្រាប់​ការដាក់​គ្រាប់​បែក​បំផ្ទុះ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ៧ ខណៈ​ដែល​គ្រឿង​ផ្ទុះ ២​ទៀត ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ខេត្ត​ផាំងង៉ា កាល​ពី​ថ្ងៃ​ម្សិល​មិញ។

អាជ្ញាធរ​ថៃ​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​ច្រើន​លើក​នៅ​ភាគខាងត្បូង​

​ជុំវិញ​ការ​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​លើក​នៅ​តំបន់​ទេសចរណ៍​ដ៏​ល្បី​របស់​ថៃ​នោះ អាជ្ញាធរ​ប្រទេស​នេះ អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា កំពុង​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ការដាក់​គ្រាប់​បែក​បំផ្ទុះ​នេះ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិនាម​ឧស្សាហក​ម្ម​ទេសចរណ៍​របស់​ប្រទេស​។​

រុស្ស៊ី​បញ្ជូន​មី​ស៊ី​ល​ការពារ​ដែនអាកាស​ទៅ​តំបន់គ្រីមៀរ​

​លោក​អ្នកនាង​ស្ដាប់​ជាទី​មេត្រី​! កងទ័ព​រុស្ស៊ី បាន​ប្រកាស​ពី​ការបញ្ជូន​គ្រាប់​មី​ស៊ី​ល​ការពារ​ដែនអាកាស​ថ្មី ទៅ​កាន់​តំបន់គ្រីមៀរ ដែល​ស្ថិតនៅ​ក្នុង​ការសម្រេចចិត្ត​មួយ​ត្រូវ​បាន​ត្រៀម​នៅ​ចំពោះមុខ ​ភាព​តានតឹង​ថ្មីៗ​ជាមួយ​ប្រទេស​អ៊ុ​យក្រែន​។ នេះ​ដោយយោង​តាម​ការផ្សាយរ​បស់​សារព័ត៌មាន BBC របស់​អង់គ្លេស​។​

មេដឹកនាំ​ហ្វីលីពីន​មិន​សុំ​ទោស​ចំពោះ​ការហៅ​ប្រេសិត​អាមេរិក​ថា​«​ខ្ទើយ​»

​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte កាលពី​ថ្ងៃ​ម្សិលមិញ បាន​បដិសេធ​សុំទោស​ចំពោះ​ការហៅ​អគ្គ​រដ្ឋ​អាមេរិក​ថា «​ខ្ទើយ​» និង «​កូន​ស្រីខូច​» នោះឡើយ ដែល​ការ​ថ្លែង​ដូច្នោះ បាន​បង្ក​ឲ្យ​មាន​វិវាទ​កា​ទូត​រវាង​ប្រទេស​ទាំង​ពីរ​។​
All articles loaded
No more articles to load