លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

វិភាគ៖ លោក ហ៊ុន សែន អាចប្រើកណ្តាប់ដៃដែករកយុត្តិធម៌ឲ្យលោក កែម ឡី ទេ?

ព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី បានកន្លងផុតប្រហែលមួយខែហើយ តែមហាជននៅមិនទាន់ដឹងថា មានជនសង្ស័យប៉ុន្មាននាក់ទៀតនៅពីក្រោយឃាតកម្មនេះ ក្រៅពីបុរសឈ្មោះ ជួប សម្លាប់ ដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ន...
សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)

GDP ស្នើឲ្យរដ្ឋាភិបាលដាក់ថ្ងៃបាញ់សម្លាប់​លោក កែម ឡី ជាថ្ងៃទិវាសេរីភាពបញ្ចេញ​មតិ

គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើឲ្យរដ្ឋាភិបាលកំណត់យកថ្ងៃ១០ខែកក្កដាជាថ្ងៃ​ដែលឃាតកបាញ់​សម្លាប់​លោក កែម ឡី ធ្វើជាទិវាសេរីភាពនៃការបញ្ចេញមតិសម្រាប់ជាតិកម្ពុជា។​

អង្គការ គ្លូបលវីតណេស អំពាវនាវឲ្យរដ្ឋាភិបាលការពារសុវត្ថិភាពអ្នកស្និទ្ធនឹងលោក កែម ឡី

អង្គកា រគ្លូបលវីតណេស បាន​អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាការពារសុវត្ថិភាពនិង​គោរព​សិទ្ធិ​បញ្ចេញមតិរបស់មនុស្ស​ស្និទ្ធនឹងលោកបណ្ឌិត កែម ឡី បន្ទាប់​ពី​ពួកគេ​រង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ

គណបក្សថ្មីមួយថានឹងយកថ្ងៃគេបាញ់សម្លាប់លោក​ កែម ឡី ជាទិវាជាតិសេរីភាពបញ្ចេញមតិ

គណបក្សថ្មីមួយលើកឡើងថាខ្លួននឹងយកថ្ងៃដែលឃាតករបាញ់សម្លាប់លោក កែម ឡី ធ្វើជាទិវាសេរី​ភា​​​ពបញ្ចេ​ញ​មតិ ដោយអះអាងថាអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះរូបនោះជាអ្នកចូលរួមយ៉ា​ងសកម្ម​ក្នុង​កា​​​រប​​ង្កើត​គោល​នយោបាយគណបក្សខ្លួន។

បទយកការណ៍៖ ការងើបឡើងវិញនៃការតែងនិពន្ធបទចម្រៀងនិងកំណាព្យទាក់ទងនឹងការស្នេហាជាតិ

ក្នុងទឹកមុខស្រងូតស្រងាត់ជាមួយនិងទឹកភ្នែករលីងរលោងដោយក្នុងដៃកាន់ទូរសព្ទស្មាតហ្វូនស្តាប់ចំរៀងយ៉ាងស្រងេះស្រងោចខ្លោចផ្សារដែលមនុស្សមួយក្រុមទើបតែតែងនិពន្ធឡើងបង្ហោះនៅលើបណ្តាញសង្គម។ យុវជនមួយក្រុម...

ប៊ុត ប៊ុនតិញ ហៅឃាតកម្ម​​លើលោក កែម ​ឡី​ ថាជាល្ខោនមិនមានវាំងនន​

ព្រះតេជគុណជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យហៅការរៀបចំធ្វើអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ខែ​កក្កដាថាជាការរៀបចំឡើងដែលបន្សល់ទុកចំណុចសង្ស័យជាច្រើនឬហៅថាល្ខោនមិនមានវាំងនន។​

អត្ថន័យកប់ក្នុងក្បួនហែសពលោក កែម ឡី

សពលោក កែម ឡី ត្រូវក្រុមគ្រួសារនិងគណៈកម្មការរៀបចំបុណ្យសម្រេចដង្ហែចេញពីវត្តចាស់ក្នុងរាជធានីភ្នំ​ពេញទៅបញ្ចុះនៅខេត្តតាកែវជាស្រុកកំណើតរបស់លោក​កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៦កន្លងទៅនេះ។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ ច្រាន​ចោល​ការចោទប្រកាន់​ថា​បាន​កិបកេង​ថវិកា​បុណ្យសព​លោក កែម ឡី​

​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​នៃ​បណ្ដាញ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌ និង​សកម្ម​នៅក្នុង​ពិធី​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី នោះ បាន​បដិសេធ​ទៅនឹង​ព័ត៌មាន​ចុះ​ផ្សាយ​ថា ព្រះអង្គ​បាន​កិបកេង​ថវិកា​ប្រមូល​បាន​នៅ​អំឡុង​ពិធី​បុណ្យសព​នោះ​។​ ​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាន​លាក់​ព្រះកាយ មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធីបុណ្យ​បញ្ចុះសព​លោក​បណ្ឌិត កែម ឡី ត្រូវបាន​រៀបចំ​រួចរាល់ និង​បន្ទាប់​ពី​ព្រះអង្គ​ទទួលរង​ការគំរាមកំហែង​អំពី​សុវត្ថិភាព​។​

គ្រួសារគ្រោងសង់រូបសំណាកលោក កែម ឡី ខណៈរងចាំការផ្តល់គោរមងារពីព្រះមហាក្សត្រ

ក្រុមគ្រួសារលោក កែម ឡី ឲ្យដឹងថាពួកគេកំពុងធ្វើចេតិយដើម្បីសាងសង់រូបសំណាក់លោកនៅពីលើផ្នូរដែលបញ្ចុះសពនោះ ស្របពេលដែលការសុំឲ្យផ្តល់គោរមងារដល់លោកបណ្ឌិតបានស្នើទៅព្រះមហាក្សត្រហើយ។
All articles loaded
No more articles to load