ត្រាំ ប្រកាសថ្កោលទោសករណីសម្លាប់រង្គាលនៅអ៊ីស្រាអែល​

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណល ត្រាំ ប្រកាសប្តេជ្ញាលុបបំបាត់ ពួកធ្វើសកម្មភាពរើសអើង ឬពួកព្យាយាមប្រឆាំងជ្វីព លោកលើកឡើងបែបនេះ ក្នុងឱកាសពិធីចងចាំនៃសម្លាប់រង្គាលនៃប្រទេសអ៊ីសស្រាអែល។​

កូរ៉េខាងជើងព្រមានបាញ់ពន្លិចនាវាផ្ទុកយន្តហោះអាមេរិក​

កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងរបស់អាមេរិកដើម្បីបង្ហាញ​សមត្ថភាពយោធារបស់ខ្លួន ខណៈនាវាជប៉ុន២គ្រឿងក៏ចូលរួមជាមួយនាវាអាមេរិកក្នុងធ្វើសមយុទ្ធនៅភាគខាងលិចនៃមហាសុទ្រប៉ាស៊ីភិច។​

បេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីបារាំងពីរនាក់ត្រៀមប្រកួតខែក្រោយ

បេក្ខជនប្រធានាធិបតីបារាំងពីររូបក្នុងចំណោម​១១រូប កាលពីថ្ងៃអាទិត្យម្សិលមិញគឺទទួលបានការគាំទ្រច្រើនជាងគេ ហើយអ្នកទាំងពីរត្រៀមប្រកួតវគ្គបន្ទាប់ក្នុងការកាន់តំណែងជាប្រធានាធិបតី នៅដើមខែក្រោយនេះ។​

អាហ្គានីស្ថានធ្វើពិធីកាន់ទុក្ខករណីវាយប្រហារស្លាប់ទាហានខ្លួនច្រើន​នាក់​

រដ្ឋាភិបាលអាហ្គានីស្ថានធ្វើពិធីកាន់ទុក្ខ១ថ្ងៃនៅទូទាំងប្រទេស បន្ទាប់ពីពួកក្រុមឧទ្ទាមតាលីបង់ បានបើកការវាយប្រហារលើបន្ទាយទាហាន បានបណ្តាលឲ្យស្លាប់ និង របួសជាង១០០នាក់។​

អាមេរិក​អះ​អាង​ថា នាវា​ផ្ទុក​យន្តហោះ​ខ្នាត​យក្ស​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​សមុទ្រ​ជប៉ុន​ប៉ុន្មាន​ថ្ងៃ​ទៀត

អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា នាវា​ដឹក​យន្ត​ចម្បាំង​ដ៏​ធំ​របស់​អាមេរិក​ឈ្មោះ Carl Vinson នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​សមុទ្រ​ជប៉ុន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ

អាមេរិក​ជឿ​ជាក់​ថា ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​នៅ​តែ​អាច​មាន​​នៅ​ឧប​ទ្វីប​កូរ៉េ

អនុ​ប្រធានាធិបតី​អាមេរិក Mike Pence បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែររបស់​កូរ៉េ​ខាង​ជើង នៅ​តែ​អាច​សម្រេច​ទៅ​បាន​ដោយ​សន្តិវិធី ដោយសារ​តែ​ការ​ចូល​រួម​របស់​ក្រុង​វ៉ាស៊ីងតោន​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ចិន បើ​ទោះបី​ជា​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ថា កូរ៉េ​ខាង​ជើង​អាច​នឹង​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ជា​ថ្មី​ម្ដង​ទៀត​នា​ពេល​ឆាប់ៗ​នេះ

ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​រួម​គ្នា​ជំរុញ​តម្លៃ​កៅស៊ូ

ប្រទេស​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី គ្រោង​សហការ​គ្នា​ដើម្បី​ធានា​ស្ថេរភាព​តម្លៃ​កៅស៊ូ​ពិភព​លោក ដែល​ចេះ​តែ​ឡើង​ចុះ​មិន​ទៀង​ទាត់ ក្រោយ​​ពី​វា​បង្ហាញ​សញ្ញា​ងើប​ឡើង​វិញ

បុគ្គលិក​ក្រុមហ៊ុន​ American Airlines ត្រូវ​បញ្ឈប់​ពី​ការងារ​ក្រោយ​ឈ្លោះ​ជាមួយ​អ្នក​ដំណើរ​លើ​យន្តហោះ

ក្រុមហ៊ុន​អាកាសចរណ៍ American Arilines បាន​បណ្ដេញ​ចោល​បុគ្គលិក​ម្នាក់ ក្រោយ​ពី​វីដេអូ​មួយ​បង្ហាញ​នូវ​​ជម្លោះ​ដ៏​រញ៉េរញ៉ៃ​នៅ​លើ​ជើង​ហោះ​ហើរ​មួយ​គ្រឿង​​ ពាក់​ព័ន្ធ​នឹង​បុគ្គលិក​ អ្នក​ដំណើរ​ច្រើន​នាក់ និង​ស្ត្រី​ម្នាក់​បី​កូន​យំ​សោក

អ្នក​ភូមិ​​វៀតណាម​ដោះ​លែង​មន្ត្រី​ចំណាប់​ខ្មាំង​២០​នាក់​ចុង​ក្រោយ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ដ៏​ចម្រូង​ចម្រាស់

ក្រុម​បាតុករ​ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​នៅ​ជិត​ទីក្រុង​ហាណូយ បាន​ដោះ​លែង​មន្ត្រី ២០​រូប​ចុង​ក្រោយ ដែល​ពួកគេ​បាន​ចាប់​ទុក​ជា​ចំណាប់​ខ្មាំង​អស់​រយៈ​ពេល​ជិត ១​សប្ដាហ៍ ក្រោយ​ពី​ដំណើរ​ចូល​សួរ​សុខ​ទុក្ខ​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់

អ្នក​ស្លាប់​កើន​ដល់​១៤០​នាក់​ក្រោយ​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​យោធា​អាហ្វហ្កានីស្ថាន

ទាហាន​ដល់​ទៅ ១៤០​នាក់ ត្រូវ​បាន​សម្លាប់ ក្រោយ​ការ​បាញ់​ប្រហារ​របស់​ខ្មាន់​កាំភ្លើង​ជា​ជន​សកម្ម​ប្រយុទ្ធ​តាលីបង់ ដែល​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​ទាហាន​អាហ្វហ្កានីស្ថាន កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​អំពើ​ហិង្សា​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ការ​វាយ​ប្រហារ​ដ៏​បង្ហូរ​ឈាម​បំផុត​មិន​ធ្លាប់​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​យោធា​អាហ្វហ្កានីស្ថាន

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ